សម្តេច​ហ៊ុនសែន​ប្រាប់​ក្រុម​អ្នកវិនិយោគ​ចិន​ថា​រាជរដ្ឋាភិបាល​ថ្មី​លើកទឹកចិត្ត​និង​ផ្តល់នូវ​ការ​គាំពារ​ខ្ពស់​ចំពោះ​អ្នកវិនិយោគទុន​បរទេស ទាំងអស់

1189
ចែករម្លែក


​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី ​១១ ​កញ្ញា​ ដែលជា​ថ្ងៃទី​២​នៃ​ការ​ស្នាក់នៅ’​ទីក្រុង​ណាន​នី​ង ​តំបន់​ស្វយ័ត​ជនជាតិ​ជ័​ង​ក្វាង​ស៊ី​   សម្តេច​អគ្គមហាសេនាប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អញ្ជើញ​ចូលរួម​កិច្ចសន្ទនា​តុមូល ជាមួយ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ចិន ។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានធ្វើការ​គូសបញ្ជាក់​យ៉ាង​មុតមាំ​ថា​រាជរដ្ឋាភិបាល​ថ្មី​នីតិកាល​ទី ៦ ដែល​ដឹកនាំ​ដោយ​សម្តេច​ផ្ទាល់​នឹង បន្ត​ជំរុញ​លើកទឹកចិត្ត​និង​ផ្តល់នូវ​ការ​គាំពារ​ខ្ពស់​ចំពោះ​អ្នកវិនិយោគទុន​បរទេស​ទាំងអស់ ។​

 

​ពិធី​នោះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​លោក ឈិន ចូ​វ អនុប្រធាន​នៃ​ក្រុមប្រឹក្សា​ជម្រុញ​ពាណិជ្ជកម្ម​អន្តរ​ជាតិចិន​,​លោក ឈិន វូ អភិបាល តំបន់​ស្វយ័ត​ជនជាតិ​ជ័​ង​ក្វាង​ស៊ី​រួមទាំង​តំណាង​ក្រុមហ៊ុន​វិនិយោគទុន​ធំៗ​ចំនួន​៦ របស់ ប្រទេស​ចិន​ដែល​កំពុង​វិនិយោគ​ក្នុងប្រទេស កម្ពុជា​និង​អ្នកសារព័ត៌មាន​ជាតិ​អន្តរជាតិ​ជាច្រើនរូប​។

​ នៅក្នុង​ពិធី​នោះ​តំណាង​ក្រុមហ៊ុន​វិនិយោគ​ចិន​បានធ្វើ​បទ​បង្ហាញ​ពី​សកម្មភាព​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន ​និ​មួយៗ​ក្នុងប្រទេស​កម្ពុជា ដែល​ក្នុងនោះ​រួមមាន​ការវិនិយោគ​សាងសង់​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​, វិនិ យោគ​ថាមពល​វា​រី​អគ្គិសនី ,​ការកសាង​ស្ពាន ថ្នល់​, ធនាគារ ,​អចលនទ្រព្យ និង ការវិនិយោគ​លើ​វិស័យ​សំខាន់​ជាច្រើន​ទៀត​ក្នុងប្រទេស​កម្ពុជា​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានធ្វើការ​គូសបញ្ជាក់​យ៉ាង​មុតមាំ​ថា រាជរដ្ឋាភិបាល​ថ្មី​នីតិកាល​ទី ៦ ដែល​ដឹកនាំ​ដោយ​សម្តេច​ផ្ទាល់ នឹង បន្ត​ជំរុញ​លើកទឹកចិត្ត និង ផ្តល់នូវ​ការ​គាំពារ​ខ្ពស់​ចំពោះ​អ្នកវិនិយោគទុន​បរទេស​ទាំងអស់​ក្នុងនោះ​រាប់ទាំង​វិនិយោគទុន​ចិន​ដែលមាន វត្តមាន​នៅទីនេះ​និង​ដែលមាន​គម្រោង​ទៅ​បណ្តាក់ទុន​ក្នុងប្រទេស​កម្ពុជា​នៅ​ថ្ងៃ​អនាគត​ផងដែរ ។ ជាមួយនិង​ការលើកឡើង​នោះដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​គូសបញ្ជាក់​ដល់​អ្នកវិនិយោគ​ទុន​ចិន​ពី​គម្រោង​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​គ្រោង​ស្នើ​ដល់​រដ្ឋាភិបាល ចិន​ក្នុង​ការផ្តល់​កម្ចីសម្បទាន​ដល់​កា​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​ក្នុងប្រទេស​កម្ពុជា ដែល​ក្នុងនោះ​មាន​ការតភ្ជាប់​ផ្ទៃក្នុង​ប្រទេស និង ការតភ្ជាប់​ជាមួយនិង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ក៏ដូចជា​ការតភ្ជាប់​ទៅកាន់​ប្រទេស​ចិន តាមរយះ​ផ្លូវទឹក ផ្លូវគោក និង ផ្លូវ អាកាស​។ ​ ​

​ជាមួយនិង​ការ​ថ្លែង​នោះដែរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​គូសបញ្ជាក់​ទៅកាន់​បណ្តា​ក្រុមហ៊ុន​ចិន សុំ​កុំ​ឲ្យ​មានការ​ភ័យខ្លាច​ទៅលើ ការ​លប់​កុងត្រា​ចាស់​ណាមួយ​ពី​សំណាក់​រាជរដ្ឋាភិបាល​ថ្មី​ទៅលើ​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន តែ​ផ្ទុយទៅវិញ​រាជរដ្ឋាភិបាល​ថ្មី​នីតិ កាល​ទី​៦ ក្រោម​ការដឹកនាំ​ដោយផ្ទាល់​ពីស​ម្តេច ។ សម្តេច​នឹង​បន្ត​ការពារ​នូវ​រាល់​ផលប្រយោជន៍​របស់​ក្រុមហ៊ុន​ទាំងអស់​ក្នុងប្រទេស កម្ពុជា ៕

​ ​​ឆ្លៀត​និង​ការ​ថ្លែង​សុន្ទរកថា​នោះដែរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តធ្វើ​ការអំពាវនាវ​ដល់​បណ្តា​ក្រុមហ៊ុន​វិនិយោគ​ចិន​ទាំងអស់​ត្រូវ​បន្ត​មក​បណ្តាក់ទុន ក្នុងប្រទេស​កម្ពុជា​ឲ្យ​បាន​កាន់តែ​ច្រើនឡើង​ព្រោះ​កម្ពុជា​នៅមាន​សក្តានុពល​ជាច្រើន​ក្នុងការ​វិនិយោគ​ដើម្បី​ជម្រុញ​កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​មានការ​រីកចម្រើន ថែមទៀត​៕BR

ទីតាំងផ្សាយពាណិជ្ជកម្ម