ក្រុមហ៊ុន​ពីរ​ត្រៀម​ចូល​ផ្សារ​ហ៊ុន​នៅ​កម្ពុជា​នៅ​ចុង​ឆ្នាំនេះ​

779
ចែករម្លែក
  • 33
    Shares

​ដោយ​:​ច្រាយ ចំណាន​/​ភ្នំពេញ​: ជា​ដំណឹង​រីករាយ​មួយ ដែល​ផ្សារ​ហ៊ុន​កម្ពុជា​កាន់តែ​ធ្វើ​ពិពិធ​កម្ម​ផលិតផល​របស់ខ្លួន ដោយ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​អន្តរជាតិ​ចំនួន​ពីរ​ទៀត កំពុង​រៀបចំ​និតិ​វិធី ដើម្បី​ចូល​បោះផ្សាយ​លក់​មូល​ប​ត្រ​ឬ​ប័ណ្ណ​ភាគហ៊ុន​របស់ខ្លួន នៅក្នុង​ទីផ្សារ​មូល​ប​ត្រ​នៅក្នុង​ឆ្នាំនេះ​។​

លោក​ស៊ូ សុជាតិ​អគ្គនាយក​នៃ​គណកម្មកា​រមូល​ប​ត្រ​កម្ពុជា​(​រូបថត​លាង​ហួរ​)

​ ​អគ្គនាយក​នៃ​គណកម្មកា​រមូល​ប​ត្រ​កម្ពុជា លោក​ស៊ូ សុជាតិ មានប្រសាសន៍​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​៧ ខែកញ្ញា​កន្លងមក​ថា នៅមុន​ដំណាច់​ឆ្នាំនេះ យើង​រំពឹងថា​ក្រុមហ៊ុន​ចំនួន​ពីរ​ទៀត នឹង​អាច​ចូល​បោះផ្សាយ​លក់​មូល​ប​ត្រ​ឬ​ប័ណ្ណ​ភាគហ៊ុន​របស់ខ្លួន នៅក្នុង​ទីផ្សារ​គណកម្មកា​រមូល​ប​ត្រ​កម្ពុជា ដោយ​ទី​១ គឺ​ក្រុមហ៊ុន​ប៉ា​ស្ទិ​ក ជា​ក្រុម​ហ៊ុន​​​មួយ​ដែលមាន​ក្រុមហ៊ុនមេ​របស់ខ្លួន​នៅ​ប្រទេស​ម៉ាឡេស៊ី​។ ក្រុមហ៊ុន​នេះ​បាននិងកំពុង​វិនិយោគ​លើ​កា​រត​បណ្តាញ​ថាមពល​អគ្គិសនី​នៅ​កម្ពុជា ហើយ​ក្រុមហ៊ុន​នេះ​បាន​ចូលមក​កាន់​កម្ពុជា រយៈពេល​យូរ​មក​ហើយ​។​
​ ​ចំណែក​ក្រុមហ៊ុន​មួយទៀត ក៏​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន គឺ​ក្រុមហ៊ុន​ASA ជា​ក្រុមហ៊ុន​Holding​មួយ ដែល​គ្រប់គ្រង​ភាគហ៊ុន​មួយចំនួន​របស់​ធនាគា​រ​អេស៊ីលីដា​។

​ ​លោក​ស៊ូ សុជាតិ​បាន​បន្តថា “​នេះ​មានន័យថា​ផ្សារ​ហ៊ុន​របស់​យើង​មាន​ក្រុមហ៊ុន​ចាប់អារម្មណ៍​កាន់តែច្រើន ប៉ុន្តែ​ការចូល​ខ្លួន​ចូល​ទីផ្សារ​គឺ​ត្រូវការ​ពេលវេលា​បន្តិច ព្រោះ​យើង​មិន​ចេះតែ​អនុ​ញ្ញា​ត្ត​ឲ្យ​ក្រុមហ៊ុន​ចូល​ទាំងអស់ ដោយ​មិនបាន​សិក្សា​ច្បាស់លាស់​ពី​ក្រុមហ៊ុន​ណាមួយ​នោះទេ​”​។​លោក​បន្តថា “​យើង​ចង់​ដើរ​ក្នុង​ជំ​ហ៊ាន​មួយ​មាន​ភាព​ប្រុងប្រយ័ត្ន និង​ច្បាស់លាស់ ល្អ ដើម្បី​ដាក់ចូល​ក្នុង​ទីផ្សារ និង​អាច​ឲ្យ​សាធារណៈជន​លោក​អាច​ជឿទុកចិត្ត​បាន​”​។​

​ ​លោក​បន្តថា កាលណា​មាន​ផលិតផល​ច្រើន​នៅក្នុង​ទីផ្សារ វា​ជាការ​ផ្តល់​ជម្រើស​ច្រើន​សម្រាប់​អ្នកទិញ ព្រោះ​ពេលណា​មាន​ផលិតផល​កាន់តែច្រើន គឺ​បង្កើន​ចំនួន​អ្នកទិញ នឹងធ្វើ​ឲ្យ​ផ្សារ​ហ៊ុន​របស់​យើង​កាន់តែ​មមាញឹក ប៉ុន្តែ​បច្ចុប្បន្ន​ផ្សារ​របស់​យើង​មិនទាន់​មមាញឹក​នៅឡើយ​ទេ ដោយសារ​ចំនួន​អ្នកលក់​តិច និង​អ្នកទិញ​តិច​។​
​ ​ផ្សារ​ហ៊ុន​នៅ​ប្រទេស​ថៃ​បច្ចុប្បន្ននេះ មាន​ក្រុមហ៊ុន​ជាង​៩០០​កំពុង​បោះ​ផ្សារ​លក់​មូល​ប​ត្រ និង​នៅ​ប្រទេស​វៀតណាម​មាន​ក្រុមហ៊ុន​ចំនួន​ជាង​១០០០ កំពុង​បោះផ្សាយ​លក់​មូល​ប​ត្រ​របស់ខ្លួន ខណៈ​កម្ពុជា​បច្ចុប្បន្ននេះ មាន​ក្រុមហ៊ុន​តែ​៥​ប៉ុណ្ណោះ​កំពុង​បោះផ្សាយ​លក់​មូល​ប​ត្រ ឬ​ប័ណ្ណ​ភាគហ៊ុន​របស់ខ្លួន​ដូចជា រដ្ឋាករទឹក​ស្វ័យ​ត្ន​ក្រុងភ្នំពេញ កំពង់ផែ​ភ្នំពេញ កំពង់ផែ​ខេត្ត​ព្រះសីហនុ តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ និង​ក្រុមហ៊ុនកាត់ដេរ​ហ្គ្រេ​ន​ធ្វី​ន​៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម