​រថយន្ត​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​និង​បន្ត​ទៅបុក​រ៉ឺម៉ក​អេតចាយ​រង​ការខូចខាត​ធ្ងន់ធ្ងរ​

1047
ចែករម្លែក

​(​ភ្នំពេញ​)៖​គ្រោះថ្នាក់​ចរាចរ​បង្ក​ពី​រថយន្ត​២​គ្រឿង​បាន​បុក​គ្នា​ពេញទំហឹង​នៅ​ចំណុច​ផ្លូវបែក​ជា​បួន​ហើយ​រថយន្ត​មួយគ្រឿង​មិនទាន់​អស់​ល្បឿន​បន្ត​ទៅបុក​រ៉ឺម៉ក​អេតចាយ​និង​បង្គោល​ភ្លើង​បាក់​អស់​មួយ​ដើម​រង​ការខូចខាត​យ៉ាងដំណំ​។​ហេតុការណ៍​នេះ​បាន​បង្ក​ការភ្ញាក់ផ្អើល​នៅ​ចំណុច​ផ្លូវបែក​ជា​បួន​ផ្លូវ​លេខ​៥៦៦​កែង​នឹង​ផ្លូវ​លេខ​៣១៣​ស្ថិតក្នុង​សង្កាត់​បឹងកក់​២​ខណ្ឌ​ទួល​គោ​រាជធានី​ភ្នំពេញ​កាលពី​យប់ ថ្ងៃទី​៣០​ខែកក្កដា ឆ្នាំ​២០១៧ ។​

​សាក្សី​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​ហាយ​លែ​ន​ឌ័​រ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2AI-3750 បើកបរ​ដោយ​បុរស​ម្នាក់​បើកបរ​ក្នុង​ដោយ​ល្បឿ​លឿន​ធ្វើដំណើ​តាម​បណ្ដោយ​ផ្លូវ​៣១៣​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​។​ខណៈ​មកដល់​ចំណុច​
​កើតហេតុ​ផ្លូវបែក​ជា​បួន មិន​ប្រយ័ត្ន​បាន​ពន្លះ​ចំ​កណ្ដាល​រថយន្ត FORD RANGER យ៉ាង​ពេញទំហឹង ដែល​បើក​បរ​ដោយ​បុរស​ម្នាក់ មាន​ពាក់​ស្លាក​លេខ ភ្នំពេញ​2AJ-7669 ព​ណ៍ស បណ្ដាលអោយ​រថយន្ត FORD RANGERបន្ត​ជ្រុល​ទៅបុក​ជាមួយ​រ៉ឺម៉ក​អេតចាយ និង បង្គោល​ភ្លើង​បន្ថែមទៀត នឹងរង​ការខូចខាត​
​ស្ទើរតែ​ទាំងស្រុង​។​

​ក្រោយពេល​កើតហេតុ​រថយន្ត​ទាំង​២​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ចរាចរជើងគោក​ធ្វើការ​វាស់វែង​យកទៅ​រក្សារ​ទុក​នៅ​ការិយាល័យ​ចរាចរជើងគោក នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​រង់ចាំ​ម្ចាស់​រថយន្ត​ទាំង​២​ចូលខ្លួន​បំភ្លឺ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​៕S/​ដោយ​៖​ហូ​សាន់​

​រថយន្ត​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​និង​បន្ត​ទៅបុក​រ៉ឺម៉ក​អេតចាយ​រង​ការខូចខាត​ធ្ងន់ធ្ងរ​(រូប៖វ៉េបសាយ)

ទីតាំងផ្សាយពាណិជ្ជកម្ម