សមាជិក​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់ វាយប្រហារ​ហែកកេរ្តិ៍​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា កប់ៗ​មាត់​

2095
ចែករម្លែក
  • 770
    Shares

(​ភ្នំពេញ​)៖ អ្នកនាង ច​ន ច័ន្ទ​លក្ខិណា និង​ដៃគូ​ស្នេហ៍​មិនទាន់​រៀបការ​លោក​ហេង ឡុង កំពុង​ក្តៅក្រហាយ​នឹង​បុគ្គល​ម្នាក់​ដែល​ដែលមាន​​ឈ្មោះ​ក្នុង​បណ្ដាញ​ហ្វេ​ស​ប៊ុ​កថា​ហ្វេ​ស​ប៊ុ​កថា​សេង រតនា​(Seng Ratana)​ដែល​បាន​បង្ហោះ​សារ​ហែកហួរ ចោទប្រកាន់​នាង​ជា​សា​ធារ​​ណៈ​ជុំ​វ​ញ​ការទាក់ទង​រឿងរ៉ាវ​ស្នេហា ជាមួយ​មន្ត្រី​ពាក់​ផ្កាយ​៤ និង​មន្ត្រី​ធំៗ​មួយចំនួន ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍ ពាសពេញ​ហ្វេ​ស​ប៊ុ​ក និង​ត្រូវបាន​មហាជន​ចែកចាយ យ៉ាង​គគ្រឹកគគ្រេង​តាំងពី​ថ្ងៃទី​២៩ កក្កដា ឆ្នាំ​២០១៧​មក​។​

​ការចោទប្រកាន់​នេះ​នាំអោយ​ដៃគូ​ស្នេហ៍​នាង​ច​ន ច័ន្ទ​លក្ខិណា​តប​តាម​ហ្វេ​ស​ប៊ុ​ក វិញ​ថា​«​បើ​លោក​មាន​ភស្តុតាង​យកមក ខ្ញុំ​ចេញ​សំបុត្រ​​យន្តហោះ​អោយ ហើយ​លា​ប្រពន្ធ​អោយ​ហើយ​ផង​ក្រែង​លោក​ចោទ​គេ​មិន​ពិត​អត់​បាន​ត្រឡប់​ទៅ​វ៉ៃ​នំ​វិញ​»​។​

 

 

​បើតាម​ការសរសេរ​នេះ បុគ្គល​ក្នុង​ហ្វេ​ស​ប៊ុ​ក មិន​ស្ថិតនៅ​កម្ពុជា​ទេ តែ​រាល់​សំណេរ​និង​រូបភាព​បង្ហាញថា​បុរស​នេះ​ជា​សមាជិក​គណបក្ស​​សង្គ្រោះ​ជាតិ ព្រោះ​ស្លៀកពាក់​និង​ពាក់មួក​សង្គ្រោះ​ជាតិ​រី​ឯក​អត្ថបទ​ដែល​ចុះផ្សាយ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​នេះ​តែងតែ​វាយប្រហារ​រិះគន់​​គណបក្សកាន់អំណាច​។​

​រឿង​រ៉ា​ផ្តើមចេញពី​ឈ្មោះ​Seng Ratana បាន​បង្ហោះ​សារ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា «​ប្រវត្តិ​ពិត​របស់​ស្រីផ្កាមាស ច​ន ច​ន្ទ័​លក្ខិណា​។ នាង ច​ន ច​ន្ទ័​លក្ខិណា អតីត​ប្រពន្ធ​របស់ យុ​ត្ថា​រ៉ា ឆា​នី មាន​អាយុ​ពិត​៣៨ ឆ្នាំ មាន​ប្រុស និង​សា​ហាយ​រាប់​ភ្លេច​ដោយសារតែ ច​ន ច​ន្ទ័​លក្ខិណា ផ្អែម​រលួយ​ពីមុខ តែ​បោក​ឈ្ងុយ​ពីក្រោយ​។ ទីបំផុត​ចាញ់បោក​ផ្កាយ​បួន ជា តារា ទៅវិញ​! ក្រោយមក ទៀត ច​ន ច​ន្ទ័​លក្ខិណា​ក៏​ទៅ​ទាក់​​ទង​ស្នេហា​ជាមួយ ឧកញ៉ា Heng Loong សំដៅ​បោកប្រាស់ ប៉ុន្តែ​ទៅ​មិន​រួច ជាមួយ Heng Loong ទេ​។ មិន​បង្អង់​ឡើយ​ហើយក៏​​មិន​បញ្ឈប់​ដែរ បច្ចុប្បន្ន ច​ន ច័ន្ទ​លក្ខិណា ក៏​កំពុង​ទាក់ទង​ស្នេហា​បោកប្រាស់ ឃ្លាំង ហួត ដែលជា​អភិបាលខណ្ឌ ជ្រោយចង្វា​»​។

​លោក សេង រតនា បាន​សង្កត់​យ៉ាង​ធ្ងន់ៗ​ថា «​ចរិតលក្ខណៈ ច​ន ច​ន្ទ័​លក្ខិណា ជា​មនុស្ស​មុខលុយ ច្រណែនឈ្នានីស​ភូតភរ អួតអាង​ចាក់រុក និង​បង្កបញ្ហា​!»​។​

​ក្រោយ​ការ​បង្ហោះ​នេះ អ្នកនាង ច​ន ច័ន្ទ​លក្ខិណា មិនមាន​ប្រតិកម្ម​អ្វី​នោះទេ គ្រាន់តែ​សរសេរ​តប​វិញ​ថា​«​ទើបតែ​ដល់ផ្ទះ​បានដាក់​​ខ្នង​ដល់​កន្ទេល ហើយក៏​ឃើញ​សារ​លោត​ចូល​ជាច្រើន តែ​ខ្ញុំ​អត់​ខ្វល់​ទេ ព្រោះ​ដឹង​មុន​ហើយ​ថា នឹងមាន​អ្វី​កើតឡើង ដូច្នេះ​ខ្ញុំ​គិតថា មនុស្ស​មួយចំនួន​នឹង​យល់​ពី​ភាព​ស្ងៀមស្ងាត់ របស់ខ្ញុំ​ហើយ ខ្ញុំ​ឈាន​មកដល់​ដំណាក់កាល​នេះ គឺ​ខ្ញុំ​មិនអាច​ធ្វើ​អ្វី​តាម​ការ​ញុះញង់ ដោយ​ភាព​ក្តៅក្រហាយ​មិនបាន​គិត​វែងឆ្ងាយ​ឡើយ ថ្វី​ត្បិត​ចំណេះវិជ្ជា​ខ្ញុំ មិន​ខ្លាំង​ដូច​អ្នករៀន​បាន​ខ្ពស់ តែ​ខ្ញុំ​មាន​អ្នកច្បាប់​នៅ​ជិត​ខ្លួន ព្រមទាំង​ការ​ស្តាប់​យោបល់ ពី​ក្រុមប្រឹក្សាភិបាល​ជាច្រើន មុន​សំរេច​ធ្វើ​អ្វីមួយ ព្រោះ​អ្នក​ដែល​ខ្ញុំ​ជួយ គឺ​មនុស្ស​ទូទៅ​តែ​អ្នក​ដែល​ត្រូវគេ​វាយប្រហារ គឺ​បុគ្គល​ខ្ញុំ ដូច​ពេលនេះ​ជាដើម​»​។​

​អ្នកនាង​ច​ន ច័ន្ទ​លក្ខិណា បាន​បន្ថែមថា «​ដូច្នេះ ពេលនេះ​គឺ​មុន​និង​ធ្វើ​អ្វី​ខ្ញុំ​កាន់តែ​ប្រយ័ត្ន តែ​ខ្ញុំ​ជា​មនុស្ស​ហ៊ាន​ធ្វើ​គឺ​ហ៊ាន​ទទួល មិន​ខ្ចីដៃ​នរណា​មក​ប្រយុទ្ធ​ឡើយ ខ្ញុំ​សុខចិត្ត​ឲ្យ​គេ​ជេរ​ខ្ញុំ​ម្នាក់ឯង​ចុះ តែ​សូម​ឲ្យ​អ្នកសិល្បៈ​ខ្មែរ​បាន​សុខ ខ្ញុំ​សុខចិត្ត​ឲ្យ​គេ​ចោទថា ជា​មនុស្ស​អាក្រក់​ចុះ តែ​អ្នកសិល្បៈ​ខ្មែរ​ត្រូវបាន​មហាជន មើល​ពួកគាត់​ក្នង​ផ្លូវ​ល្អ​ពេលនេះ​ចង់​អ្នកណា​ជេរ​ប្រមាថកាតទៀន ក៏​ខ្ញុំ​លែង​ខ្វល់ ព្រោះ​អ្នក​ជេរ​ខ្ញុំ គឺ​មុខ​ដដែលៗ​តែ​អ្នក​ដែល​ខ្ញុំ​ជួយ គឺ​ដូរ​មុខ​រហូត រឿង​អី​ខ្ញុំ​ត្រូវ​ខ្វល់​?​ឈាន​មកដល់​ដំណាក់កាល​នេះ​ចិត្ត​ខ្ញុំ​​ស្ងប់​ដូច​ទឹក​ក្នុង​ល្អាង ដោយសារ​ខ្ញុំ​បាន​ជួយ​មនុស្ស​កំពុង មានទុក្ខ​លំបាក​»​។​

​ទោះជា​យ៉ាងណា​បុគ្គល​សេង រតនា​បាន​បន្ត​ក្នុង​ហ្វេ​ស​ប៊ុ​កថា​«​បើ​ចង់​ប្តឹង​សូម​អញ្ជើញ ហើយ​បើ​ប្តឹង​ខ្ញុំ​នឹង​ចេញ​ភាគ​បន្តទៀត​។​ខ្ញុំ​សូម​​ស្វាគមន៍​ចំពោះ​គារ​ប្តឹង​របស់​នាង​»​។​

​សេង រតនា ថែមទាំង​វាយប្រហារ​អ្នកកាសែត​មាន​រហ្សនាម​”​ជួប​ផឹក​” សាន្ត ប៊ុនធឿន​ថែមទៀត​ដោយបាន​សរសេរថា​«​ក្រុម​ស៊ីឈ្នួល​គណ​បក្ស​ប្រជាជន បំបែក​សន្លឹកឆ្នោត​គណ​បក្ស​សង្គ្រោះ​ជាតិ ។ ជា​អ្នកសម្របសម្រួល​ការប្តឹង​ប្ត​ល់រ​វាង សាន្ត ប៊ុនធឿន និង ធី សុវណ្ណ​ថា ។ សាន្ត ប៊ុនធឿន អោយតែបាន ABC ផឹក និង មាន់​ស្រែ​ស៊ី គឺ​លែង​គិត​អ្វី​ទាំងអស់ ហ៊ាន​ក្បត់​ឧ​ត្ត​ម​គតិ​ខ្លួនឯង​» ។​

​ទោះជា​មិន​បញ្ចេញ​ឈ្មោះ​ក៏​ក្រុម​ស៊ីឈ្នួល​គណបក្ស​ប្រជា​ជននេះ ត្រូវ​ម្ចាស់​ហ្វេ​ស​ប៊ុ​ក សំដៅ​លោក ឃ្លាំង​ហួត ដែល សាន ប៊ុនធឿន អះអាង​​ថា​ជា​បងធម៌​។​

​សូមបញ្ជាក់ថា មួយរយៈ​កាល​ចុង​ក្រោយនេះ​មាន​ផ្ទុះ​រឿង​រសើប​ជាច្រើន​ដែល​បង្ក​ការចាប់អារម្មណ៍​និង​ភ័យខ្លាច​ក្នុងចំណោម​សាធារណជន​​ដូច​ករណី​ចាប់​កូនក្មេង​វះ​យក​គ្រឿងក្នុង ដែល​១​ថ្ងៃ​ផ្ទុះ​ចេញ​៤-៥​ករណី តែ​ដល់​ស្រាវជ្រាវ​មែនទែនទៅ​ឃើញថា វា​គ្រាន់តែ​ជាការ​ភ័យខ្លាច​​តាម​គ្នា និង​បំផុស​ដោយ​សមាជិក​គណ​បក្ស​សង្គ្រោះ​ជាតិ​តែប៉ុណ្ណោះ ដូច​ករណី​នៅ​កំពង់ធំ​និង​កំពង់សោម​។​ឥឡូវ​ផ្ទុះ​រឿងស្រី​ញី​ក្នុងចំណោម​​បុគ្គល​សំខាន់ៗ​ទៀត និង​យ៉ាងហោចណាស់​១​ទៅ​២​ករណី​ចេញពី​ក្រុមប្រឆាំង​រដ្ឋាភិបាល ដូច្នេះ​សុំ​សាធារណជន​មេត្តា​ពិចារណា​ស៊ី​ជំរៅ​បន្តិច ​កុំ​ចេះតែ​ជឿ ព្រោះ​ជា​ពេល​ឃោសនា​វាយ​បង្ខូចឈ្មោះ​គ្នា​ហើយ​៕​ដោយ​៖​វាសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម