រស្មីកម្ពុជា

ទេសចរ​ជាតិ​-​អន្តរជាតិ​វិល​ទៅ​ជំនួស​ទេសចរ​ចិន​នៅ​ក្រុងព្រះសីហនុ​ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​

​ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: ល្អ​ខ្លាំងណាស់​! ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ជាច្រើន​កុះករ បាន​វិល​មកលេង​កំសាន្ត ក្នុង​ខេត្ត​ព្រះសីហនុ​វិញ​ហើយ នៅ​ព្រឹក​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២០​នេះ​។ តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ស៊ែរ​ចែករំលែក​តៗ​គ្នា បានបង្ហាញ​ឲ្យ​ដឹង​នូវ​ដំណឹង​ល្អ​មួយ​ថា​៖ “​ភ្ញៀវទេសចរ​ជាតិ...

អូស្ត្រាលី ប្រើ​នាវាចម្បាំង​និង​យន្តហោះ​យោធា​សំរាប់​បញ្ជូន​ជំនួយ​

​អូស្ត្រាលី​កាលពី​ថ្ងៃ​ពុធ​ទី​០១​មករា បាន​បញ្ជូន​នាវាចម្បាំង​និង​យន្តហោះ​យោធា​ទៅ​ជួយ​សហគមន៍​ដែល​កំពុង​រង​ការ​គំរាម​ពី​ភ្លើង​ព្រៃ ដែល​បាន​បំផ្លាញ​ផ្ទះ​និង​​បញ្ជូន​អ្នកស្រុក រួមទាំង​អ្នក​ដើរ​លេង​កម្សាន្ត​សម្រាកកាយ​រាប់ពាន់នាក់​ទៅកាន់​ឆ្នេរសមុទ្រ​ដើម្បី​សុវត្ថិភាព​។​ ​នាវា​កងទ័ពជើងទឹក និង​យន្តហោះ​យោធា​បាន​នាំ​ទឹក អាហារ​និង​ប្រេងឥន្ធនៈ​ទៅកាន់​បណ្តា​ទីប្រជុំជន នៅពេល​គ្រឿង​ផ្គត់ផ្គង់​និង​ស្បៀង​បាន​អស់​ហើយ​ផ្លូវ​​គោក​ត្រូវ​កាត់ផ្តាច់​ដោយសារ​ភ្លើង​។​ នាវាHMAS Choulesចេញដំណើរពីមូលដ្ឋានទ័ពជើងទឹកនៅក្រុងស៊ីដនីកាលពីថ្ងៃពុធដើម្បីចូលរួមប្រតិបត្តិការដឹកស្បៀងនិងអាចជម្លៀសអ្នកជាប់ក្នុងភ្លើងព្រៃ ​ចាប់តាំងពី​ថ្ងៃ​ចន្ទ​មក មនុស្ស​៤​នាក់​បាន​ស្លាប់​នៅពេល​អណ្តាតភ្លើង​បាន​លេប​ត្របាក់​បណ្តា​សហគមន៍​នៅ​ក្នុង​រដ្ឋ ញូ​វ សោត​វេលស៍​និង វិច​ធឺ​រៀនៅ​ឆ្នេរ​ភាគ​​អាគ្នេយ៍​របស់​អូស្ត្រាលី​។​...

ស្ពានកម្ពស់ស្មើអគារ១១០ជាន់បើកសម្ពោធនៅចិន

ស្ពានខ្ពស់កប់ពពក ដែលបើកសម្ភោធនៅខេត្តគួយចូវស្ថិតនៅភាគនិរតីប្រទេសចិនកាលពីថ្ងៃចន្ទទី៣០ធ្នូ នឹងតភ្ជាប់តំបន់ភាគខាងជើងដែលរីកចម្រើនខាងឧស្សាហកម្មនិងតំបន់ភាគខាងត្បូងដែលអភិវឌ្ឍន៍តិចតួច ហើយនឹងកាត់បន្ថយពេវេលាធ្វើដំណើរបានពាក់កណ្តាល រវាងទីក្រុងពីងតាំងនិងទីក្រុងលូទៀន។ អាជ្ញាធរដឹកជញ្ជូនខេត្តនិយាយថា ស្ពាន Pingtang Grand Bridge ប្រវែង ២.១៣៥ ម៉ែត្រ ដែលទ្រដោយប៉មខ្ពស់ៗបីនិងខ្សែកាបច្រើនរាប់មិនអស់ នឹងបើកពេញលេញជាសាធារណៈនៅថ្ងៃទី១មករាឆ្នាំ២០២០។...

ម៉ាដូណានិងមិត្តប្រុសអាយុ២៥ឆ្នាំកាន់តែមានទំនាក់ទំនងស៊ីជម្រៅ

តារាចម្រៀងអាយុ៦១ឆ្នាំរូបនេះកំពុងទាក់ទងជាមួយអ្នករាំកំដរឆាកអាយុ២៥ឆ្នាំឈ្មោះ អាឡាម៉ាលីក វីលលៀម។ ឪពុករបស់វីលលៀមគឺលោកឌ្រូអាយុ៥៩ឆ្នាំនិយាយថា អ្នកទាំងពីរបានទាក់ទងគ្នាជាងមួយឆ្នាំហើយ ហើយគាត់និងម្តាយរបស់វីលលៀមគឺអ្នកស្រីឡូរីអាយុ ៥៥ ឆ្នាំ បានជួបតារាចម្រៀងម៉ាដូណារួចហើយ។ គាត់បានប្រាប់វេបសាយ TMZ ថា “ក្តីស្រឡាញ់មិនគិតអាយុទេ។ កូនប្រុសខ្ញុំកំពុងរស់នៅក្នុងជីវិតដ៏រីករាយ ហើយខ្ញុំសប្បាយចិត្តចំពោះកូនប្រុស”។...

បន្ទាប់​ពី​ស្ថានទូត​របស់​ខ្លួន​រង​ការវាយប្រហារ អាម៉េរិក​បញ្ជូន​ទ័ព​បន្ថែម​ទៅ​កាន់​មជ្ឈិម​បូព៌ា​

​សហរដ្ឋ​អាម៉េរិក​កាលពី​ថ្ងៃ​អង្គារ​ទី​៣១​ធ្នូ​បាន​និយាយថា​ខ្លួន​នឹង​បញ្ជូន​ទាហាន​រាប់រយ​នាក់​បន្ថែម​ទៅកាន់​មជ្ឈិមបូព៌ា ក្រោយ​ពី​ហ្វូង​បាតុករ​គាំទ្រ​អ៊ីរ៉ង់​សំរុកចូល​​ស្ថានទូត​របស់​ខ្លួន​នៅ​ក្រុង​បា​ដា​ត ប្រទេស​អ៊ីរ៉ាក់​។​ ​ដោយ​ខឹង​នឹង​ការវាយប្រហារ​តាម​ផ្លូវអាកាស​របស់​អាម៉េរិក​សម្លាប់យុទ្ធ​ជននៃ​ក្រុម​ជីវពល​អ៊ីរ៉ាក់​ជាង​ម្ភៃ​នាក់​កាលពី​ថ្ងៃអាទិត្យ អ្នក​តវ៉ា​ប្រឆាំង​រាប់រយ​នាក់​បាន​​ទម្លុះ​ចំណុច​ឆែកឆេរ​នៅ​តំបន់​បៃតង​ដែល​មាន​សន្តិសុខ​ក្រាស់ក្រែល កាលពី​ថ្ងៃ​អង្គារ​និង​សំរុកចូល​បរិវេណ​ស្ថានទូត​អាម៉េរិក ហើយ​ស្រែក​ទាមទារ​អោយ​អាម៉េរិក​​ដកទ័ព​ចេញពី​អ៊ីរ៉ាក់ វាយបំផ្លាញ​និង​ដុត​របស់​របរ​ហើយ​សម្តែង​ការគាំទ្រ​មេបញ្ជាការ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​។​ ​រំពេច​នោះ រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​បាន​និយាយថា ការវាយប្រហារ​នេះ​ដឹកនាំ​ធ្វើ​ដោយ​ពួក​ភេរ​វករ ដែល​ម្នាក់​ឈ្មោះ អា​ប៊ូ ម៉ា​ឌី អាល់​-​មូហា​ន់​ឌី​ស​។​មូហា​ន់​ឌី​ស​​ត្រូវ​គេ​ស្គាល់​ថា​ជា​មេបញ្ជាការ​លំដាប់​ទី​២​ក្នុង​ក្រុម​ជីវ​ពល​Hashed...

៨​នាក់​ស្លាប់​និង​៩​នាក់​រងរបួស​ធ្ងន់ ​ដោយសារ​រថយន្ត​ពីរ​គ្រឿង​បុក​គ្នា​

​ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: មនុស្ស​ប្រុស​ស្រី​៨​នាក់​បាន​ស្លាប់​ជា​បន្តបន្ទាប់ និង​៩​នាក់​ទៀត​រងរបួស​ធ្ងន់ ខណៈដែល​ជិះ​រថយន្ត​ត្រឡប់​ពី​ចូលរួម​ពិធី​ឆ្លង​ឆ្នាំ ដោយសារ​រថយន្តបុក​គ្នា​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤១ ចន្លោះ​គីឡូម៉ែត្រ​២៧-២៨​។​ ​ហេតុការណ៍​គ្រោះថ្នាក​ចរាចរ​ណ៍នេះ កើតឡើង​ត្រង់ចំណុច ភូមិ​អណ្តូងច្រុះ​ ឃុំ​ស្នំ​ក្រពើ​ ស្រុក​គងពិសី​ខេត្តកំពង់ស្ពឺ កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់​ថ្ងៃទី​៣១...

អតីតនាយក Nissan លួចគេចចេញពីប្រទេសជប៉ុនទៅលីបង់ដោយសម្ងំលាក់ពួនក្នុងឧបករណ៍តន្ត្រី ដើម្បីគេចវេសការកាត់ទោស

បណ្តាញព័ត៌មានរបស់ទូរទស្សន៍លីបង់បានអះអាងថា អតីតនាយកក្រុមហ៊ុន Nissan លោក កាឡូស ហ្គោសិន ត្រូវបានគេបន្លំនាំខ្លួនចាកចេញពីប្រទេសជប៉ុនក្នុងពេលកំពុងជាប់ឃុំក្នុងផ្ទះ ដោយលាក់ខ្លួននៅក្នុងឧបករណ៍តន្ត្រីនៅក្នុងផែនការមួយរៀបចំឡើងដោយភរិយារបស់គាត់។ បុរសវ័យ ៦៥ ឆ្នាំរូបនេះអាចបន្លំភ្នែកប៉ូលិសដែលនៅចាំឃ្លាំមើលនៅផ្ទះរបស់គាត់ ដោយមានជំនួយពីក្រុមអតីតទាហានពិសេស ដែលក្លែងខ្លួនជាក្រុមតន្រ្តី Gregorian។ បន្ទាប់មក...

កូរ៉េខាងជើង​បញ្ចប់​ការផ្អាក​ការសាកល្បង​សព្វាវុធ និង​គំរាម​បង្ហាញ​សព្វាវុធ​ថ្មី​

​មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុង​អ៊ុន បានប្រកាស​បញ្ចប់​ការផ្អាក​ការសាកល្បង​នុយគ្លេអ៊ែរ​និង​កាំជ្រួច​ផ្លោង​ឆ្លង​ទ្វីប ហើយ​បាន​គំរាម​បង្ហាញ​សព្វាវុធ​ថ្មី​​មួយ​ក្នុងពេល​ឆាប់ៗ​។​ ​អ្នកវិភាគ​បាន​និយាយថា ការប្រកាស​ក្នុង​សារព័ត៌មាន​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ពុធ​ទី​០១​មករា​ឆ្នាំ​២០២០​នេះ ស្មើ​នឹង​លោក​គីម​« យក​កាំជ្រួច​ភ្ជង់​ក្បាល​លោក​ត្រាំ​»​តែ​បាន​ព្រមាន​ថា ការបង្កើន​ភាព​តានតឹង​ដោយ​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​ប្រហែលជា​នឹង​នាំ​មក​ផលវិបាក​ត្រឡប់​វិញ​។​ ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​រួសរាន់​ប្រតិកម្ម ដោយ​រដ្ឋមន្ត្រី​ការបរទេស​អាម៉េរិក​លោក ម៉ៃ ផ​ម​ផេវ ទទូច​អោយ​លោក​គីម...

ការិយាល័យនគរបាលព្រហ្មទណ្ឌ​កំរិតស្រាលរាជធានីភ្នំពេញបញ្ជូន​​ជនសង្ស័យ២នាក់លួចម៉ូតូ ទៅ​តុលាការ

ដោយៈចាន់តូ/ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ បញ្ជូនខ្លួនជនសង្ស័យ​២នាក់ទៅតុលាការដែលឃាត់ខ្លួនកាលថ្ងៃទី ២៧ និងថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៩ ដោយកម្លាំងជំនាញរបស់ការិយាល័យ បានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដែលបានប្រព្រឹត្តបទល្មើស...

គណៈកម្មាធិការសាខាថ្លែងអំណរ​គុណ និងកោតសសើរចំពោះអនុ​សាខាស្រុកទាំង១៤

ដោយៈគ្រញូង/បាត់ដំបង ៖ លោកបណ្ឌិតប៊ុត គឹមស៊ានប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបានធ្វើលិខិតថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់សហការីដែលជាអនុសាចាក្រុង ស្រុកទាំង១៤ដែលបានរួមគ្នាជាកម្លាំងប្រកបដោយស្មារតី​​ទទួលខុសត្រូវខ្ពស់និងយកការងារដាក់ជាប់ក្នុងក្រអៅបេះដូងជានិច្ច ក្នុងបុព្វហេតុមនុស្សធម៌និងជាជំនួយការ ប្រកបដោយប្រសិទ្ធិភាពខ្ពស់ដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ជាពិសេសជាទីទំនុកចិត្តដល់ជនងាយរងគ្រោះទូទាំងខេត្តបាត់ដំបង។ លោកប្រធានគណៈកម្មាធិកាសាខាក៍បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងខ្ពង់ខ្ពស់បំផុតផងដែរដល់សម្តេច ឯកឧត្តម លោកជំទាវអស់លោក លោកស្រី អ្នកនាងកញ្ញា ជាសប្បុរសជនគ្រប់ទិសទី ដែលតែងបានគាំទ្រដល់សាខាខេត្តបាត់ដំបងតាំងពីដើមរៀងមករហូតដល់ឆ្នាំ២០១៩នេះ។...