​ចុះ​ដោះស្រាយ​ជូន​កម្មករ​រោងចក្រ​កាត់ដេរ​លីដា​ប្រមាណ​ជាង​២០០​នាក់​

1418
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​កាលពី​ព្រឹក​ថ្ងៃទី​១១​ខែកញ្ញា​ឆ្នាំ​២០១៨​លោក​ឌី​រ័ត្ន​ខេ​ម​រុណ​អភិបាលរង​ខណ្ឌមានជ័យ និង ជា​ប្រធាន​លេខាធិការដ្ឋាន ដោះស្រាយ បញ្ហា បាតុកម្ម កូដកម្ម តាម មុខសញ្ញា ក្នុង​មូលដ្ឋាន ខណ្ឌមានជ័យ​។​

លោក លី សុធា តំណាង​ក្រសួង​ការងារ សមាជិក ក្រុមប្រឹក្សា​សង្កាត់ បាន​ចុះ​រក​ដំណោះស្រាយ​ជូន​បងប្អូន កម្មករ កម្ម​ការ​នី រោងចក្រ កាត់ដេរ សំលៀកបំពាក់ លីដា ដែរ​ត្រូវ​ថៅកែ​រត់ចោល ដែលមាន​ទីតាំង នៅ​ចំនុច ផ្លូវលំ ភូមិ​ទ្រា ១ សង្កាត់​ស្ទឹងមានជ័យ ១ ខណ្ឌមានជ័យ ។​

​កម្មករ កម្ម​ការ​នី រោងចក្រ សរុប​ទាំងអស់ មាន​ចំនួន ២៥៧ នាក់ ប្រុស​៣១​នាក់​បាន​ផ្ទុះ​ការតវ៉ា​ធ្វើ​កូដកម្ម នៅក្នុង​រោងចក្រ​ដោយ​ទាមទារ​ឱ្យ​ថៅកែ​រោងចក្រ​ចូលខ្លួន​ដោះស្រាយ​ដើម្បី​បើកប្រាក់​បៀវត្ស​ជូន​កម្មករ (​ដល់​ថ្ងៃ​បើក​ប្រាក់ខែ​ថៅកែ​រត់​បាត់​)​។​

កម្មករ​កម្ម​ការ​នី​បាន​បញ្ជាក់ថា​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់​នេះ​ឈ្មោះ Zhou Gong Bing ភេទ​ប្រុស ជនជាតិ ចិន ។ កម្មករ កម្ម​ការ​នី រោងចក្រ បាន​ពឹងពាក់ ប្រធាន សហ​ព​ន្ធ័ សហជីព ដើម្បី​កម្មករ​កម្ពុជា គឺ លោក ហ៊ុយ សម្បត្តិ ជា​តំណាង​កម្មករ កម្ម​ការ​នី ចំនួន ២៥៧ នាក់ ដើម្បី​រក​ដំណោះស្រាយ​ជូន​ពួកគាត់ ។​

​អាជ្ញាធរ និង មន្ត្រី តំណាង ក្រសួង​ការងារ បាន​ណែនាំ​ឱ្យ​សហជីព តំណាង កម្មករ ត្រូវ រៀបចំ​និតិ​វិធី​តាមច្បាប់ រៀបចំ​រាល់​ឯកសារ​ពាក់​ព​ន្ធ័ និង ស្នាម​មេដៃ​កម្មករ ទាំងអស់ ដើម្បី ដាក់ជូន រដ្ឋមន្ត្រីក្រសួង​ការងារ​ពិនិត្យ ។

សហជីព និង កម្មករ រួមទាំង​មន្ត្រី អាជ្ញាធរ មូលដ្ឋាន និង មន្ត្រី​ក្រសួង​ការងារ​រៀបចំ​រាប់​សំភារៈ​ក្នុង​រោងចក្រ​ទាំងអស់​ភ្លុំ​បេ​បិត​ទុកជា​បណ្តោះអាសន្ន​ដោយ​ហាម​មិនឱ្យ​នរណាម្នាក់​ដឹក​សំភារៈ​ចេញទៅ​ក្រៅ​ដោយ​គ្មាន​ការអនុញ្ញាតិ​ពី​ក្រសួង​ការងារ​នោះទេ​។​

​តំណាង​ក្រសួង​ការងារ​មើល​តាម​តារាង​ប្រាក់ខែ​សរុប​របស់​កម្មករ​ស្មើ​ទឹកប្រាក់​ចំនួន​ប៉ុន្មាន​តាម​រដ្ឋបាល​រោងចក្រ​ផ្តល់​ឯកសារ​មក​និង​ដាក់​លិខិត​ទៅ​រដ្ឋមន្ត្រីក្រសួង​ការងារ​ដើម្បី ស្នើសុំ​ថវិកា បុរេប្រទាន របស់​រាជរដ្ឋាភិបាល ដើម្បី​មក​បើក​ជូន កម្មករ​កម្ម​ការ​នី ។

សំណូមពរ តំណាង​ក្រសួង​ការងារ និង អាជ្ញាធរ​មូលដ្ឋាន ស្នើអោយ​កម្មករ កម្ម​ការ​នី ត្រូវ ដាក់​វេន​យាម សំភា​រះ​រោងចក្រ ។ ហាម​មិនឱ្យ​បង្កក​ស្ទះ​លើផ្លូវ​សា​ធា​រណះ​។​ហាម​បង្ក​សំឡេង​រំខាន​ដល់​អ្នកជិតខាង ៕S/​

​ចុះ​ដោះស្រាយ​ជូន​កម្មករ​រោងចក្រ​កាត់ដេរ​លីដា​ប្រមាណ​ជាង​២០០​នាក់

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ