ចាហួយ​គីមី​នាំចូល​ពី​វៀតណាម ត្រូវ​នគរបាល​ខេត្តកណ្ដាល រកឃើញ​

676
ចែករម្លែក

​កណ្ដាល​៖​នគរបាល​ខេត្តកណ្ដាល នៅ​ថ្ងៃទី​៨ ខែកញ្ញា នេះ បាន​រកឃើញ​ផលិតផល​ជាច្រើន​ដែល​សង្ស័យថា ជា​ផលិតផល​ក្លែងក្លាយ ។ ក្នុងនោះ គឺ បាន​រកឃើញ​ចាហួយ​គីមី​ដែល​នាំចូល​ពី​ប្រទេស​វៀតណាម​ផងដែរ ។​

​ចាហួយ​គីមី​នេះ តាម​ការធ្វើ​តេស្ត​សាកល្បង គឺ ជា​ជ័រកៅស៊ូ​សុទ្ធ​តែម្ដង ដែល​អ្នក​ទទួលទាន​នឹង​ធ្វើឱ្យប៉ះពាល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ ។​

​ប្រភពព័ត៌មាន បញ្ជាក់ថា ខណៈ​នេះ លោក​ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកណ្ដាល នគរបាល​ខេត្តកណ្ដាល និង មន្ត្រី​កាំកុងត្រូល កំពុង​បន្ត​នីតិវិធី ។​

​នៅក្នុង​នោះ អ្នកបើកបរ​រថយន្ត​ដឹក​ផលិតផល​ទាំងនេះ សមត្ថកិច្ច​កំពុង​សួរនាំ ដើម្បី​រក​តម្រុយ​នៃ​ការនាំ​ចូល​យ៉ាងពិត​ប្រាកដ​។​

​ប្រភព​បន្តថា ផលិតផល​ទាំងនេះ បាន​នាំចូល​ពី​ច្រក​ជ្រៃ​ធំ ស្រុក​កោះធំ ពី​ប្រទេស​វៀតណាម​មក ។​

​ព័ត៌មាន​លម្អិត​ពាក់ព័ន្ធ​ករណីនេះ នៅ​ពុំទាន់​អាច​សុំ​ការបញ្ជាក់​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​នៅឡើយ​ទេ ៕ ដោយ​៖​ឆាយា​នាថ​

ចាហួយ​គីមី​នាំ​ចូល​ពី​វៀតណាម​ ត្រូវ​នគរបាល​ខេត្ត​កណ្ដាល​ រក​ឃើញ​ដោយ​៖ឆាយានាថ​កណ្ដាល​៖​នគរបាល​ខេត្ត​កណ្ដាល​ នៅ​ថ្ងៃទី​៨​ ខែ​កញ្ញា​ នេះ​ បាន​រក​ឃើញ​ផលិតផល​ជា​ច្រើន​ដែល​សង្ស័យ​ថា​ ជា​ផលិតផល​ក្លែងក្លាយ​ ។ ក្នុង​នោះ​ គឺ​ បាន​រកឃើញ​ចាហួយ​គីមី​ដែល​នាំ​ចូល​ពី​ប្រទេស​វៀតណាម​ផងដែរ​ ។ ចាហួយ​គីមី​នេះ​ តាម​ការ​ធ្វើតេស្ត​សាកល្បង​ គឺ​ ជា​ជ័រ​កៅស៊ូ​សុទ្ធ​តែម្ដង​ ដែល​អ្នក​ទទួល​ទាន​នឹង​ធ្វើឱ្យ​ប៉ះពាល់​សុខភាព​យ៉ាង​ធ្ងន់ធ្ងរ​ ។ ប្រភព​ព័ត៌មាន​ បញ្ជាក់​ថា​ ខណៈ​នេះ​ លោក​ឯក​ ស៊ុន​រស្មី​ ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល​ នគរបាល​ខេត្ត​កណ្ដាល​ និង​ មន្ត្រី​កាំកុង​ត្រូ​ល​ កំពុង​បន្ត​នីតិវិធី​ ។ នៅ​ក្នុង​នោះ​ អ្នក​បើកបរ​រថយន្ត​ដឹក​ផលិត​ផល​ទាំង​នេះ​ សមត្ថកិច្ច​កំពុង​សួរនាំ​ ដើម្បី​រក​តម្រុយ​នៃ​ការ​នាំ​ចូល​យ៉ាង​ពិតប្រាកដ​។ ប្រភព​បន្ត​ថា​ ផលិត​ផល​ទាំង​នេះ​ បាន​នាំ​ចូល​ពី​ច្រក​ជ្រៃធំ​ ស្រុក​កោះធំ​ ពី​ប្រទេស​វៀតណាម​មក​ ។ ព័ត៌មាន​លម្អិត​ពាក់ព័ន្ធ​ករណី​នេះ​ នៅ​ពុំ​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​នៅឡើយ​ទេ​ ៕

Posted by Rasmei Kampuchea Daily on Friday, September 7, 2018