ទើប​មកពី​ប្រទេស​វៀតណាម​ដេកស្លាប់​នៅលើផ្ទះក្នុុងខណ្ឌ៧មករានុង

1190
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​វ័យ​៣៦​ឆ្នាំ​ម្នាក់​ដេកស្លាប់​នៅ​វេរ៉ងដា​ផ្ទះ​ជាន់​ទី​៤​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃទី​១១​ខែកញ្ញា​ឆ្នាំ​២០១៨​ចំណុច​ផ្ទះជួល​លេខ​១២៨​អឺ​៤​ហ្សិត​តាម​បណ្ដោយ​ផ្លូវ​លេខ​១២៨ ក្រុម​៤ ភូមិ​៣ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ។​

​សព​មានឈ្មោះ ទៀង ឌឹ​ក​ជុង ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​មុខរបរ​លក់​នំ​បុ័ង​ស្នាក់នៅ​ផ្ទះជួល​កន្លែងកើតហេតុ ។​ប្រភពព័ត៌មាន​ពី​ស្ត្រី​ជា​ម្ដាយ​បាន​ប្រាប់​ឲ្យ​ដឹងថា​កូន​របស់គាត់​បាន​ចូលមក​ស្នាក់​នៅផ្ទះ​របស់គាត់​បាន​ចំនួន​១០​ថ្ងៃ​ព្រោះ​កូន​របស់គាត់​ទើបតែ​មកពី​ប្រទេស​វៀតណាម​ដោយ​ជា​រៀងរាល់ថ្ងៃ​កូន​របស់គាត់​បាន​លក់​នំ​បុ័ង​សាច់​ក្នុង​មួយថ្ងៃ​២​ដង​ព្រឹក​ម្តង​ថ្ងៃ​ម្តង​។​

​ប៉ុន្តែ​នៅ​ថ្ងៃកើតហេតុ​កូន​របស់គាត់​បានចេញ​លក់​តែ​ពេលព្រឹក​ពេល​ថ្ងៃ​មិនសូវ​ស្រួលខ្លួន​ក៏​សម្រាក​នៅផ្ទះ​។​លុះដល់​ម៉ោង​៨​យប់​បាន​យក​កន្ទេល​ទៅ​ដេក​នៅ​វេរ៉ងដា​រហូតដល់​ព្រឹក​ឡើង​គាត់​បាន​ទៅ​ដាស់​ក៏​ភ្ញាក់​ទើប​ដឹងថា​កូន​របស់គាត់​ស្លាប់​បាត់ទៅហើយ​។​បន្ទាប់មក​គាត់​ក៏បាន​រត់​ទៅប្តឹង​សមត្ថកិច្ច​ឱ្យ​ចុះមក​ត្រួតពិនិត្យ​នៅ​កន្លែងកើតហេតុ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​កោសល្យ​វិ​ច្ច័​យ​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​ត្រួតពិនិត្យ​ដោយ​សព​បាន​ស្លាប់​ដោយសា​គាំងបេះដូង​។​ចំណែក​សព​ត្រូវបាន​សមត្ថកិច្ច​ប្រគល់អោយ​ក្រុមគ្រួសារ​ដឹក​យកទៅ​បូជា​នៅ​វត្ត​ទឹកថ្លា​៕S/​

​ទើប​មកពី​ប្រទេស​វៀតណាម​ដេកស្លាប់​នៅលើផ្ទះ​ក្នុងខណ្ឌ​៧​មករា