អាជ្ញាធរ​ប្រឆាំង​អំពើពុករលួយ​ចិន​ថា “​តាមរយៈ​និ​វេទ​ក្រហម ជន​ប្រព្រឹត្ត​អំពើពុករលួយ ដែល​រត់គេចខ្លួន ត្រឡប់មក​ចិន​វិញ​”

1245
ចែករម្លែក

​ក្រុម​អាជ្ញាធរ​ប្រឆាំង​អំពើពុករលួយ​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ទី​២៩​កក្កដា​ថា លោក រិ​ន ប៉ាវ ដែលជា​អ្នករត់​គេចខ្លួន​ម្នាក់​ក្នុងចំណោម​អ្នករត់​គេចខ្លួន​ច្រើន​នាក់​ដែល​ត្រូវបាន​ចង់​ចាប់ខ្លួន​បំផុត​ដោយ​ចិន​នោះ បាន​វិល​ត្រឡប់មក​ប្រទេស​ចិន​វិញ​និង​បានប្រគល់​ខ្លួន​ឱ្យ​ប៉ូលិស​ចាប់ ។​

​លោក ប៉ាវ អាយុ​៤៤​ឆ្នាំ អតីត​អ្នកមាន​ភាគហ៊ុន​នៃ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ថាមពល Daluo នៅ​ខេត្ត​ជាំ​ង​ស៊ូ ប្រទេស​ចិន​នេះ បាន​រត់គេចខ្លួន ទៅ​ប្រទេស​សេន ឃី​ត និង ណេ​វី​ស (Saint Kitts and Nevis) កាលពី​ខែមករា​ឆ្នាំ​២០១៤ បន្ទាប់ពី​ត្រូវបាន​ចោទប្រកាន់​ពីបទ​ទទួល​ប្រាក់កម្ចី​ក្លែងបន្លំ និង​ក្លែងបន្លំ​បញ្ជី​ហិរញ្ញវត្ថុ​។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​មួយ ដែល​ចេញ​ដោយ​បក្ស​កុ​ម្មុយ​នី​នៃ​គណៈកម្មការ​កណ្តាល​ចិន​សម្រាប់​ការគ្រប់គ្រង​និង​ដាក់វិន័យ​។​

​កាលពី​ខែមេសា ឆ្នាំ​២០១៥ ប៉ូលិស​អន្តរជាតិ (Interpol ) បានចេញ​និ​វេទ​ក្រហម ដែលជា​ដីកាចាប់ខ្លួន​អន្តជាតិ​
​ដើម្បី​តាម​ចាប់ខ្លួន​ពួក​អ្នករត់​គេចខ្លួន​ដែល​ចោទប្រកាន់​ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ​ចំនួន​១០០​នាក់​ដែល​ត្រូវបាន​ចង់​ចាប់ខ្លួន​បំផុត​នៅ​ចិន​។ ភាគច្រើន​នៃ​ពួក​អ្នករត់​គេចខ្លួន​ទាំងនោះ គឺ ជា​អតីតមន្ត្រី​រដ្ឋាភិបាល​ឬ​ជា​និយោជិត​នៃ​សហគ្រាស​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​។​

​លោក ប៉ាវ គឺជា​អ្នករត់​គេចខ្លួន​ទី​៩២​ក្នុងចំណោម​ពួក​អ្នករត់​គេចខ្លួន​ទាំងនោះ និង​ជា​អ្នក​ទី​៤២​ដែល​បាន​វិល​ត្រឡប់មក​ប្រទេស​ចិន​វិញ​រហូតមក​ដល់ពេលនេះ​៕ ដោយ៖ សុខា

​លោក រិ​ន ប៉ាវ បាន​វិល​ត្រឡប់មក​ប្រទេស​ចិន​វិញ និង បានប្រគល់​ខ្លួន​ឱ្យ​ប៉ូលិស​ចាប់

ទីតាំងផ្សាយពាណិជ្ជកម្ម