បុរស​ម្នាក់ ពេល​ដឹកបញ្ជូន​ដល់​មន្ទីរពេទ្យ​ក៏​ដាច់ខ្យល់​ស្លាប់ ដោយសារ​របួសធ្ងន់​ពេក ករណី​គ្រោះថ្នាក់​ចរាចរណ៍​ពោធិ៍សាត់​

725
ចែករម្លែក

​ដោយ : ​ពស​/​ពោធិ៍សាត់ : កាលពី​វេលា​ម៉ោង ២២​និង​១៥​នាទី​យប់ ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៨​បុរស​ម្នាក់​ជិះ​ម៉ូតូ​បត់​ឆ្លងផ្លូវ​មិន បាន​ប្រុងប្រយ័ត្ន បាន​បុក​រថយន្ត របួសធ្ងន់ ពេល​ដឹកបញ្ជូន​ដល់​មន្ទីរពេទ្យ​ក៏​ដាច់ខ្យល់ ដោយសារ​របួសធ្ងន់​ពេក ស្ថិតនៅ​ក្នុងភូមិ​ប៉​ប៉ិត ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។​

​សព​ជន​គ្រោះ​មានឈ្មោះ សោម សុភាព ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ឈើទាល​ខ្ពស់ ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគ ខេត្តពោធិ៍សាត់ ។ ជិះ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ​ពណ៌ ក្រហម​គ្មាន​ស្លាក​លេខ បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ឆ្លងផ្លូវ បាន​បុក​រថយន្ត​ម៉ាក​ហ៊ីយ៉ានដាយ​ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-6730 ពណ៌​ក្រហម ។ ចំណែក​អ្នកបើករថយន្ត បាន​រត់​គេចខ្លួនបាត់ ក្រោយពេល​កើតហេតុ​។​

​សមត្ថកិច្ច​បានធ្វើការ​វាស់វែង នឹង​យក​វត្ថុតាង មក​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល​ស្រុក ដើម្បី​កសាង​សំណុំរឿង​ដោះស្រាយ តាម​នីតិវិធី​នៃ​ច្បាប់ ៕​B

ទីតាំងផ្សាយពាណិជ្ជកម្ម