ក្រុម​អត្ត​ព​លិ​ក​បាល់បោះ​ចូលរួម​ការប្រកួត​យុវជន IBF Youth Leader Cup នៅ​ឥណ្ឌូនេស៊ី​

1224
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា / ភ្នំពេញ​: ក្រុម​បាល់បោះ​កម្ពុជា​មួយក្រុម បានធ្វើ​ដំណើរ​ទៅកាន់​កោះ​បាលី​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​ហើយ ដើម្បី​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ IBF Youth Leader Cup នៅ​ទីនោះ​។​

អគ្គនាយក​កីឡា​ជួប​សំណេះសំណាល​មុន​ចេញដំណើរ​

​មុនពេល​ចេញដំណើរ​លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​កីឡា បាន​ជួប​សំណេះសំណាល ព្រមទាំង​ជូនពរ​ដល់​ក្រុម​អត្ត​ព​លិ​ក​របស់​កម្ពុជា ឲ្យ​ជួប​សំណាងល្អ​នៅក្នុង​ការប្រកួត​នេះ​។​

​សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់បោះ​៣​នាក់​ទល់​៣​នាក់ នៃ​ពានរង្វាន់​យុវជន IBF Youth Leader Cup នេះ​គឺជា​ព្រឹត្តិការណ៍​មួយ​ដែល​លេង ដើម្បី​ជាការ​រំលែក​បទពិសោធ​ន៍​ដល់​គ្នា​ទៅវិញទៅមក រវាង​ប្រទេស​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ ការប្រកួត​ក្នុង​ក្របខ័ណ្ឌ​យុវជន​វ័យក្មេង​នេះ គឺ​លេង​តែ​ម្ខាង​៣​នាក់​ប៉ុណ្ណោះ ហើយ​ព្រឹត្តិការណ៍​នេះ​នឹង​បញ្ចប់​នៅ​ថ្ងៃទី​១០​កញ្ញា​។​

អគ្គនាយក​កីឡា​ជួប​សំណេះសំណាល​មុន​ចេញដំណើរ​

​ការប្រកួត​ជា​លក្ខណៈ​ចម្រុះ​គ្នា​រវាង​យុវជន និង​យុវនារី​នោះ កម្ពុជា​បាន​បញ្ជូន​កីឡាករ​២​រូប និង​កីឡាការិនី​២​រូប​ទៅ​ចូលរួម​ប្រកួត​។ ការប្រកួត​មិន​សង្កត់ធ្ងន់​ទៅលើ​ជ័យជំនះ​នោះទេ តែ​វា​ជា​ព្រឹត្តិការណ៍​សម្រាប់​អត្ត​ព​លិ​ក ក្នុង​តំបន់​ចែករំលែក​នូវ​វប្បធម៌​របស់​ប្រទេស​ខ្លួន​បង្ហាញ​គ្នា​ទៅវិញទៅមក​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ