សំរង, ​សទាផល, គ្រញូង, គគុល, គគ្រាំង, គម្រក់, ​គម្ពីរ, ​ខឿន, ផ្សារ, ​ផ្សា, ផ្ញើ, ​ផ្ចិត, សម្រស់

2126
ចែករម្លែក

ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

សំរង រ៉ង ( ន​. ) ឈ្មោះ​ឈើ​មួយ​ប្រភេទ ផ្លែ​ទុំ​ស្ងួត​បើ​ត្រាំ​ទឹក​រីក​ស្គុយ សាច់​ស្កាតៗ ប្រើ​លាយ​ស្ករ​បរិភោគ​ជា​ចំណី​ត្រជាក់ ។

សទាផល សៈទាផល់ សំ​. បា​. ( ន​. ) ឈើ​ដែលមាន​ផ្លែ​រាល់​រដូវ​ឬ​ដែលមាន​ផ្លែ​បន្ត​គ្នា​មិន​ដាច់ : ដូង​, ខ្នុរ​, ល្វា ជា​ឈើ​សទាផល (​ហៅ សទាព្រឹក្ស ក៏បាន​) ។

គ្រញូង ( ន​. ) ឈ្មោះ​ឈើ​មួយ​ប្រភេទ​មាន​ខ្លឹម​, សម្បុរ​ក្រហម​ក្រមៅ សាច់​ជិតស្និទ្ធ​រឹង​ជាប់​អង្វែង សម្រាប់​ប្រើការ​ធ្វើ​គ្រឿង​ចលនវត្ថុ​ផ្សេងៗ​; គ្រញូង​មាន ២ យ៉ាង​គឺ គ្រញូងដែក សម្បុរ​ក្រមៅ​, គ្រញូងឈាមមាន់ សម្បុរ​ភាវ ។

​គគុល ( គុ​. ឬ កិ​. វិ​. ) ដែល​សើមប៉ផ្អៀច : ដី​សើមគគុល ។ ដែល​ឆេះ​មានតែ​រងើក : រងើកភ្លើង​គគុល​, ឆេះ​គគុល ។

​គគ្រាំង ( គុ​. ) ដែល​មិន​ស្អាត មិន​រលីង​, ដែល​រឹង​គម្រាំង​, ដែលមាន​សភាវៈ​អ្វី​ប៉ះ​ប្រឡាក់​ហើយ​ខះ​ក្ដាំង : ស្បែក​គគ្រាំង​, រឹង​គគ្រាំង ។ ( ឧ​. ) សូរ​ឮ​គ្រាំងៗ​ច្រើនដង (​ម​. ព​. គ្រាំងៗ​) ។

គម្រក់ ( គុ​. ) ដែល​គគ្រក់​, អាក្រក់​យកជាការ​ពុំបាន : របស់​គម្រក់​, មនុស្ស​គម្រក់ (​ព​. ទ្រ​. ម​.) ។

​គម្ពីរ បា​. ( ន​. ) (​ក្លាយ​មកពី បា​. គម្ភីរ “​ជ្រៅ​”) សាស្ត្រា​, ច្បាប់​, ធម្ម​វិន័យ ដែល​រួបរួម​ដោយ​ពួក ដោយ​ប៉ែក ដោយ​ខ្សែ : សាស្ត្រា​មួយ​គម្ពីរ ។

​ខឿន ( ន​. ) ថ្នាក់​, ជាន់​រង​គេហដ្ឋាន ឬ ដី​ដែល​លើក​ហើយ​មាន​ឈើ​ច្រុះ ឬ​រៀប​ឥដ្ឋ​, ថ្ម​រាំង​ពី​ខាង​ជុំវិញ ដើម្បី​មិន​ឲ្យ​លិច​ទឹក : ខឿនវិហារ​, ខឿនពោធិព្រឹក្ស ។

​ផ្សារ ( ន​. ) (​ក្លាយ​មកពី​ពាក្យ​បរទេស​ថា ប៊ៈ​ហ្សា​រ​) ទីប្រជុំ​លក់​ទិញ​របស់​ផ្សេងៗ គឺ​ប្រជុំ​ផ្ទះ​ឬ​រាន​តូចធំ​ដែល​គេ​ដាក់​ទំនិញ​លក់ដូរ ។ បុ​រា​ណ្យ​ប្រើពាក្យ​នេះ​ថា អាប័ណ (​ម​. ព​. នេះ ផង​) ។ ផ្សារផ្សោ ផ្សារ​ស្តុកស្ដម្ភ​និង​ផ្សារ​រាយរង​នៅ​លាយ​ចម្រុះ​គ្នា (​ព​. សា​.) ។ ( កិ​. ) ភ្ជាប់​ភ្ជិត​ដោយ​ទឹកបន្សារ : ផ្សារឆ្នាំង​ស្ពាន់​, ផ្សារ​ឡត​ស័ង្កសី ។

​ផ្សា ( កិ​. ឬ គុ​. ) ឈឺចាប់​ពើត​រោលរាល​ឆៀបៗ​ដោយ​មុខ​សស្ត្រា​, របួស​, ដាច់​, រលាត់​, ប៉ះពាល់​ត្រូវ​, ប្រទះ​នឹង​ជាតិ​ជូរ​, ប្រៃ​, ហឹរ​…​។ ផ្សាខ្លោច ឬ ខ្លោចផ្សា កើតទុក្ខ​សង្រេង​ដោយ​សេចក្ដី​ស្ដាយស្រណោះ​ឬ​ដោយ​សេចក្ដី​អាល័យ​ហាក់ដូចជា​ឆេះ​ខ្លោច​ឈឺផ្សា​ក្នុង​ចិត្ត ។
ព​. បុ​. ( អា​. និ​. ) ព្រោះ​, ហេតុតែ​, ដោយហេតុ​; តាមតែ​, តាមតែ​ចង់​, ព្រោះតែ​ចំណង់ : ផ្សា​នឹង​បាន ចង់តែ​នឹង​បាន ។ (​ព​. កា​.) : លោ​កថា​ស្រី​នោះ ចិត្តអាក្រក់​ស្មោះ ស្អប់​ដំបូន្មាន ផ្សា​ដោយសារ​ចិត្ត ទុច្ចរិត​សន្តាន បង្ហិន​ធនធាន ចើក​អាស​មាយា ។​… (​កាព្យ​ច្បាប់ស្រី​ជា​ព្រះរាជ​និពន្ធ​នៃ ព្រះបាទ​សម្ដេចព្រះ​ហរិរក្ស​រាមា​…) ។ មើល​ក្នុង​ពាក្យ ស្រី ទៀតផង ។
( កិ​. ) ផ្សង​តាម​កម្ម​, ផ្សងព្រេង​; ទ្រាំទ្រ​, ទ្រាំ​អត់​; កាន់​ក្ដី​សន្ដោស​តាម​មាន​តាម​បាន : ផ្សា​ជា​អ្នក​កម្សត់​ទុគ៌ត (​ម​. កណ្ឌ​មហារាជ​បព្វៈ​) ។

​ផ្ញើ ( កិ​. ) បញ្ជូន​បញ្ញើ​ពី​ទីមួយ​ទៅកាន់​ទីមួយ​ទៀត : ផ្ញើ​សំបុត្រ​ទៅ​បងប្អូន​នៅ​កំពង់ចាម​, ផ្ញើ​អីវ៉ាន់​តាម​កប៉ាល់ ។ ដាក់​ទុក​ឲ្យ​គេ​ទទួលបញ្ញើ​ដោយមាន​ពាក្យ​ផ្ដាំ ឬ សន្យា​យ៉ាងណាៗ : ខ្ញុំ​សុំ​ផ្ញើ​ហិប​នេះ​នៅផ្ទះ​អ្នក​សិន​ដល់​ថ្ងៃស្អែក​ខ្ញុំ​នឹង​មក​យក ។

​ផ្ចិត ( ន​. ) អវយវៈ​ត្រង់​ពាក់កណ្ដាល​ពោះ ។ ប៉ែក​ដែលជា​សូន្យ​ត្រង់​ពាក់កណ្ដាល : ផ្ចិតភូមិ​, ផ្ចិតផែនដី (​គួរ​ប្រយ័ត្ន កុំ​និយាយ ផ្សិត​) ។

សម្រស់ សំ​-​រ៉ស់ ( កិ​. ) ធ្វើ​ឲ្យ​ស្រស់ទឹក : ផាត់​បាយ​សម្រស់​ទឹក ។ ន​. ការ​ស្រស់​, ការល្អ​ល្អះ​, ភាព​ប្រិមប្រិយ : មាន​សម្រស់​ល្អ​ណាស់​, បញ្ចេញ​សម្រស់​ដ៏​ឆើតឆាយ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម