ឃាត់​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​

590
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត​សហការ​ជាមួយ​នគរបាល​ក្រុង​បាត់ដំបង​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​ប្រាំ​នាក់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​។​​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​៥​ខែកញ្ញា​ឆ្នាំ​២០១៨ ក្រោយពេល​នគរបាល​ស្រុក​ឯក​ភ្នំ បាន​ស្រង់​សាក​
​សព​បុរស​ម្នាក់​ចេញពី​ទឹក​កាលពី​ព្រឹក​ថ្ងៃទី​៥​ខែកញ្ញា​។​

​នៅមុខ​វត្ត​កែវ​ស្ថិតក្នុង​ក្រុមទី​១៨​ភូមិ​កំពង់​សំបួរ​ឃុំ​សំរោង​ក្នុងស្រុក​ឯក​ភ្នំ​សង្ស័យ​ជា​ករណី​ឃាតកម្ម​ព្រោះ​នៅលើ​សាកសព​មាន​ស្លាកស្នាម​របួស​ត្រង់​មុខ​និង​ខ្នង​(​របាយការណ៍​របស់​ប៉ូលិស​កោសល្យវិច័យ​ក្រុង​និង​ខេត្ត​)​។​លោក​វរសេនីយ៍ឯក​ប៉ាង​ហៀ​ង​អធិការនគរបាល​ក្រុង​បាត់ដំបង​បាន​ឲ្យ​ដឹងថា​ក្នុងចំណោម​ជនសង្ស័យ​ទាំង​ប្រាំ​នាក់​គឺ​ជាប់​ពាក់ព័ន្ធ​តែ​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ចាន់​សុ​ហេង​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំមាន​ស្រុកកំណើត​នៅ​ខេត្តកោះកុង មក​ស្នាក់នៅ​បណ្តោះអាសន្ន ភូមិ​ស្លា​កែ​ត សង្កាត់​ស្លា​កែ​ត​ក្រុង​បាត់ដំបង​។​

​ចំណែក​សព​ជនរងគ្រោះ​ឈ្មោះ​ធឿន មករា ហៅ ស៊ុយ ភេទ​ប្រុស សព រស់នៅ​ភូមិ​ស្លា​កែ​ត សង្កាត់​ស្លា​កែ​ត​ក្រុង​បាត់ដំបង​។​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ​ចាន់​សុ​ហេង​បាន​ឆ្លើយ​សារភាពថា​:​កាលពី​ព្រលប់​ថ្ងៃទី​៣​ខែកញ្ញា​ឆ្នាំ​២០១៨​រហូតដល់​ម៉ោងជាង​១​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៤​ខែកញ្ញា​ខ្លួន​និង​ជនរងគ្រោះ​ឈ្មោះ​ធឿន​មករា​ហៅ​ស៊ុយ​បាន​ផឹកស៊ី​ជាមួយគ្នា​។​

​ក្រោយមក​ក៏​កើតមាន​ជម្លោះ​ដេញ​វា​ញ​គ្នា​រហូតដល់​ស្ទឹង​។​ខ្លួន​បាន​យក​ដុំថ្ម​វាយ​ទៅលើ​ជនរងគ្រោះ​បណ្ដាល​ឲ្យ​ធ្លាក់​ទឹកស្ទឹង​សង្កែ​ជនរងគ្រោះ​បាន​ស្រែក​ឲ្យ​គេ​ជួយ​តែ​មិនមាន​អ្នកណា​ឮ​ព្រោះ​យប់​ស្ងាត់​។​បន្ទាប់ពី​ហែល​ទឹកបាន​បន្ដិច​ក៏​លិច​ចូលទៅក្នុង​ទឹក​បាត់ទៅ​។​ចំណែក​ជនសង្ស័យ​បួន​នាក់​ទៀត​ក្រោយ​សាកសួរ​រួច​មិនមាន​ពាក់ព័ន្ធ​ក៏​ឲ្យ​ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​៕S/

​រូប​ថ​តៈ​ជនដៃដល់ ឈ្មោះ​ចាន់ សុ​ហេង​សព​ជនរងគ្រោះ​ឈ្មោះ ធឿន មករា ហៅ ស៊ុយ​