​ប្ដឹង​អ្នកគ្រូ​បង្រៀន​ម្នាក់​ករណី​ទះកំផ្លៀង​កូនសិស្ស​ក្រៅ​បន្ទុក​ពេលចេញ​លេង​

1184
ចែករម្លែក

(​បាត់ដំបង​)៖​ស្ត្រី​ជា​ម្ដាយ​សិស្សស្រី​ម្នាក់​រៀន​ថ្នាក់​ទី​៦​កបាន​ប្តឹង​អ្នកគ្រូ​ឈ្មោះ​វុ​ធ​ធីតា​រតន៍​ដែល​បាន​វាយ​ទះកំផ្លៀង​កូនស្រី​គាត់​អាយុ​១៣​ឆ្នាំ ពេលចេញ​លេង​ដែល​មិនមែនជា​សិស្ស​ក្នុងបន្ទុក​ជា​ទង្វើរ​អំពើរ​ហឹ​ង្សា​ទៅលើ​កុមារ​មិនមែនជា​ការបង្រៀន​ឬ​ប្រដៅ​សិស្ស​នោះទេ​។​ករណីនេះ ម្ដាយ​ក្មេងស្រី​ដាក់ពាក្យ​បណ្ដឹង​ទៅ​អាជ្ញាធរ​និង​សមត្ថកិច្ច​ដើម្បី​ជួយ​អន្តរាគមន៍​និង​រក​យុត្តិធម៌​ជូន​កូន​គាត់​។​​ការលើកឡើង​បែបនេះ កាលពី​ថ្ងៃទី​៣០​ខែកក្កដា​ឆ្នាំ​២០១៧​នៅផ្ទះ​មួយ​ស្ថិត​ក្នុងភូមិ​បាណន់​ឃុំ​ក​ន្ទឺ​២​ស្រុក​បាណន់​ខេត្តបាត់ដំបង​។​
​ ​
​ក្មេងស្រី​ឈ្មោះ​មុំ​ឆាន់​អ៊ិ​អាយុ​១៣​ឆ្នាំ​សិស្ស​ថ្នាក់​ទី​៦​ក​សាលាបឋមសិក្សា​ក​ន្ទឺ​២​ដែលជា​ក្មេងស្រី​រងគ្រោះ​បានបញ្ជាក់​ថា​នៅ​ថ្ងៃ​សុក​ទី​២៨​ខែកក្កដា​២០១៧​នាង​ត្រូវ​សិស្ស​ប្រុស​ម្នាក់​មក​ដណ្ដើម​ស្ពី​ក​ឃ័​រ​ស្ដាប់​ចម្រៀង​ពេលចេញ​លេង ។​ការដណ្ដើម​គ្នា​នោះ​សិស្ស​ប្រុស​បាន​មុត​នឹង​ក្រចកដៃ​នាង​ដូច​ខ្វាច​ហើយ​បាន​ទៅប្ដឹង​អ្នកគ្រូ​ឈ្មោះ​វុ​ធ ធីតា​រតន៍​ដែលជា​គ្រូ​បន្ទុក​របស់គេ​។​ពេលចេញ​លេង​នោះ​អ្នក​គ្រួ​ឈ្មោះ​វុ​ធ ធីតា​រតន៍​បានមក​វាយ​ទះកំផ្លៀង​រូប​នា​
​ង​ហើយ​គ្រូ​បន្ទុក​របស់​នាង​បាន​ដឹក​តាម​ម៉ូតូ​ជូនទៅ​ផ្ទះ​ប្រាប់​ម្ដាយ​បានដឹង​។​
​ ​
​លោក​យ៉​ម ពុំ​គ្រូ​បន្ទុក​របស់​សិស្សស្រី មុំ ឆាន់​អ៊ិ បាន​រៀបរាប់​អំពី​ទង្វើរ​របស់​អ្នកគ្រូ​ឈ្មោះ​វុ​ធ ធីតា​រតន៍​វាយ​ទះកំផ្លៀង​កូនសិស្ស​ក្រៅ​បន្ទុក​ជា​ទង្វើរ​មិន​ត្រឹមត្រូវ​ហើយ​ម្ដាយ​សិស្ស​រងគ្រោះ​ដាក់ពាក្យ​ជា​សិទ្ធិ​របស់គាត់​។​

ចំណែក​លោកស្រី​ឃឹម រដ្ឋា​នាយិកា​រង​សាលា​បឋម​សិ​ក្សក​ន្ទឺ​២​បាន​បញ្ជាក់ថា​រឿងរ៉ាវ​ដែល​អ្នកគ្រូ​ឈ្មោះ​វុ​ធ ធីតា​រតន៍​វាយ​ទះកំផ្លៀង​កូនសិស្ស​ក្រៅ​បន្ទុក​នោះ​ខាង​នាយក​សាលា​ធ្លាប់បាន​ដោះស្រាយ​និង​សម្របសម្រួល​ដើម្បី​រក​វិធី​ធ្វើយ៉ាងណា ដើម្បី​ឲ្យ​សិស្សស្រី​រងគ្រោះ​ចូលរៀន​វិញ​ជាធម្មតា​។ ប៉ុន្តែ​ទង្វើរ​ដែល​អ្នកគ្រូ​ធ្វើ​ទៅលើ​សិស្ស​​នៅ​ទីសាធារណៈ​អាចធ្វើ​ឲ្យ​សិស្ស​ខ្មាស់អៀន​ហើយ​គេច​មិន​ចូលរៀន​ដែល​រាជរដ្ឋាភិបាល​និង​ក្រសួង​កំពង់​ខិតខំ​លប់បំបាត់​ដែលជា​អំពើរ​ហឹ​ង្សា​លើ​កុមារ​៕S/​ដោយៈ​អ៊ុង​សា​រុំ​

​ប្ដឹង​អ្នកគ្រូ​បង្រៀន​ម្នាក់​ករណី​ទះកំផ្លៀង​កូនសិស្ស​ក្រៅ​បន្ទុក​ពេលចេញ​លេង​

ទីតាំងផ្សាយពាណិជ្ជកម្ម