អា​សេ មី​លេន បញ្ជាក់​ពី​ការចរចា​ជាមួយ​ភ្នាក់ងារ​របស់ ឌី​អេ​ហ្គោ កូ​ស្តា​

1193
ចែករម្លែក

​ក្លិប អា​សេ មី​លេន​(AC Milan) បាន​និយាយ​ជាមួយ​ភ្នាក់ងារ​របស់​កីឡាករ ឌី​អេ​ហ្គោ កូ​ស្តា (Diego Costa) កាលពី​រដូវក្តៅ​នេះ ប៉ុន្តែ​ប្រធាន​បច្ចេកទេស ម៉ា​កូ ហ្វា​សូ​ណេ (Marco Fassone) រក្សា​ភាពស្ងាត់ស្ងៀម​ជុំវិញ​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែប្រយុទ្ធ​ឆេ​ល​ស៊ី​រូបនេះ​។​
​ ​
​កូ​ស្តា ប្រាកដជា​ចាកចេញ​ពី​ពហុ​កីឡដ្ឋាន Stamford Brige នៅ​រដូវក្តៅ​នេះ បន្ទាប់ពី​ត្រូវបាន​ប្រាប់ថា ខ្លួន​លែងមាន​អនាគត​ទៀតហើយ​ក្រោម​ការដឹកនាំ​របស់លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) ។​
​ ​
Atletico Madrid អតីត​ក្លិប​កំពុង​នាំមុខគេ​ក្នុង​ការតាមប្រមាញ់​សម្រាប់​កី ឡាករ កូ​ស្តា ដោយ​កីឡាករ​រូបនេះ​បាន​បង្ហោះ​រូបភាព​ពាក់អាវ​ក្រុម Atletico​។ ប៉ុន្តែ​បម្រាម​ទាក់ទិន​កិច្ចព្រមព្រៀង​ផ្ទេរ គឺជា​បញ្ហា​ហើយ AC Milan ទំនងជា​ឆ្លៀតឱកាស​នេះ​។​
​ ​
​មាន​ព័ត៌មាន​ថា កូ​ស្តា អាច​ខ្ចី​ជើង​ទៅលេង​នៅ​អ៊ីតាលី​រហូតដល់​ខែមករា​មុនពេល​ផ្ទេរ​មក​ក្លឹប Atletico ។​
​ ​
​លោក ហ្វា​សូ​ណេ បាន​និយាយថា “​ឌី​អេ​ហ្គោ កូ​ស្តា គឺជា​កីឡាករ​ឆ្នើម​បំផុត ប៉ុន្តែ​គាត់​គឺជា​កីឡាករ ឆេ​ល​ស៊ី ហើយ​ខ្ញុំ​មិន​ចង់​និយាយ​ពី​កីឡាករ​មកពី​ក្លឹប​ផ្សេង​ទេ​”​។​
​ ​
​លោក​បន្តថា “​យើង​បាន​ទៅ​ជួប​លោក ច​ច ម៉េ​ន​ដេ​ស (Jorge Mendes)​។ មានរឿង​ច្រើន​ដែល យើង​ត្រូវ​និយាយ​អំពី​គាត់​។ កូ​ស្តា គឺជា​កីឡាករ​ឆ្នើម​ម្នាក់ ប៉ុន្តែ​គាត់​គឺជា​កីឡាករ​របស់​ឆេ​ល​ស៊ី​”​។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​២៧​ខែកក្កដា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា ខណៈពេល​មិត្ត រួម​ក្រុម​ស្ថិតនៅ​ប្រទេស​សិង្ហ​បុរី កូ​ស្តា​សម្រេចចិត្ត​ធ្វើ​ការងា​ហ្វឹកហាត់​នៅលើ​ឆ្នេរ ខ្សាច់​ម្នាក់ឯង​៕ ​ប្រែ​សម្រួល​:​ពិសិដ្ឋ​

​កីឡាករ ឌី​អេ​ហ្គោ កូ​ស្តា (Diego Costa)

ទីតាំងផ្សាយពាណិជ្ជកម្ម