ស្ពាន​កញ្ចក់​លើ​ចង្កេះភ្នំ​មើលឃើញ​ឆកសមុទ្រ​និង​ព្រៃ​ខៀវស្រងាត់​នៅ​ខាងក្រោម កំពុង​ទាក់ទាញ​អ្នកទេសចរ​ក្លាហាន​នៅ​ចិន​

1969
ចែករម្លែក
  • 50
    Shares

​ភ្ញៀវទេសចរ ដែល​គ្រោង​នឹងធ្វើ​ដំណើរ​ទៅកាន់​ខេត្ត​ហៃ​ណាន​ភាគខាងត្បូង​ប្រទេស​ចិន​ប្រហែលជា​ត្រូវ​ប្រមូល​ភាពក្លាហាន​បន្ថែ​ម​ទៀត​សម្រាប់​បទពិសោធន៍​មួយ​នេះ​។​

​ស្ពាន​កញ្ចក់​លើ​អាកាស​ដំបូង​គេ​បង្អស់​របស់​ខេត្ត​នេះ ទើបតែ​បើកទទួល​ស្វាគមន៍​សាធារណជន​កាលពី​ខែ​មុន​នៅ​តំបន់​ទេសចរណ៍​នៃ​ទីក្រុង​សាន​យ៉ា ដែល​សង់​រំលង​លើ​ភ្នំ​ខៀវស្រងាត់​នៅ​ឧទ្យាន​ព្រៃ​ឋានសួគ៌​ត្រូ​ពិ​ក​នៃ​ឆកសមុទ្រ​យ៉ា​ឡុង​។​

​ស្ពាន​កញ្ចក់ ដែលមាន​កន្លែង​គយគន់​ទេសភាព​រាង​មូល​ជាច្រើន​កន្លែង​នេះ មាន​ទីតាំង​នៅលើ​ភ្នំ​កម្ពស់ ៤៥០ ម៉ែត្រ​ត្រង់ចំណុច​ខ្ពស់បំផុត​។​

​ស្ពាន​ដើរ​ដ៏​ស្រៀវ​ស្រើប​នេះ​ផ្តល់ជូន​នូវ​នឹង​បទពិសោធន៍​មើលឃើញ​ទេសភាព​គ្រប់​ជ្រុង​នៅ​ក្នុងព្រៃ​ក្នុងអំឡុង​ការដើរ​ឆ្លងកាត់​ស្ពាន​ប្រវែង ៤០០ ម៉ែត្រ​នេះ​។​

​ដើរ​នៅ​ស្ពាន​នេះ​អាច​មើលឃើញ​មាន​ទេសភាព​ល្អឥតខ្ចោះ​នៃ​ឆកសមុទ្រ​យ៉ា​ឡុង​និង​ឧទ្យាន​ព្រៃ​។

​ដោយ​សង់​ឡើង​ពី​កញ្ចក់​ក្រាស់ៗ​៣​ជាន់ ដែល​កញ្ចក់​មួយ​សន្លឹកៗ​មាន​កម្រាស់ ៣ សង់ទីម៉ែត្រ វា​បានធ្វើឱ្យ​អ្នកទេសចរ​មាន​អារម្មណ៍​ដូច​ដើរ​នៅលើ​មេឃ​យ៉ាង​អ៊ីចឹង​៕ ដោយ៖ កញ្ញាដាលីស

ស្ពាន​កញ្ចក់​ក្រុង​សាន​យ៉ា​កំពុង​ទាក់ទាញ​អ្នកទេសចរ​មិន​ខ្លាច​ទី​ខ្ពស់