យន្តហោះ​រុស្ស៊ី​ច្រើន​គ្រឿង បាន​ហោះ​ប្រដេញ​ស្ទាក់​យន្តហោះ​ស៊ើបការណ៍​១៤​គ្រឿង​នៅ​ជិត​ព្រំដែន​របស់ខ្លួន​ក្នុង​១​សប្តាហ៍​

1236
ចែករម្លែក

កាសែត​មួយ​ដែលមាន​ទំនាក់ទំនង​ជាមួយ​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​យន្តហោះ​រុស្ស៊ី​ច្រើន​គ្រឿង បាន​ហោះ​ប្រដេញ​ស្ទាក់​យន្តហោះ​ស៊ើបការណ៍​បរទេស​ចំនួន​១៤​គ្រឿង​នៅ​ជិត​ព្រំដែន​របស់ខ្លួន ក្នុង​រយៈពេល​មួយ​សប្តាហ៍​។​

កាសែត Krasnaya Zvezda បាន​រាយការណ៍​ថា យន្តហោះ​ចម្បាំង MiG-31 និង Su-27 ជាច្រើន​គ្រឿង របស់​រុស្ស៊ី បាន​ហោះ​ប្រដេញ​ស្ទាក់ ដែលជា​ការឆ្លើយតប​ទៅនឹង​ការហោះហើរ​ប្រកិត​គ្នា​ចំនួន ២៣​លើក ដោយ​ភាគច្រើន​នៃ​ការហោះហើរ​ប្រកិតៗ​គ្នា​នេះ គឺ​ហោះហើរ​ដោយ​យន្តហោះ​អាមេរិក​ច្រើន​គ្រឿង​។​

កាសែត​នេះ បាន​និយាយថា យន្តហោះ RC-135 និង យន្តហោះ​ដ្រូ​ន Global Hawk ជាច្រើន​របស់​អាមេរិក​បានធ្វើ​ការហោះហើរ​ក្នុង​បេសកម្ម​ស៊ើបការណ៍​ចំនួន​១០​លើក ហើយ​ហោះហើរ​ស៊ើបការណ៍​ចំនួន​៤​លើក​ដោយ​យន្តហោះ Norwegian P-3 Orions របស់​អាមេរិក និង ៣​លើក​ដោយ​យន្តហោះ​ស៊ើបការណ៍ Gulfstream របស់​កងទ័ពអាកាស​ស៊ុយអែត​។​

យន្តហោះ​ច្រើន​គ្រឿង​របស់​កងទ័ពអាកាស​អង់គ្លេស​និង​បារាំង ត្រូវបាន​ប្រទះឃើញ​ចំនួន​២​លើក​ដោយ​កង​យន្តហោះ​រុស្ស៊ី ។ យន្តហោះ​ជាច្រើន​របស់​ជប៉ុន​និង​ព័រ​ទុយ​ហ្គា​ល់ ក៏មាន​វត្ត​មាននៅ​ជិត​ព្រំដែន​ផ្នែក​ខាងក្នុង​របស់រ​ស្ស៊ី​ផងដែរ​៕

​យន្តហោះ​ចម្បាំង MiG-31 របស់​រុស្ស៊ី​