​ស្ត្រី​ម្នាក់​ត្រូវ​ចោរ​ដាក់​ថ្នាំ​យក​គ្រឿងអលង្ការ​អស់​និង​សន្លប់​ស្តូកស្តឹង​

905
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​:​ស្ត្រី​ម្នាក់​ជា​ជនរងគ្រោះ​ចូល​ផ្សារ​ច្រាំង​ចំរេះ​(​ហៅ​ផ្សារ​គីឡូម៉ែត្រ​លេខ​៧)​ទិញ​ឥ​វ៉ាន់​ត្រូវ​ចោរ​ដាក់​ថ្នាំ​សណ្តំ​យក​គ្រឿងអលង្កា​អស់ពី​ខ្លួន​ហើយ​បាន​ក្រុមគ្រួសារ​ដឹក​តាម​ម៉ូតូ​យកទៅ​សង្គ្រោះបន្ទាន់​។
​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង នៅក្នុង​ផ្សារ​ច្រាំង​ចំរេះ​សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ​កាលពី​វេលា​ម៉ោង​១១​ថ្ងៃទី​៦​ខែកញ្ញា​ឆ្នាំ​២០១៨ ។

​ជនរងគ្រោះ​មានឈ្មោះ​ធី​ហឿង​ភេទ​ស្រី​អាយុ​៣៧​ឆ្នាំ​ស្នាក់​នៅផ្ទះ​លេខ​២៧​ក្រុម​៤​ភូមិ​៥​សង្កាត់​ច្រាំង​ចំរេះ​ទី​១​ខណ្ឌ​ឬ​ស្សី​កែវ​។​តាម​ប្រភពព័ត៌មាន​ឱ្យដឹងថា​ទ្រព្យ​ម្ប​ត្តិ​ដែល​ក្រុមចោរ​ដាក់​ថ្នាំ​យកទៅ​អស់នោះ​មាន​កងដៃ​ផ្លាក​ទីន​មួយឈុត​និង​លុយ​មួយចំនួន​។
បច្ចុប្បន​ន​ជនរងគ្រោះ​កំពុង​សំរាក​ព្យាបាល​នៅក្នុង​គ្លិ​និក​កែវ​ការី​ណូ​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​សង្កាត់​ច្រាំង​ចំរេះ​ទី​១​នៅ​ជិត​ព្រះវិហា​ខ្មែរ​អ៊ីស្លាម​គីឡូម៉ែត្រ​លេខ​៩៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម