ទទួល​មុង​ជ្រលក់​ថ្នាំ​ បង្គន់​ចល័ត និង​សម្លៀកបំពាក់​ពី​សាខា​កាកបាទក្រហម​ខេត្ត​ក្វាង​ស៊ី និង​ផ្តល់​អំណោយ​ពលរដ្ឋ​៤៤​គ្រួសារ​នៅ​មង្គល​បូរី

826
ចែករម្លែក

ដោយ : ភ្នំ​ស្វាយ /បន្ទាយមានជ័យ : មុង​ជ្រលក់​ថ្នាំ​ចំនួន ៥០០ មុង បង្គន់​ចល័ត និង​សំលៀកបំពាក់​មួយចំនួន​ជា​អំណោយ​របស់​សាខា​សង្គម​កាកបាទក្រហម​ខេត្ត​ក្វាង​ស៊ី ប្រទេស​ចិន តាមរយៈ​កាកបាទក្រហមកម្ពុជា ត្រូវបានធ្វើ​ពិធី​ប្រគល់ជូន​ដល់​សាខា​កាកបាទក្រហម​ខេត្តបន្ទាយមានជ័យ ។​

លោក សំ កុសល នាយក​នាយកដ្ឋាន​ធនធានមនុស្ស​កាកបាទ​ក្រហម​កម្ពុជា​និង​លោក លី សារី ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ​និង​មន្ត្រី​បានប្រគល់​-​ទទួល កាលពី​ថ្ងៃទី​៩​ខែកញ្ញា​ឆ្នាំ​២០១៨ ។​
លោក លី សារី បាន​ថ្លែងអំណរគុណ កោតសរសើរ​និង​អះអាងថា​នឹង​ចាត់ចែង​យក​មុង​គ្រប បង្គន់​ចល័ត​និង​សម្លៀកបំពាក់​ជា​ជំនួយ​សប្បុរស​និង​មនុស​ហសធ​ម៍​ទាំងនេះ បែងចែក ប្រគល់ជូន​មុខសញ្ញា​ដែល​ត្រូវ​ទទួលបាន ។​

ដូចជា​ពលរដ្ឋ​កំពុង​រងគ្រោះ ងាយ​រងគ្រោះ ដោយ​មិន​រើសអើង​ឬ​ប្រកាន់​បក្សពួក ឬ និន្នាការ​ទស្សន​: នយោបាយ សាសនា អ្វី​ឡើយ​។

នា​ថ្ងៃ​ដដែល​នោះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​បាន​បន្ត​នាំយក​នូវ​សម្ភារៈ​អំណោយ​មនុស្សធម៌ ទៅ​ផ្តល់ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​ចាស់ជរា គ្មាន​ទីពឹង នឹងខ្វះ​ស្បៀង​ជាដើម​ចំនួន ៤៤​គ្រួសារ នា​ភូមិ​ក្នុង​ឃុំ ភ្នំ​តូច និង ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ។​ សម្ភារៈ​អំណោយ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន​អង្ករ ២៥​គីឡូ , មី​០១​កេស , ត្រីខ​១០​កំប៉ុង , រួមមាន​ប្រេងឆា​,​មុង​ជ្រលក់​ថ្នាំ , បង្គន់​ចល័ត​១ សំរាប់​ជនពិកា និង​ចាស់ជរា , ម្សៅ​សាប៊ូ , ទឹកត្រី ទឹកស៊ីអ៊ីវ ,​ភួយ ,​សារុង , ក្រមា និង​ថវិការ​មួយចំនួន ។​

ដោយឡែក​លោកស្រី នួ​ម សុភ័ណ អ្នកតំណាងរាស្ត្រ-អនុប្រធាន​កិត្តិយស​សាខា​កាកបាទក្រហម​ខេត្ត បាន​បន្ថែម​ថ​រិ​កា ក្នុង​មួយ​គ្រួសារៗ១​ម៉ឺន​រៀល និង សារុង​មួយ​ផងដែរ​ ៕B

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ