នាយករដ្ឋមន្ត្រី​វៀតណាម​៖ ការធ្វើ​ពាណិជ្ជកម្ម​ក្នុង​តំបន់​អាស៊ាន ចាំបាច់​ត្រូវ​បង្កើន​

2905
ចែករម្លែក

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បាននិយាយកាលពីថ្ងៃចន្ទទី១០កញ្ញាថាអាស៊ានគួរប្រកាន់ភ្ជាប់ប្រព័ន្ធដែលមានមតិរួមតែមួយរបស់ខ្លួននិងពង្រឹងពាណិជ្ជកម្មនៅទូទាំងតំបន់នេះ ។ លោក បាននិយាយដូចនេះ ខណៈដែល រដ្ឋាភិបាលក្រុងហាណូយ ធ្វើជាម្ចាស់វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ដែលចាប់ផ្តើមពីនៅថ្ងៃអង្គារទី១១ខែកញ្ញា។

លោក Nguyen Xuan Phuc បាននិយាយឆ្លើយតបទៅនឹងសំណួរពីសារព័ត៌មានThe Straits Timesថា “ការធ្វើឱ្យអាស៊ានចូលក្នុងសហគមន៍មួយដែលត្រូវការមូលមតិគ្នា ឯកភាពគ្នា និងការព្រមព្រៀងគ្នានោះអាស៊ានត្រូវតែប្រកាន់ភ្ជាប់ស្មារតីនេះនៅក្នុងការធ្វើទំនាក់ទំនងជាមួយអ្នកផ្សេងៗទៀត ” ។

លោកបាននិយាយថា ” ពាណិជ្ជកម្មក្នុងតំបន់អាស៊ាន គឺជិត១ភាគ៤នៃពាណិជ្ជកម្មសរុបរបស់អាស៊ាន។ ដើម្បីលើកកម្ពស់សក្តានុពលសេដ្ឋកិច្ចនៃប្លុកអាស៊ាននោះ ក្រុមប្រទេសអាស៊ានគឺចាំបាច់ត្រូវបង្កើន សមាហរណកម្មពាណិជ្ជកម្ម និងវិនិយោគនៅក្នុងប្លុកនេះ ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយដៃគូផេ្សងៗទៀតនិងលើកកម្ពស់តួនាទីឈានមុខនៃអាស៊ាននៅក្នុងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ” ។

អ្នកចូលរួមជាង១.០០០នាក់ ដែលមកពីប្រទេសចំនួន៤៣ ចូលរួមវេទិកាដែលមានរយៈពេល៣ថ្ងៃនេះ៕ដោយ:សុខា/sn

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc