ប្រមុខ​រាជរដ្ឋាភិបាល​ស្នើ​តែងតាំង​នាយទាហានជាន់ខ្ពស់​៣​រូបលោក វង្ស ពិ​សេន​ត្រូវបានតែងតាំង​ជា​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​

1442
ចែករម្លែក

ភ្នំពេញ​៖សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ស្នើសុំ​ព្រះមហាក្សត្រ​តែងតាំងនិង តម្លើង​ឋានន្ដរស័ក្ដិ នាយទាហានជាន់ខ្ពស់​៣​រូប​ជា​ថ្នាក់ដឹកនាំ​កំពូល​នៃ​កងយោធពល​ខេមរភូមិន្ទ​។​

​យោងតាម​លិខិតស្នើ​របស់​សម្ដេចហ៊ុន សែន ចុះ​ថ្ងៃទី​៦ខែកញ្ញា​នេះ​បានស្នើ​តែងតាំងឧ​ត្ត​ម​សេនីយ៍​ឯក វង្ស ពិសេន ជាអគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​និង​តម្លើង​ឋានន្ដរស័ក្ដិ​ថ្នាក់​នាយ​ឧ​ត្ត​ម​សេនីយ៍ ជំនួស​លោកនាយ​ឧ​ត្ត​ម​សេនិយ៍ ប៉ុល​សា រឿន ដែល​ត្រូវបានតែងតាំង​ជា​ទេសរដ្ឋមន្ត្រី ។ លោក​ វង្ស ពិ​សេន បច្ចុប្បន្ន​មាន ​តួនាទី​ជា​មេបញ្ជាការរង​និង​ជា​នាយ​សេនាធិ​ការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ។ នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ ត្រូវ​បានស្នើ​តែងតាំង​ជា​នាយសេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ជំនួស​លោក គន់ គីម ដែល​ត្រូវបានតែងតាំង​ជា​ទេសរដ្ឋមន្ត្រី។បច្ចុប្បន្ន​លោក ឥត សារ៉ាត់ គឺ​អគ្គ​មេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ និង ប្រធាន​គណៈកម្មការ​បា​ញ់​គ្រាប់​ពិត ​។ លោក​ឧ​ត្ត​ម​សេនិ​យ៍ ហ៊ុន ម៉ា​ណែ​ត ដែល​បច្ចុប្បន្ន​ជា​នាយសេនាធិការ​ចម្រុះ​ស្តីទី​នៃ​កងយោធពល​ខេមរភូមិន្ទ​និង​ជា​មេបញ្ជាការ​ស្តីទី​នៃ​កងទ័ព​ជើងគោក​ត្រូវ​បានស្នើ​តែង តាំង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ជំនួស​តំណែង​លោក​ឧ​ត្ត​ម​សេនិយ៍ មាស សុភា ដែល ត្រូវបានតែងតាំង​ជា​ទេសរដ្ឋមន្ត្រី ៕

សម្តេច ហ៊ុន សែន ស្នើតែងតាំងនាយទាហនជាន់ខ្ពស់បីរូប នៅថ្ងៃទី ៦ ខែ កញ្ញា នេះ ៕