​បង្ក្រាប​ទីតាំង​សង្វៀន​ជល់​មាន់​ដកហូត​រថយន្ត​មួយគ្រឿង​ម៉ូតូ​៧​គ្រឿង​នៅ​ស្រុក​ក្រគរ​

979
ចែករម្លែក
បង្ក្រាប​ទីតាំង​សង្វៀន​ជល់​មាន់​ដកហូត​រថយន្ត​មួយគ្រឿង​ម៉ូតូ​៧​គ្រឿង(រូប៖វ៉េបសាយ)

(​ពោធិ៍សាត់​)៖​កម្លាំង​នគរបាល​ស្រុក​ក្រគរ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ត្នោតជុំ បាន​ចុះបង្ក្រាប​ទីតាំង​សង្វៀន​ជល់​មាន់​មួយកន្លែង ដកហូត​បាន​រថយន្ត​មួយគ្រឿង ម៉ូតូ​៧​គ្រឿង និង​សម្ភារៈ​មួយចំនួន ខណៈ​អ្នកញៀន​ល្បែង​រត់គេចខ្លួន​អស់​។

ប្រតិបត្តិការ​នេះ ធ្វើឡើង​កាលពី​វេលា​ម៉ោង​០១៖១៧​នាទី​រសៀល ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ចំណុច​ទីតាំង​ផ្ទះ​ឈ្មោះ ណូ ផល ស្ថិតក្នុង​ភូមិ​ឈើទាល ឃុំ​ត្នោតជុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា ប្រតិបត្តិការ​ចុះបង្ក្រាប ទីតាំង​សង្វៀន​ជល់​មាន់​ខាងលើនេះ កម្លាំង​នគរបាល​បាន​ដកហូត​រថយន្ត​មួយគ្រឿង ម៉ាក Camry ពណ៌​ស ពាក់​ស្លាក​លេខ បាត់ដំបង 2A-2903, ម៉ូតូ​០៧​គ្រឿង​, មាន់​ជល់​០៧​ក្បាល​, អង្រុត​ក្រុងមាន់​០៤, ជ័រ​ហ៊ុ​សង្វៀន​០១​ដុំ​, ការុង​អំបិល​ហ៊ុ​សង្វៀន​០១​ដុំ​, ស្បែកជើង​០៣​គូ និង​សម្ភារ​ផ្សេងទៀត​ដុតចោល​នៅនឹងកន្លែង​ផ្ទាល់​។​

​ចំពោះ​វត្ថុតាង​ត្រូវបាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ​ដើម្បី​រង់ចាំ​ម្ចាស់​ចូលខ្លួន​ចាត់ការ​តាម​នីតិវិធី​៕S/​ដោយ​៖​ហូ​សាន់​

ទីតាំងផ្សាយពាណិជ្ជកម្ម