លោក ជែក ម៉ា សហ​ស្ថាបនិក​ក្រុមហ៊ុន Alibaba Group ​ចូលនិវត្តន៍​

1965
ចែករម្លែក
  • 16
    Shares

​សារព័ត៌មាន New York Times បាន​រាយការណ៍​ថា សហ​ស្ថាបនិក​និង​ជា​ប្រធាន​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​អេ​ឡិច​ត្រូ​និ​ច​ចិន Alibaba Group លោក​ជែក ម៉ា គ្រោង​នឹង​ចូលនិវត្តន៍​។​

​កាសែត The Times បាន​និយាយថា នៅក្នុង​បទសម្ភាសន៍​មួយ លោក​ម៉ា​បាន​និយាយថា​លោក​គ្រោង​នឹង​លាលែង​ពី​តំណែង​ជា​ប្រធាន​ប្រតិបត្តិ​នៅ​ថ្ងៃ​ចន្ទខាងមុខនេះ​ដើម្បី​បន្ត​ជួយ​ជំរុញ​ទឹកចិត្ត​មនុស្ស​នៅក្នុង​វិស័យ​អប់រំ​។ គាត់​នឹង​នៅតែមាន​តំណែង​នៅក្នុង​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន Alibaba ដដែល​។​

​លោក​ម៉ា​បានចាប់ផ្តើម​បើក​ក្រុមហ៊ុន Alibaba នៅ​ឆ្នាំ ១៩៩៩ នៅក្នុង​ផ្ទះល្វែង​របស់គាត់​នៅ​ទីក្រុង​ហាំង​ចូ​វ ប្រទេស​ចិន ហើយ​ឥឡូវនេះ គាត់​គឺ​ស្ថិតក្នុង​ចំណោម​អ្នកមាន​បំផុត​នៅលើ​ពិភពលោក​។​

​ក្រុមហ៊ុន​នេះ​បាន​លក់​ហ៊ុន​ជា​សាធារណៈ​នៅ​ទីផ្សារ​ហ៊ុន​ញូវយ៉ក​ក្នុង​ឆ្នាំ ២០១៤ ហើយ​មានតម្លៃ​ទីផ្សារ​ប្រហែល ៤២១ ពាន់​លាន​ដុល្លារ​។ វា​ជា​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​ដ៏​ធំ​បំផុត​របស់​ពិភពលោក​ផ្អែកលើ​តម្លៃ​សរុប​នៃ​ទំនិញ​ដែល​លក់​នៅលើ​វេ​ប​សាយ​របស់ខ្លួន ដែល​រួមមាន​ទាំង​ហាង Taobao និង TMall​។​

​ក្រុមហ៊ុន Alibaba មិនបាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើសុំ​យោបល់​ពី​អ្នកកាសែត​លើ​ពិភពលោក​នោះទេ​៕ ដោយ៖ កញ្ញាដាលីស

លោក ជែក ម៉ា សហ​ស្ថាបនិក​ក្រុមហ៊ុន Alibaba Group

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ