រស្មីកម្ពុជា

រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​លោក​សុខ​សុ​ក្រឹ​ត្យា​តែង​កំណាព្យ​គោរព​ជូនពរ​សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​

ដោយៈ​សុផល​/​ភ្នំពេញ​៖​ក្នុងឱកាស​ដ៏​ប្រសើរ​ថ្លៃថ្លា និង​ឧត្តុង្គឧត្តម​បុណ្យចូលឆ្នាំថ្មី ឆ្នាំ​សកល ២០២០ លោក​សុខ​សុ​ក្រឹ​ត្យា​ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​និង​ជា​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បាន​តែង​កំណាព្យ​ចំនួន​៥​ល្បះ​គោរព​ជូនពរ​សម្តេច​តេ​ជោ​ហ៊ុនសែន​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​។​ ​នៅក្នុង​កំណាព្យ​នេះ​លោក​សុខ​សុ​ក្រឹ​ត្យា​បាន​បួងសួង​ដល់​បុណ្យ​គុណ​របស់​ព្រះ​រតនត្រ័យ​និង​បារមី​វត្ថុ​ស័ក្តិ​សិទ្ធ​ក្នុង​លោក​នេះ​តាម​អភិបាល​ប្រោស​ព្រំ​ប្រសិទ្ធ​ពរជ័យ​សិរី​មហាប្រសើរ​ជូន​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ព្រមទាំង​កូនចៅ​ជួបតែ​សុខ​សុភមង្គល​វិបុល​សុខ​និង​បញ្ញាញាណ​ភ្លឺ​ថ្លា​ដឹកនាំ​ប្រទេសជាតិ​ឱ្យ​កាន់តែ​រីកចម្រើន​នាំមក​នូវ​ភាពសម្បូរ​សប្បាយ​សម្រាប់​ជាតិ​និង​ប្រជាជន​កម្ពុជា​ទាំងមូល​។​ ​ លោក សុ​ក្រឹ​ត្យា ក៏បាន​សូមឱ្យ​ឆ្នាំ​ថ្មី ឆ្នាំ​២០២០​នេះ...

អៀន រ៉ា​យ ទទូច​ឲ្យ​លោក មី​គែល អា​តេ​តា ជម្រុះ​កីឡាករ ស្កូ​ដ្រា​ន មូ​ស្តា​ហ្វី​

លោក អៀន រ៉ា​យ (Ian Wright) អតីត​វីរបុរស​ក្លឹប Arsenal បាន​ទទូច​ឲ្យ​លោក មី​គែល អា​តេ​តា (Mikel Arteta) លក់​ខ្សែការពារ ស្កូ​ដ្រា​ន មូ​ស្តា​ហ្វី...

គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ បង្អួត​ទ្រព្យសម្បតិ្ត​

កីឡាករ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) បាន​បង្អួត​ទ្រព្យសម្បត្តិ​របស់ខ្លួន ខណៈ​កីឡាករ​រូបនេះ បានបង្ហាញ​ចិញ្ចៀនពេជ្រ​ដែលមាន​តម្លៃ​៦៣០.០០០​ផោន​នៅ​ដៃ​ខាងឆ្វេង​។​ ​ ​​រ៉ូ​ណា​ល់​ដូ ជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​ដែលមាន​ប្រាក់​ឈ្នួល​ខ្ពស់​នោះ​ចូលចិត្ត​របៀប​រស់នៅ បែប​ស៊ី​វិ​ល័យ​។​ ​ ​​រ៉ូ​ណា​ល់​ដូ បាន​ចូលរួម​សន្និសីទកាសែត​នៅ​ទីក្រុង​ឌុយ​បៃ​កាលពី​អាទិត្យ...

ធា​រី ហង់​រី ក្លាយជា​បេក្ខភាព គ្រូបង្វឹក​បន្ទាប់​របស់​ក្លឹប Barcelona

​តាម​ព័ត៌មាន​ថា លោក ធា​រី ហង់​រី (Thierry Henry) បាន​ក្លាយជា​បេក្ខភាព​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដើម្បី​ក្លាយជា​អ្នក ចាត់ការ​បន្ទាប់ ប្រសិនបើ​លោក អឺ​ណេ​ស្តូ វ៉ាល​វើដ (Ernesto Valverde) ចាក​ចេញពី​ក្លឹប Barcelona...

ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២០

​ឆ្នាំជូត​​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ឆ្លង​ផុត​ឆ្នាំ​២០១៩​ឈាន​ចូលឆ្នាំថ្មី​២០២០​ឃើញថា​ដួង​រាសី​ខែមករា​សម្រាប់​លោកអ្នក​កើត​ឆ្នាំ​កណ្តុរ​ល្អប្រសើរ ហើយ​ធ្វើ​អ្វី​ក៏​ជឿនលឿន​គួរសម​។​ទោះបីយ៉ាងណា​សម្រាប់​ថ្ងៃទី​១​នេះ​ដោយសារ​ដួង​រាសី ស្រុតចុះ​ហេតុនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តែងមាន​បញ្ហា​មួយចំនួន​ចូលមក​យាយី​នាំឱ្យ​មិន​សុខ​ស្រួល​ចិត្ត​ប៉ុន្មាន​ឡើយ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ឃើញថា ទោះ​មានការ​លឿន​ទៅមុខ​ក្តី ប៉ុន្តែ​ភាព​រកាំរកូស​តែង​កើតមានផងដែរ​។​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មិនត្រូវ​ភ្លើតភ្លើន​តាម​អារម្មណ៍​អូសទាញ​ឡើយ​ប្រយ័ត្ន​បាន​សេចក្តី​ទុក្ខសោក​មកវិញ​នាពេល​ក្រោយ​៕ ​ឆ្នាំឆ្លូវ​រាសី​ល្អជា​មធ្យម​។​អ្នក​កើត​ឆ្នាំ​គោ​នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​ល្អ​មធ្យម​។​សម្រាប់​ថ្ងៃនេះ​ដែរ​គឺជា​ថ្ងៃ​ឆ្លង​ឆ្នាំ​សាកល​ថ្មី​គឺ​ឆ្នាំ​២០២០​ដំណើរ​ជីវិត​របស់លោក​អ្នក​រី​ក​លូតលាស់​សន្សឹមៗ​ទៅមុខ​និង​ទោះ​ទៅ​ទីជិត​ឆ្ងាយ​តែង​ជួប​ក្តី សុខដុម​ដូច​សព្វមួយដង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការរក​ផល​ចំណូល​មាន​ហូរ​ចូល​ខ្លះៗ​គ្រាន់​ជាទី​ពេញចិត្ត​ផង​ហើយ​ក្រៅពីនេះ​បើ​លោកអ្នក​ចង់​ផ្លាស់ប្តូរ​មុខរបរ​ថ្មី​ក៏​ជា​ពេលវេលា​ល្អ​ដែរ​។ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​លឿន​តែ​ប្រយ័ត្ន​ការ​ថយក្រោយ​នោះ​ក៏​លឿន​ណាស់​ផង​៕ ​ឆ្នាំខាល​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ឆ្លង​ផុត​ឆ្នាំ​២០១៩​ឈាន​ចូលឆ្នាំថ្មី​២០២០​ឃើញថា​ដួង​រាសី​របស់លោក​អ្នក​កើត​ឆ្នាំ ខាល​មិនសូវ​ល្អប្រសើរ​ប៉ុន្មាន​ទេ ហេតុនេះ​ទោះ​ប្រកបការងារ​ឬ​ការរស់នៅ​តែងមាន​ភាព​ប្រទាំង​ប្រទើស​ខ្លះ​យាយី ផងដែរ​។​ដោយឡែក​ការរស់នៅ​ឬ​ការប្រកប​ការងារ​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ដោយ​ប្រការ​ណាមួយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ​មានការ​ប្រជែង​គ្នាច្រើន​ហើយ​ពិសេស...

ពួក​ជីវពល​អ៊ីរ៉ាក់ សំរុកចូល​ស្ថានទូត​អាម៉េរិក ដោយសារ​តែ​ផ្ទុះ​កំហឹង​រឿង​អាម៉េរិក​វាយប្រហារ​អ៊ីរ៉ាក់​

​អាម៉េរិក​បាន​ដាក់ពង្រាយ​ទាហាន​ម៉ា​រី​ន​បន្ថែម​នៅ​ស្ថានទូត​របស់ខ្លួន​ប្រចាំ​ក្រុង​បា​ដា​ត​កាលពី​ថ្ងៃ​អង្គារ​ទី​៣១​ធ្នូ ដើម្បី​ពង្រឹងកម្លាំង​ការពារ​ស្ថាន​បេសកកម្ម​ការ​​ទូត​របស់ខ្លួន ក្រោយ​ពី​ហ្វូង​បាតុករ​គាំទ្រ​អ៊ីរ៉ង់​សំរុកចូល​វាយបំផ្លាញ​ ដុត​និង​ស្រែក​«​ងាប់​ទៅ​អាម៉េរិក​»​នៅក្នុង​បរិវេណ​ស្ថានទូត​។​ ទាហានអាម៉េរិកការពារស្ថានទូតក្នុងអំឡុងពេលមានការប្រឆាំងតវ៉ា ​បុរស​និង​ស្ត្រី​រាប់រយ​នាក់​ក្នុង​ឯកសណ្ឋាន​យោធា​និង​គ្រវី​ទង់​កងកម្លាំង​កង​ជីវ​ពលនិកាយ​ស៊ី​អា​យ​គាំទ្រ​ដោយ​អ៊ីរ៉ង់ បាន​ដើរ​ដង្ហែ​កាត់​ចំណុច​ឆែកឆេរ​នៅ​​តំបន់​បៃតង​និង​បាន​សំរុកចូល​ក្នុង​អាគារ​ទទួលភ្ញៀវ​របស់​ស្ថានទូត ជាហេតុ​នាំ​អោយ​ប្រធានាធិបតី​អាម៉េរិក​និង​មន្ត្រី​កំពូលៗ​របស់​អាម៉េរិក​ផ្ទុះ​កំហឹង​។​ ​ពួក​បាតុករ​កាន់​បដា​ដែល​សរសេរ​ថា​«​សភា​គួរ​បណ្តេញ​ទាហាន​អាម៉េរិក​ចេញ បើ​មិន​ដូច្នេះ​ទេ ពួក​យើង​នឹង​»​និង​គូស​អក្ស​រថា​«​បដិសេធ​អាម៉េរិក​!»​និង​«​សូ​ឡេ​ម៉ានី​ជា​មេ​បញ្ជាកា​ររបស់​យើង​»​នៅលើ​ជញ្ជាំង​ស្ថានទូត​។​ ​សូ​ឡេ​ម៉ានី ចង់​និយាយ​សំដៅ​ទៅ​កាន់ ឧត្តម​នេស​នី​យ៍ កា​សេម...

ក្នុង​សុន្ទរកថា​ឆ្នាំ​ថ្មី​ ប្រធានាធិបតី​ចិន អំពាវនាវ​អោយ​មាន​ស្ថិរភាព​នៅ​ហុងកុង

​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង បាន​អំពាវនាវ​អោយ​ហុងកុង​វិល​ទៅ​រក​ស្ថិរភាព​វិញ ក្រោយ​មាន​ការតវ៉ា​ប្រឆាំង​អស់​ពេល​រាប់​ខែ​។​ ​ក្នុង​សុន្ទរកថា​ឆ្នាំ​ថ្មី​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ទី​៣១​ធ្នូ លោក​ស៊ី​បាន​មានប្រសាសន៍ថា បរិយាកាស​សន្តិភាព​និង​សុខ​ដុម សំខាន់​ចំពោះ​វិបុលភាព​របស់​មជ្ឈមណ្ឌល​​ហិរញ្ញវត្ថុ​អាស៊ី​មួយ​នេះ​។​ ​លោក​បាន​មានប្រសាសន៍​ដូច្នេះ​ថា​« វិបុលភាព​និង​ស្ថិរភាព​របស់​ហុងកុង​ជាក្តី​ប្រាថ្នា​របស់​ជនរួមជាតិ​ហុងកុង និង​ជា​ការរំពឹង​ចង់​បានរ​បស់​ប្រជាជន​នៅ​មហា​​ចិនដីគោកផង​ដែរ​»​។​ ​អ្នកដំណើរ​នៅក្នុង​រថភ្លើង​ក្រោម​ដី ក្នុង​ទីក្រុង​ប៉េកាំង នាំ​គ្នា​មើល​ប្រធានាធិបតី​ចិន អាន​សុន្ទរកថា​ឆ្នាំ​ថ្មី​...

១៣​នាក់​រួម​មាន​ជនកម្ពុជា​២​នាក់​រងរបួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថៃ​ (វីដេអូ)

​មនុស្ស​១៣​នាក់ រួម​មាន​ជនជាតិ​កម្ពុជា​២​នាក់ បាន​រងរបួស​នៅ​ពេល​រថយន្ត​វែន​ដឹក​អ្នកដំណើរ​ទៅកាន់​ក្រុង​បាងកក បាន​បុក​សាលាសំណាក់​តាម​ចិញ្ចើម​ផ្លូវ​​មួយ​នៅ​ស្រុក​ឆុក​ឆៃ​ក្នុង​ខេត្ត​នគរ រ៉ា​ចា​សី​ម៉ា កាលពី​យប់​ថ្ងៃ​ចន្ទ​ទី​៣០​ធ្នូ​។​ ​របាយការណ៍​បានអោយដឹងថា រថយន្ត​បាន​ដឹក​មនុស្ស​ពី​ខេត្ត​ស៊ីសាកេត​ជាប់​កម្ពុជា​ទៅកាន់​ក្រុង​បាងកក ហើយ​ពេល​វា​ទៅដល់​កន្លែងកើតហេតុ អ្នក​បើក​បាន​​បាត់បង់​ម្ចាស់ការ​នៅ​ត្រង់​ផ្លូវ​កោង​ហើយ​រថយន្ត​បាន​ហួស​ទៅបុក​សាលាសំណាក់មួយ​។​អ្នកបើក​និង​អ្នកដំណើរ​១២​នាក់​ទៀត​រងរបួស ដោយ​២​នាក់​របួសធ្ងន់​។​ ​ប៉ូលិស​បាន​និយាយថា ក្នុង​រថយន្ត​មាន​ស្ត្រី​៩​នាក់ ក្មេងស្រី​អាយុ​៤​ឆ្នាំ​ម្នាក់ និង​បុរស​៣​នាក់...

ទ្រាំ​មិន​បានពេល​ឃើញ​ប្រពន្ធ​ដេក​ជាមួយ​សា​ហាយ​ ក៏​ចាក់​អោយ​របួស​ទាំងពីរ​

​បុរស​ថៃ​ម្នាក់​ត្រូវបាន​ចាប់​ខ្លួន​ចំពោះ​ការចាក់​ប្រពន្ធ​និង​សា​ហាយ​របស់​នាង​អោយ​របួស​នៅក្នុង​បន្ទប់ផ្ទះ​ជួល​មួយ​នៅ​ស្រុក​ហាត​យ៉ៃ​នៃ​ខេត្ត​សុង​ក្លា​ភាគខាងត្បូង​​ដោយសារតែ​មិន​អាច​ទប់​កំហឹង​ពេល​ឃើញ​ប្រពន្ធ​ខ្លួន​ដេក​ជាមួយ​ប្រុស​ផ្សេង​។​ ​នី​ផីត រឿ​ក​សាមុត អាយុ​៣៥​ឆ្នាំ បាន​ព្យាយាម​គេចខ្លួន​ក្រោយ​វាយប្រហារ​ប្រពន្ធ​និង​ប្រុស​ស្នេហ៍​របស់​នាង​នៅ​ពេល​ព្រឹក តែ​ត្រូវបាន​ចាប់ខ្លួន​នៅ​រសៀល​ថ្ងៃ​​អង្គារ​ទី​៣១​ធ្នូ​។​ ​នាង​ណា ចាន់​ជឿន រងរបួស​ដៃ​និង​ចង្ការ ខណៈ​សា​ហាយ​របស់​នាង​ត្រូវ​របួស​ជាច្រើន​កន្លែង​ត្រង់​ពោះ ដៃ​និង​ទ្រូង​ ហើយត្រូវបាន​បុគ្គលិក​ជួយសង្គ្រោះ​នាំ​ទៅកាន់​​មន្ទីរពេទ្យ​។​ ​លោក នី​ផីត បាន​ប្រាប់​ប៉ូលិស​ថា​លោក​បាន​​រៀបការ​ជា​ប្តី​ប្រពន្ធ​ជាមួយ​នាង​ណា...

ស្លាប់​ម្នាក់​របួស​៤​នាក់​ដោយសារ​រថយន្ត​VIP​បើកបុក​គោយន្ត​កន្ត្រៃ​

ដោយៈ​គ្រ​ញួ​ង​/​បាត់ដំបងៈ​បុរស​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​និង​របួសធ្ងន់​ស្រាល​បួន​នាក់​ដោយសារ​រ​រថយន្ត VIP​ឡើង វ៉ា​រថយន្ត​១​គ្រឿង​ហើយ​ជ្រុល​ទៅបុក​គោយន្ត កន្ត្រៃ​។​គ្រោះថ្នាក់​ចរាចរ​នេះ កើត ឡើង​កាលពី​ទាបភ្លឺ​ចូល​ថ្ងៃទី​៣០​ខែធ្នូ​ឆ្នាំ​២០១៩​លើ កំណាត់​ផ្លូវជាតិ​លេខ​៥​ត្រង់ចំណុច​អូរ​សណ្តា ស់​ក្នុងភូមិ ស្រះកែវ ឃុំ កំពង់ព្រះ​ស្រុក សង្កែ​ខេត្តបាត់ដំបង​។​ ​លោក​ជាវ​ណ្ឌី​អធិការរង​ស្រុក​សង្កែ​ទទួលបន្ទុក​ផ្នែក​សណ្តាប់ធ្នាប់​បានឱ្យដឹងថា​សព​ជនរងគ្រោះ​មានឈ្មោះ​ឡែ​ម​សុផល​ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ​មុខរបរ​ធ្វើស្រែ​មាន​ទីលំនៅ​ភូមិ​សំរោង​ឃុំ​ធិបតី​ស្រុក​គាស់ក្រឡ​។​ចំណែក​អ្នករបួសធ្ងន់​ស្រាល​ទាំង​បួន​នាក់​មិនទាន់​ស្គាល់​អត្ត​ដ​ញ្ញាណ​ដោយ​សមត្ថកិច្ច​ថឹ​ក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​។​ ​ចំណែក​អ្នកបើក​រថយន្តក្រុង ប្រ...