ការផ្លាស់ប្ដូរ​វប្បធម៌​រវាង​ខេត្ត​យូ​ន​ណាន និង​ប្រទេស​កម្ពុជា​ទទួលលទ្ធផល​ជា​ផ្លែផ្កា​

865
ចែករម្លែក

​ឆ្នាំនេះ​ជា​ខួប​លើក​ទី​៦០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ចិន និង​កម្ពុជា ។ ខេត្ត​យូ​ន ណាន ជា​ខេត្ត​មួយ​របស់​ប្រទេស​ចិន ដែលមាន​ទីតាំង​ស្ថិតនៅ​ជិត​នឹង​កម្ពុជា​ជាងគេ ។ ប៉ុន្មាន​ឆ្នាំ មកនេះ ខេត្ត​យូ​ន​ណាន​បាន​ខិតខំ​យ៉ាងសកម្ម​ដើម្បី​បង្កើន​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ ជាមួយ​ប្រទេស​កម្ពុជា ។ ភាគី​ទាំងពីរ​បានទទួល​នូវ​លទ្ធផល​ជា​ផ្លែផ្កា​ក្នុងការ​បង្កើន​ការផ្លាស់ប្ដូរ លើ​វិស័យ​វប្បធម៌ ។​

​យប់​ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង ១០ លោក វ៉ាង ជឺ​ជីន ដែលជា​តួ​សម្ដែង​ម្នាក់ របស់​ក្រុម​សម្ដែង​កម្មវិធី​សៀក​ខេត្ត​យូ​ន​ណាន​បានបញ្ចប់​ការសម្ដែង​កម្មវិធី ”​ស្នាមញញឹម​អង្គរ​” នៅ​ប្រទេស​កម្ពុជា ។ គាត់​បាន​ប្រាប់​អ្នកកាសែត​ថា រាល់ថ្ងៃ​ខ្ញុំ​ត្រូវ​សម្ដែង​កម្មវិធី​សិល្បៈ​ដូចគ្នា តែ​ខ្ញុំ​តែងតែមាន​អារម្មណ៍​ខុសប្លែក​ពីគ្នា​ជា​រៀងរាល់ថ្ងៃ ។ ដូច្នេះ​ខ្ញុំ​ពិតជា​ចូលចិត្ត​ការរស់នៅ​ក្នុង ប្រទេស​កម្ពុជា ។​

​នៅ​ឆ្នាំ ២០១០ កម្មវិធី​សម្ដែង​សិល្បៈ ”​ស្នាមញញឹម​អង្គរ​” បាន​ត្រូវ​សម្ដែង​នៅ​ប្រទេស​កម្ពុជា ។ នៅ​ខែ សីហា ឆ្នាំ ២០១៤ លោក វ៉ាង ជឺ​ជីន បាន​ត្រូវ​ចាត់បញ្ចូល​ទៅ​ប្រទេស​កម្ពុជា ដើម្បី​ចូល រួម​សម្ដែង​សៀក​ក្នុង​កម្មវិធី​នេះ ។​

​ក្នុង​រយៈពេល ៨​ឆ្នាំ​កន្លង​ទៅនោះ កម្មវិធី​សម្ដែង​សិល្បៈ ”​ស្នាមញញឹម​អង្គរ​” ដែល​ត្រូវ​ផលិត ដោយ​ក្រុមហ៊ុន​វិនិយោគ​ឧស្សាហកម្ម​វប្បធម៌​ខេត្ត​យូ​ន​ណាន​គ្រុប​នេះ បាន​ត្រូវ​សម្ដែង​ជាង ៣០០០ លើក​នៅ​ប្រទេស​កម្ពុជា ។ គួរ​បញ្ជាក់ថា ទេសចរ​អន្តរជាតិ ១,៦៤ លាន​នាក់​បាន​ចូល រួម​ទស្សនា​កម្មវិធី​សម្ដែង​សិល្បៈ​នេះ ដែល​បានទទួល​ចំណូល​សរុប​៣០០​លាន​យាន់​ប្រាប់​ចិន ។ កម្មវិធី​សម្ដែង​សិល្បៈ​នេះ​បានផ្ដល់​ឳ​កាស​ការងារ​ដ៏​ច្រើន​ដល់​ប្រជាជន​ខ្មែរ និង​បាន​ជួយ​បណ្ដុះ បណ្ដាល​ធនធានមនុស្ស​ផ្នែក​សិល្បៈ​មួយចំនួនធំ​នៅ​ប្រទេស​កម្ពុជា ។​

​លោក​យ៉ាង ជីន​សុង អគ្គនាយករង​នៃ​ក្រុមហ៊ុន​វិនិយោគ​ឧស្សាហកម្ម​វប្បធម៌​យូ​ន​ណាន គ្រុប បាន​បញ្ជាក់ថា សព្វថ្ងៃ​កម្មវិធី​សម្ដែង​សិល្បៈ ”​ស្នាមញញឹម​អង្គរ​” មាន​តួ​សម្ដែង​៧២​នាក់ ។ ក្នុងនោះ​មានតែ​តួ​សម្ដែង​សៀក​ម្នាក់​មកពី​ប្រទេស​ចិន ។ ក្រុមហ៊ុន​មាន​បុគ្គលិក​ការងារ ២១០​នាក់ ក្នុងនោះ​មាន​ជាង​១៨០​នាក់ ជា​ជនជាតិខ្មែរ ។ អាស្រ័យ​លើ​ពិសោធន៍​នៃ​កម្មវិធី ”​ស្នាមញញឹម​អង្ករ​” យើង​កំពុង​គិតគូរ​ពី​ការបង្កើត​គម្រោង​ថ្មី​មួយ គឺ​តំបន់​ច្នៃប្រឌិត​វប្បធម៌ ចិន​-​កម្ពុជា ។ នេះ​ជា​គម្រោង​មួយ​ដែល​បាន​ច្របាច់​បញ្ចូល​នូវ​កត្តា​សិល្បៈ​វប្បធម៌ ប្រវត្តិសាស្ត្រ ម្ហូបអាហារ និង​ផលិតផល​ពាក់ព័ន្ធ​ផ្សេងៗ ។ គម្រោង​ដំណាក់កាល​ទី​១ មាន​ទុនវិនិយោគ​សរុប ២១៤ លាន​យាន់​ប្រាក់​ចិន ហើយនឹង​ត្រូវ​បញ្ចប់​ជា​ស្ថាពរ និង​ចាប់ដំណើរការ​ជា​ផ្លូវការ​នៅ​ដើម ឆ្នាំ ២០២០ ។ តំបន់​ច្នៃប្រឌិត​វប្បធម៌​នេះ​នឹង​ក្លាយទៅជា​គម្រោង​ទេសចរណ៍ និង​វប្បធម៌​ដែលជា និមិត្តសញ្ញា​ដ៏​សំខាន់​របស់​ប្រទេស​កម្ពុជា ៕ ដោយ អ៊ូ ភីង​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ