A B

ត្រាំបញ្ជាក់ថាគាត់នឹងប្រគល់ខ្លួនឱ្យពន្ធនាគារនៅថ្ងៃព្រហស្បតិ៍ដើម្បីឱ្យគេចាប់ថតរូបនិងវាស់កម្ពស់

ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ លោកដូណាល់ ត្រាំបានបញ្ជាក់កាលពីយប់ថ្ងៃចន្ទថា រូបលោកនឹងប្រគល់ខ្លួនគាត់ទៅពន្ធនាគារហ្វ៊ូលតុនខោនធី (Fulton County) ក្នុងទីក្រុងអាត្លង់តា (Atlanta) នៅថ្ងៃព្រហស្បតិ៍។ គាត់បានសរសេរនៅលើបណ្តាញសង្គមថា “តើអ្នកអាចជឿរឿងនេះទេ?”។...

ថាក់ស៊ីនត្រូវតុលាការកំពូលកាត់ទោសជាប់គុក ៨ ឆ្នាំ

ប្រែសម្រួល : កញ្ញាដាលីស (បាងកកប៉ុស្តិ៍) ៖ ថាក់ស៊ីន ស៊ីណាវ៉ាត់ បានចាប់ផ្តើមទទួលទោសជាប់គុក ៨ ឆ្នាំរបស់គាត់ ក្រោយការបង្ហាញមុខនៅឯតុលាការកំពូលកាលពីព្រឹកថ្ងៃអង្គារ បន្ទាប់ពីវិលត្រឡប់មកស្រុកកំណើតវិញ ក្រោយរស់នៅក្រៅប្រទេស ១៥ ឆ្នាំ។...

ដ្រូនពីរគ្រឿងរបស់អ៊ុយក្រែនវាយប្រហារផ្អើលទីក្រុងមូស្គូទាំងព្រឹក

ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ដ្រូនពីរគ្រឿងត្រូវបានបាញ់ទម្លាក់នៅជាយក្រុងមូស្គូ ដោយបង្ខំឱ្យដែនអាកាសរុស្ស៊ីទាំងអស់ត្រូវបិទ គឺតែប៉ុន្មានម៉ោងបន្ទាប់ពីការវាយប្រហារដោយរដ្ឋាភិបាលក្រុងគៀវបានបង្កឱ្យមានការភ័យស្លន់ស្លោនៅក្នុងរដ្ឋធានីរបស់រុស្ស៊ី។ ការផ្ទុះជាច្រើនត្រូវបានស្តាប់ឮនៅពាសពេញទីក្រុង ជាមួយវីដេអូជាច្រើនបានបង្ហាញផ្សែងនៅលើមេឃនៅពីលើសង្កាត់ស្ត្រូជីណូ (Strogino)។ វីដេអូ​បានបង្ហាញរថយន្តជាច្រើនបានចុចស៊ីផ្លេលាន់ទ្រហឹង​នៅ​តាម​ផ្លូវ​ដ៏​មមាញឹក​បន្ទាប់​ពី​ការ​វាយ​ប្រហារ។ ទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ីបានរាយការណ៍ថា...

ថាក់ស៊ីនមកដល់ថៃ

ប្រែសម្រួល : កញ្ញាដាលីស (បាងកកប៉ុស្តិ៍) ៖ អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត់ ទីបំផុតបានត្រឡប់មកប្រទេសថៃវិញ ក្រោយរស់នៅនិរទេសខ្លួន ១៥ ឆ្នាំ និង បង្ហាញមុខមួយភ្លែតនៅពីមុខចំណតយន្តហោះឯកជននៅឯអាកាសយានដ្ឋានដនមឿងនៅព្រឹកថ្ងៃអង្គារនេះ។ យន្តហោះឯកជនរបស់គាត់បានចុះចតនៅអាកាសយានដ្ឋានដនមឿងនៅម៉ោង ៩...

អ្នកគាំទ្រអាវក្រហមរាប់ពាន់នាក់រង់ចាំទទួលថាក់ស៊ីននៅអាកាសយានដ្ឋានដនមឿង

ប្រែសម្រួល : កញ្ញាដាលីស (បាងកកប៉ុស្តិ៍) ៖ អ្នកគាំទ្ររាប់ពាន់នាក់ ភាគច្រើនពាក់អាវក្រហម កំពុងប្រមូលផ្តុំគ្នាក្បែរចំណតយន្តហោះឯកជនមួយនៅអាកាសយានដ្ឋានដនមឿងដើម្បីស្វាគមន៍លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ នៅព្រឹកថ្ងៃអង្គារនេះ។ ពួកគេបានបង្ហាញវត្តមានជាមួយនឹងឥស្សរជនសំខាន់ៗនិងសមាជិកសភាបក្សភឿថៃព្រមទាំងអ្នកកាសែតជាតិនិងអន្តរជាតិនៅអាកាសយានដ្ឋាន ដែលមានការយាមកាមយ៉ាងតឹងតែង។ តាមសេចក្តីរាយការណ៍ លោកថាក់ស៊ីនបានជិះយន្តហោះឯកជនចេញពីសិង្ហបុរីរួចទៅហើយ...

មេទាហានស៊ីឈ្នួល Wagner បង្ហាញខ្លួនក្នុងវីដេអូជាលើកដំបូង ចាប់តាំងពីការប៉ងធ្វើរដ្ឋប្រហារ

ប្រែសម្រួល : កញ្ញាដាលីស (ប៊ីប៊ីស៊ី) ៖ ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner លោក យេវជេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) បានបង្ហាញខ្លួននៅក្នុងសុន្ទរកថាជាវីដេអូដំបូងរបស់គាត់ចាប់តាំងពីការបះបោរបរាជ័យនៅក្នុងប្រទេសរុស្ស៊ី ដែលបង្ហាញថាគាត់កំពុងស្ថិតនៅក្នុងទ្វីបអាហ្វ្រិក។ BBC...

ដ្រូនអ៊ុយក្រែនវាយកម្ទេចយន្តហោះទម្លាក់គ្រាប់បែករបស់រុស្ស៊ី

ប្រែសម្រួល : កញ្ញាដាលីស (ប៊ីប៊ីស៊ី) ៖ យោងតាមរបាយការណ៍នានាបានឱ្យដឹងថា យន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយរបស់រុស្ស៊ីមួយគ្រឿងត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែន។ រូបភាពដែលបានបង្ហោះនៅលើបណ្តាញសង្គមកាលពីថ្ងៃចន្ទទី២១សីហានិងវិភាគដោយ BBC Verify បានបង្ហាញថា យន្តហោះ Tupolev Tu-22 ពិតជាកំពុងឆេះនៅមូលដ្ឋានទ័ពអាកាសសូលស៊ី២...

ចិន​ដាក់​ពាក្យតវ៉ាជុំវិញ​សេចក្តីថ្លែងការណ៍​នៃជំនួប​កំពូល​អាម៉េរិក កូរ៉េខាងត្បូង និង​ជប៉ុន​

ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ ចិនបានដាក់ពាក្យតវ៉ាជុំវិញសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅក្នុងកិច្ចប្រជុំកំពូលលើកដំបូងនៃមេដឹកនាំសហរដ្ឋអាម៉េរិក កូរ៉េខាងត្បូង និងជប៉ុន ដែលក្នុងនោះពួកគេបានរិះគន់ “ឥរិយាបថរុករាន” របស់រដ្ឋាភិបាលក្រុងប៉េកាំង។ ប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន...

ឈុតឆាកក្រឡាប់ចាក់កំពុងជិតកើតឡើងនៅថៃ ខណៈថាក់ស៊ីនត្រៀមត្រឡប់មកមាតុភូមិវិញ

ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ ប្រទេសថៃ​កំពុង​ត្រៀម​ខ្លួន​សម្រាប់​ភាព​ចលាចល​នយោបាយនៅ​ថ្ងៃ​អង្គារនេះ ខណៈ​ដែល​អតីត​មេដឹកនាំ​ជាមហាសេដ្ឋី​ ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ គ្រោង​នឹង​វិល​ត្រឡប់​មក​វិញ​ក្រោយ​ការ​និរទេស​ខ្លួន​អស់ ១៥ ឆ្នាំ ពោលគឺតែប៉ុន្មាន​ម៉ោង​មុន​ពេល​សភា​ដែលជាប់គាំង​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ថ្មី។ អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីនត្រូវគេរំពឹងថានឹងមកដល់អាកាសយានដ្ឋានដនមឿងទីក្រុងបាងកកនៅម៉ោង...

ចិនស៊ើបអង្កេតពលរដ្ឋ ដែលត្រូវបានចោទប្រកាន់ពីបទធ្វើចារកម្មឱ្យ CIA

ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ ក្រសួងសន្តិសុខរដ្ឋរបស់ចិនបាននិយាយកាលពីថ្ងៃចន្ទទី២១សីហាថា ចិនកំពុងស៊ើបអង្កេតជនជាតិចិនដែលត្រូវបានចោទប្រកាន់ពីបទធ្វើចារកម្មឱ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលរបស់សហរដ្ឋអាម៉េរិក (CIA) ។ ក្រសួងបាននិយាយថា ជនជាតិចិនអាយុ ៣៩ ឆ្នាំឈ្មោះថា ហាវ (Hao)...