​ឃាត់​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​៨​កញ្ចប់​នៅ​ស្រុក​ស្នួល​

724
ចែករម្លែក

​ដោយៈ​សេង​ឃួន​/​ក្រចេះ​៖​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​បាន​បង្ក្រាប​ករណី​រក្សា​ទុក​ការជួញដូរ​នូវ​សារធាតុ​ញៀន​ចំនួន​៨​កញ្ចប់​ឃាត់​ជនសង្ស័យ​ម្នាក់​។​ករណីនេះ​បាន​ធ្វ​បើ​ឡើង​នៅក្នុង​ភូមិ​ជីវ៉ា​ត់ ឃុំ​ស្រែ​ចារ ស្រុក​ស្នួល​ខេត្តក្រចេះ​កាលពី​វេលា​ម៉ោងជាង​១២​ថ្ងៃត្រង់​នៅ​ថ្ងៃទី​១១​ខែកញ្ញា​ឆ្នាំ​២០១៨​។​

​ឃាត់​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​៨​កញ្ចប់​នៅ​ស្រុក​ស្នួល​


​លោក​អ៊ុ​ល​ឆាយ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ស្នួល​បានឱ្យដឹងថា​ដោយ​អនុវត្តតាម​ការណែនាំរ​ប​ស់លោក សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​។ ដោយមាន​ការសម្របសម្រួល ពី​លោក ធុច បញ្ច​សន្តិភាព​ព្រៈ​រាជ​អាជ្ជា​រង​សាលាដំបូង​ខេត្ត​ក្រចេៈ​នឹង​កម្លាំង​ជំនាញ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ធ្វើការ​បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នឹង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជាមួយ​មួយគ្រឿង​ញៀន​ចំនួន​៨​កញ្ចប់​។​

​លោក​បាន​បន្តថា ជនសង្ស័យ​មានឈ្មោះ ពុធ សុខ​ណា ភេទ ប្រុស​អាយុ ៣០ ឆ្មាំ ជនជាតិ ខ្មែរ រស់នៅ ភូមិ ជីវ៉ា​ត់ឃុំ ស្រែ​ចារ ស្រុក ស្នួល ខេត្ត ក្រចេះ​។​ដោយ​ដកហូត​បាន​វត្ថុតាង​រួមមាន​៖ ម្សៅ​ក្រាម​ព័ណ៌​ស​(​ម៉ា​ទឺ​កក​ក​) ចំនួន ៨ កញ្ចប់ (​ធំ ៦ តូច ២)​នឹង ម៉ួ​តូ ១ គ្រឿង ម៉ាក​C ១២៥​អាវុធ​ខ្យល់​កែ​ឆ្នែ ១ ដើម​; ជញ្ជីង​ថ្លឹង​សារធាតុ​ញៀន ១;​ថង់​ផ្លា​ស្ទិ​ច​សំរាប់​ច្រក​គ្រឿងញៀន​មួយ​ចំនួន​ធំ​។

បច្ចុប្បន្ន​ជន​ស​ង្ស​យ័​និង​វត្ថុតាង​រក្សាទុក​បណ្តាៈ​អាសន្ន​កងរាជអាវុធហត្ថ​ស្រុក​ស្នួល​ដើម្បី​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​កងរាជអាវុធហត្ថ​ខេត្ត ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕S/

​ ​