ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពីបទ​ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ​អ្នកដទៃ​

899
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: យុវជន​សង្ស័យ​ម្នាក់​ត្រូវ​ម្ចាស់ផ្ទះ​ចាប់ខ្លួន​បានប្រគល់​ឲ្យ​សមត្ថកិច្ច បន្ទាប់ពី​ជនសង្ស័យ​រូបនេះ បើកទ្វារ​ផ្ទះ​បម្រុង​ចូល​លួច​ទ្រព្យសម្បត្តិ​តែ​ម្ចាស់​ឃើញ​ទាន់​។ ហេតុការណ៍​នេះ កើតឡើង​កាលពី​រសៀល​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ក្រុមទី​០៤​ភូមិ​ថ្កូវ សង្កាត់​ក្តុល​ដូនទាវ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​

​លោក​វរសេនីយ៍ឯក ប៉ាង ហៀ​ង អធិការនគរបាល​ក្រុង​បាត់ដំបង បាន​ឲ្យ​ដឹងថា យុវជន​សង្ស័យ​មានឈ្មោះ ទី ប៊ុន​តាន អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ក្រុមទី​០៥​ភូមិ​ថ្កូវ សង្កាត់​ក្តុល​ដូនទាវ ក្រុង​បាត់ដំបង​ខេត្តបាត់ដំបង​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ វី សា​វ៉ិ​ញ ភេទ​ស្រី អាយុ​៣១​ឆ្នាំ ទីលំនៅ​ក្រុមទី​០៤ ភូមិ​ថ្កូវ​សង្កាត់​ក្ដុល​ដូនទាវ ក្រុង​បាត់ដំបង​។ មិនមាន​បាត់បង់​សម្ភារៈ​ទេ ដោយ​ម្ចាស់​មក​ទាន់​។​

​បច្ចុប្បន្ន​ផ្នែក​ជំនាញ​ក្រុង​កំពុង កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម