រស្មីកម្ពុជា

ខេត្តកំពត​និង​ខេត្ត​កែ​បទ​ទទួលភ្ញៀវ​បាន​ប្រមាណ​ជាង​៣០​ម៉ឺន​នាក់​ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​

​ដោយ​បូកគោ​/​កំ​ពតៈ​ចាប់ពី​ព្រឹក​រហូតដល់​យប់​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០១៩​ជា​ឱកាស​នៃ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​ភ្ញៀវ​ជិត​ឆ្ងាយ​ដែល​ធ្វើដំណើរ​លម្ហែ​កម្សាន្ត​ក្នុង​ខេត្តកំពត​មាន​ប្រមាណ​ជិត​១៣​ម៉ឺន​នាក់​។ ទោះបី​បរិមាណ​ភ្ញៀវ​ច្រើន​សន្ធឹកសន្ធាប់​ក្តី​បញ្ហា​សន្តិសុខ​និង​ស្ថានភាព​ចរាចរ​លើ​ដងផ្លូវ​មាន​លក្ខណៈ​ល្អប្រសើរ​។​ដោយឡែក​ខេត្ត​កែប​វត្តមាន​ភ្ញៀវ​មាន​ជាង​២១​ម៉ឺន​នាក់​កើនឡើង​ជាង​៤០​ភាគរយ​នៃ​ឆ្នាំមុន​។​ ​ លោក​សយ​ស៊ី​ណុល​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​បាន​ថ្លែងថា​ពេញ​មួយថ្ងៃ​គឺ​ចាប់ពី​ព្រឹក​ថ្ងៃទី​៣១ ខែធ្នូ​ឆ្នាំ​២០១៩​រហូតដល់​ម៉ោង​១២​អធ្រាត្រ​ឈានចូល​ថ្ងៃទី​១​ខែមករា​ឆ្នាំ​២០២០​នៅ​ទូទាំង​ខេត្តកំពត​មាន​ភ្ញៀវ​ជិត​ឆ្ងាយ​ដើរ​លម្ហែ​កម្សាន្ត​ប្រមាណ​១២៧.៥០០​នាក់​។​ចំនួន​នេះ​បាន​កើនឡើង​ជាង​បី​ម៉ឺន​នាក់​បើ​ប្រៀបធៀប​នឹង​ឱកាស​ដូចគ្នា​នៃ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​នា​ឆ្នាំ​២០១៨​ចូលឆ្នាំ​២០១៩​។​ក្នុងនោះ​ក្រុង​កំពត​ទទួលបាន​ប្រហែល​១០២.៥០០​នាក់​និង​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ​មាន​ប្រមាណ​២៥.០០០​នាក់​។​ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ងឹ​ម​វ៉េ​ត​ស្នងការរង​ទទួលបន្ទុក​ការិយាល័យ​កណ្តាល​សណ្តាប់​ធ្នាប់​នៃ​ស្នងការដ្ឋាន​ខេត្តកំពត​បានបញ្ជាក់​ថា​ទោះបី​ភ្ញៀវ​បាន​សម្រុក​ចូលមក​ខេត្តកំពត​ច្រើន​ពិសេស​នាពេល​យប់​នៃ​ពិធី​ឆ្លង​ឆ្នាំ​សកល​ក្តី​បញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់​មាន​លក្ខណៈ​ល្អប្រសើរ​ជាង​បណ្តា​ពិធីបុណ្យ​ផ្សេងៗ​កន្លងមក​។​ជាក់ស្តែង​នៅត្រង់ចំណុច​ផ្នែក​សងខាង​នៃ​ស្ពាន​កំពង់បាយ​ដែល​តែងតែ​បង្ក​ភាព​ធុញទ្រាន់​សម្រាប់​ភ្ញៀវ បែរជា​ក្នុងឱកាស​បុណ្យ​ឆ្លង​ឆ្នាំនេះ​អាចធ្វើ​ដំណើរ​ឆ្លងកាត់​ជា​ប្រក្រតី​។ ​ លោក​ឧ​ត្ត​ម​សេនីយ៍​បាន​បន្តថា​នេះ​អាស្រ័យ​លើ​ការដឹកនាំ​បញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្នងការ​នគរបាល​ខេត្តកំពត​ដោយ​ប្រើ​វិធី​ផ្សេងៗ​ដើម្បី​បង្ការ​ការកកស្ទះ​។​ជាមួយ​នោះ​ក៏មាន​ការចូលរួម​ពី​សំណាក់​អ្នកបញ្ជា​យានយន្ត​ដោយ​គោរព​ច្បាប់ និង​យោគយល់​អនុគ្រោះ​រវាង​គ្នា និង​គ្នា​ផងដែរ​។​ ​សូម​រំលឹកថា​ក្នុង​ពិធី​ឆ្លង​ឆ្នាំ​សកល​កាលពី​ឆ្នាំ​២០១៨​ចូលឆ្នាំ​២០១៩​ភ្ញៀវ​ដែល​បានមក​កម្សាន្ត​នៅ​ទូទាំង​ខេត្តកំពត​មាន​ប្រមាណ​៩៦.៨០០​នាក់​ដោយ​ទេសចរ​ជាតិ​ប្រហែល​៩៤.៨០០​នាក់​និង​ភ្ញៀវ​បរទេស​ប្រមាណ​១.៩០០​នាក់​។​ក្នុងនោះ​ក្រុង​កំពត​ទទួលភ្ញៀវ​បាន​ប្រហែល​៧៦.៣០០​នាក់​និង​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ​ប្រមាណ​២០.៤២៩​នាក់​។​ក្នុង​ពិធី​ដូចគ្នានេះ​សម្រាប់​ខេត្ត​កែប​មាន​ភ្ញៀវ​មក​លម្ហែ​កម្សាន្ត​ប្រមាណ​ជាង​២១៦.០០០​នាក់ បាន​កើនឡើង​ជាង​ប្រហែល​៤២​ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៨ ចូលឆ្នាំ​២០១៩​។​...

​នគរបាល​រាជធានី​ភ្នំពេញ​បញ្ជូន​ខ្លួន​អ្នកបើកបរ​២​នាក់​ទៅ​តុលាការ​

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​កាលពី​រសៀល​ថ្ងៃទី​១​ខែមករា​ឆ្នាំ​២០២០​នគរបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជូន​ខ្លួន​អ្នកបើក​រថយន្តបុក​គេ​ស្លាប់ទៅ​តុលាការ​។​ដែល​ឃាត់​បាន​នៅ​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០១៩​កម្លាំង​នគរបាល​ជំនាញ​រាជធានី​និង​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​ស្រាវជ្រាវ​ឈានទៅដល់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​។​ ​ ការឃាត់ខ្លួន​នៅ​ចំណុច​ក្នុង​ភោជនីយដ្ឋាន​មិន​ចាំ​យីហោ​ផ្លូវជាតិ​លេខ​៣​សង្កាត់​ចោមចៅ​២​ខណ្ឌ​ពោធិ​សែន​ជ័យ​រាជធានី​ភ្នំពេញ​និង​ចាប់យក​វត្ថុតាង​ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស​បង្ក​ឱ្យស្លាប់​ដោយ​អ​ចេតនា​(​បើកបរ​ធ្វេសប្រហែស​បណ្តាលឱ្យ​ស្លាប់​អ្នក​ដ៏​ទៃ​និង​រត់គេច​ពី​កន្លែងកើតហេតុ​ដោយ​មិន​ទទួលខុសត្រូវ​)។ ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​បេតុង​ក្រុម​២៧​ភូមិ​រនះ​សង្កាត់​កោះដាច់​ខណ្ឌ​ជ្រោយចង្វារ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​១១​ខែធ្នូ​ឆ្នាំ​២០១៩​។​ជនបង្ក​បើករថយន្ត​បុក​គេ​ទី​១​ឈ្មោះ ឌុល សារិទ្ធ ហៅ សូត ភេទ ប្រុស អាយុ ៣៧​ឆ្នាំ​ជនជាតិខ្មែរ​ជា​យោធា​កងពលតូច​លេខ​៧០​ស្នាក់​នៅផ្ទះ​លេខ​២៧១​ផ្លូវ​វេ​ង​ស្រេង​ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ​។​ ​ទី​២-​ឈ្មោះ...

​អគ្គិភ័យ​ឆាបឆេះ​រោង​ស្តុក​ឈើ​១​កន្លែង​ទាំងយប់​នៅ​ស្រុក​ឆែប​

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​រោង​សិប្បកម្ម​កែច្នៃ​ឈើ​១​កន្លែង​ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ឆែប​កើត​ឃុំ​ឆែប​១​ស្រុក​ឆែប​ខេត្តព្រះវិហារ​ដែលមាន​ទំ​ហ៊ំ​៥​គុណ​៧​ម៉ែត​ត្រូវបាន​អគ្គិភ័យ​លេប​ត្របាក់​ទាំងស្រុង​។​ ​លោក​វរ​សេនី​យ៏​ឯក​ឈួ​រ​ម៉ា​ឌី​អធិកា​នគរបាល​ស្រុក​ឆែប​បានឱ្យ​អ្នក​សា​ព័ត៌មាន​យើង​ដឹង​កាលពី​រសៀល​ថ្ងៃទី​១​ខែមករា​ឆ្នាំ​២០២០​នេះ​ថា​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ​១០​នឹង​១៥​នាទី​យប់​ថ្ងៃទី​៣១​ខែធ្នូរ​ឆ្នាំ​២០១៩​។​ លោក​អធិកា​ស្រុក​ឆែប​បានបញ្ជាក់​ទៀតថា​ហេតុដែល​បង្កឱ្យមាន​អគ្គិភ័យ​កើតឡើង​នោះ​បើតាម​កា​សន្និដ្ឋាន​របស់​សមត្ថកិច្ច​របស់លោក​គឺអាច​បណ្តាលមកពី​ទុស្សេ​ខ្សែរ​ភ្លើង​។​ទើប​បង្ក​ឱ្យ​ឆេះ​អាច​ម៌​រណា​ហើយ​រាល​បណ្តាលអោយមាន​អគ្គិភ័យ​នេះ​កើតឡើង​តែម្តងទៅ​។​ ​សមត្ថកិច្ច​ស្រុក​ឆែប​បានឱ្យដឹងថា​ម្ចាស់​សិប្បកម្ម​ដែល​ត្រូវបាន​អគ្គិភ័យ​ឆេះ​នោះ​មានឈ្មោះ​សៅ​យ៉ា​ត​ភេទ​ប្រុស​មាន​តួរ​នាទី​ជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ឆែប​ទៀតផង​។​កម្លាំង​អធិការដ្ឋាន​ស្រុក​ឆែប​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ចំនួន​៣​រថយន្ត​ទើប​គ្រប់គ្រង​សភាព​ការ​បាន​។​សម្ភារ​ខូចខាត​បើតាម​របាយ​ការ​របស់​សមត្ថកិច្ច​ស្រុក​ឆែប​បានអោយដឹងថា​ក្នុងនោះ​រួមមាន​ឈើ​ចំនួន​៣២​ម៉ែត​គូប​ម៉ាស៊ីន​តាប​ឈួ​ស​ឈើ​១​គ្រឿង​នឹង​សម្ភារ​១​ចំនួន​ទៀត​៕S/​

​រដ្ឋបាល​ខេត្តកំពត​នឹង​ពិភាក្សា​ដើម្បី​បង្កើត​រមណីយដ្ឋាន​ក្នុង​តំបន់​ទំនប់​វា​រី​អគ្គិសនី​កំចាយ​

​ដោយ​បូកគោ​/​កំ​ពតៈ​រដ្ឋបាល​ខេត្តកំពត​នឹង​ជួបពិភាក្សា​ជាមួយ​ក្រុមហ៊ុន​វា​រី​អគ្គិសនី​កំចាយ​ស៊ី​ណូ​ហាយ​ដ្រូ​ក៏ដូចជា​ក្រសួង​មន្ទីរជំនាញ​ព្រមទាំង​ភាគី​ពាក់ព័ន្ធ​ដើម្បី​ស្វែងរក​លទ្ធភាព​ក្នុងការ​បង្កើត​រមណីយ​ដ្ឋា​ន​ថ្មី​មួយ​នៅ​តំបន់​ទំនប់​វា​រី​អគ្គិសនី​កំចាយ​បំណង​ទាក់ទាញ​ភ្ញៀវ​មក​កម្សាន្ត​ខេត្តកំពត​កាន់តែ​ច្រើនឡើង​។ ​ បញ្ជាក់​ឱ្យដឹង​ក្នុង​ពិធី​ប្រគល់​និង​ទទួល​អំពូល​ភ្លើង​អិ​ល​អ៊ី​ឌី​កម្លាំង​១៥០​វ៉ា​ត់​ចំនួន​១០០​សម្រាប់​ពី​អគ្គនាយក​ក្រុមហ៊ុន​ស៊ី​ណូ​ហាយ​កាលពី​ថ្ងៃទី​៣០​ខែធ្នូ​ឆ្នាំ​២០១៩​លោក​ជាយ​តា​យ​អភិបាល​ខេត្តកំពត​បាន​មានប្រសាសន៍ថា​រដ្ឋបាល​ខេត្តកំពត​នឹង​ពិភាក្សា​ជាមួយ​ក្រសួង​ក៏ដូចជា​មន្ទីរជំនាញ​ពាក់ព័ន្ធ​និង​ក្រុមហ៊ុន​ស៊ី​ណូ​ហាយ​ដ្រូ​សម្រាប់​គម្រោង​បង្កើត​រមណីយដ្ឋាន​ទេសចរណ៍​ថ្មី​មួយ​នៅ​តំបន់​ទំនប់​វា​រី​អគ្គិសនី​កំចាយ​។ ​ ចំពោះ​បញ្ហា​នេះ​លោក​សូមឱ្យ​ក្រុមហ៊ុន​ស៊ី​ណូ​ហាយ​ដ្រូ​រួមសហការ​ក្នុងការ​ពិនិត្យ​ពិភាក្សា​ផ្ដល់យោបល់​និង​វាយតម្លៃ​ជាមួយ​រដ្ឋបាលខេត្ត​អំពី​ករណី​នៃ​គម្រោង​នោះ​ដើម្បី​ធានា​ក្នុង​ការរក្សា​ផលប្រយោជន៍​រួម ព្រមទាំង​បង្កើន​ការទាក់ទាញ​ភ្ញៀវ​មក​ទស្សនា​កម្សាន្ត​នៅ​ខេត្តកំពត​កាន់តែ​ច្រើនឡើង​ថែមទៀត​។ ​ លោក​អភិបាលខេត្ត​បាន​បន្តទៀតថា​រដ្ឋបាល​ខេត្តកំពត​គាំទ្រ​នូវ​ការវិនិយោគ​របស់​ក្រុមហ៊ុន​ស៊ី​ណូ​ហាយ​ដ្រូ​ដែល​បានដាក់​ទុន​រកស៊ី​នៅ​ខេត្តកំពត​ដែលជា​ចំណែក​សំខាន់​ក្នុងការ​បង្កើន​ផ្នែក​អគ្គិសនី​ឱ្យ​សម្បូរបែប​សម្រាប់​ផ្តល់ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ក៏ដូចជា​បណ្តា​ខេត្ត​មួយចំនួន​បាន​ប្រើប្រាស់​គ្រប់គ្រាន់​។ ​ដូច្នេះ​លោក​សូម​សំណូមពរ​ដល់​ក្រុមហ៊ុន​ស៊ី​ណូ​ហាយ​ដ្រូ​បង្កើន​កិច្ចសហការ​ជាមួយ​រដ្ឋបាល​ខេត្តកំពត ដោយ​រួមគ្នា​គិត រួមគ្នា​ធ្វើ រួមគ្នា​ទទួលខុសត្រូវ​ដើម្បី​អភិវឌ្ឍ​ខេត្តកំពត​ឱ្យមាន​ការរីកចម្រើន​ថែមទៀត​។ ការពង្រឹង​កិច្ចសហការ​ល្អ​នឹង​ទទួលបាន​នូវ​ផលប្រយោជន៍​រួមគ្នា​រវាង​ក្រុមហ៊ុន និង​រាជរដ្ឋាភិបាល...

​ក្មេង​ជិះ​ម៉ូតូ​ដេញ​កាប់​គ្នា​ដូច​រឿង​ហុងកុង​ផ្អើល​ក្រុង​ស្ទឹងត្រែង​ទាំង​កណ្តាល​ថ្ងៃ​

ដោយ​:​សុខុម​/​ស្ទឹងត្រែង​:​មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅក្បែរ​សាលាបឋមសិក្សា​ស្ទឹងត្រែង​ក្រុង​បង្កឡើង​ដោយ​ក្មេងៗ​មួយក្រុម​ដេញ​កាប់​គ្នា​មិនដឹង​ពី​មូលហេតុ​កាលពី​រសៀល​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០១៩​។​ ​ក្មេងប្រុស​ម្នាក់​បាន​និយាយថា​ខ្លួន​កំពុងតែ​ជិះ​ម៉ូតូ​តែម្នាក់ឯង​ក៏​ស្រាប់​តែមាន​ពីរ​នាក់​ផ្សេង​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​សា​ស្រែក​សំឡុត​ដេញតាម​ពីក្រោយ​។​ឃើញ​ដូច្នេះ​ខ្លួន​ក៏បាន​ហៅ​គ្នា​មកជួយ​តែ​ត្រូវ​ភាគី​ម្ខាង​ទៀត​យក​ពូថៅ​កាប់​សំដៅ​មកលើ​ខ្លួន​។​ពេលនោះ​ខ្លួន​ផ្តួល​ម៉ូតូ​ចោល​រត់គេច​។​អ្នក​ដែល​យក​ពូថៅ​ដេញ​កាប់​ខឹង​ខ្លាំងពេក​ក៏​យក​ពូថៅ​កាប់​ទៅលើ​ក្បាល​ម៉ូតូ​ជនរងគ្រោះ​ជាប់​នឹង​ម៉ូតូ​រួច​គេចខ្លួនបាត់​។ បន្ទាប់ពី​មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​និង​សួរនាំ​ជនរងគ្រោះ​។​ជនរងគ្រោះ​បាន​ឆ្លើយថា​ខ្លួន​មិន​ស្គាល់​អ្នកយក​ពូថៅ​ដៃ​ដេញ​កាប់​ខ្លួន​ឡើយ​កាល​ពីមុនមក​។​ប៉ុន្តែ​មហាជន​ដាក់​ការសង្ស័យថា​ក្រុម​ក្មេងៗ​ទាំងនោះ​អាចមាន​គំនុំ​ទំនាស់​រឿងរ៉ាវ​អ្វីមួយ​ទើប​បង្កបញ្ហា​បែបនេះ​។​សំណាង​ហើយ​មិនមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​នរណាម្នាក់​៕S/​

​បុរស​ម្នាក់​ត្រូវ​ពលរដ្ឋ​ប្រទះឃើញ​ដេកស្លាប់​នៅ​វាលស្រែ​សង្ស័យ​ករណី​ឃាតកម្ម​

ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​៖​បុរស​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ដេកស្លាប់​នៅ​កណ្តាល​វាលស្រែ​សង្ស័យ​ករ​ណី​ឃាតកម្ម​។​ហេតុការណ៍​នេះ​កើតឡើង​នៅ​វាលស្រែ​ខាងលិច​ភូមិ​រំលោង ឃុំ​វ​ល្លិ៍​សរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃទី ១ ខែមករា ឆ្នាំ​២០២០​។​ ​លោ​កវិន​ឡេង​ហ៊ួ​ង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​បានឱ្យដឹងថា​ឈ្មោះ​ហ៊​ន​អាន​ភេទ​ស្រី​អាយុ​១៧​ឆ្នាំ​រស់នៅ​ភូមិ​រំលោង​ឃុំ​វ​ល្លិ៍​សរ​ស្រុក​សំ​រោងទង​ប្រទះឃើញ​សាកសព​បុរស​ម្នាក់​ឈ្មោះ​រឿន​សារិទ្ធ​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​រស់នៅ​ភូមិ​វល្លិ​សរ​ឃុំ​វ​ល្លិ៍​សរ​ស្រុក​សំរោង​ទង​ដេកស្លាប់​នៅក្នុង​ប្រឡាយ​បង្គោល​ភ្លើង​ផ្លូវ​ល្បឿន​លឿន​រួច​គាត់​បាន​រាយការណ៍​មក​កម្លាំង​សមត្ថកិច្ច​។​ ​លោក​បាន​បន្តថា​ក្រោយពី​ទទួល​សេចក្តីរាយការណ៍​កម្លាំង​សមត្ថកិច្ច​បាន​ចុះមក​ពិនិត្យ​សាកសព​ខាងលើ​ឃើញថា​ជនរងគ្រោះ​ខាងលើ​មាន​ស្នាម​ជាំ​ដៃ​សង្ខាង​និង​ស្នាម​វ៉ៃ​ស្មោង​ជើង​ខាងស្ដាំ​បាក់​ចេញ​ឆ្អឹង​។​បើតាម​ការសន្និដ្ឋានរ​បស់​សមត្ថកិច្ច​ករណី​នេះ​គឺជា​ករណី​ឃាតកម្ម​។​បន្ទាប់មក​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​៦​នាក់​នាំមក​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ស្រុក​ដើម្បី​សាកសួរ​ធ្វើការ​ស្រាវជ្រាវ​បន្ត​៕S/​

​រឿង​ល្បី​កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៩​ត្រូវបាន​បញ្ចប់​នៅត្រឹម​ថ្ងៃ​ឆ្លង​ឆ្នាំ​ថ្មី​

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​កាលពី​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០១៩​នេះ​តុលាការ​បានសម្រេច​ផ្តន្ទាទោស​ជនជាប់ចោទ​ម្នាក់​ឈ្មោះ​ស៊ិន​សុផល​ភេទ​ស្រី​អាយុ​៣៥​ឆ្នាំ​ដាក់ពន្ធនាគារ​អស់​មួយជីវិត​ពីបទ​ឃាតកម្ម​គិតទុក​មុន​តាម​មាត្រា​២០០​នៃ​ក្រមព្រហ្មទណ្ឌ​។​ ​ក្នុងនោះ​សង​សំណង​រដ្ឋប្បវេណី​ទៅឱ្យ​គ្រួសារ​ជនរងគ្រោះ​១២០​លាន​រៀល​ដែល​ជនជាប់ចោទ​រូបនេះ​បានសម្លាប់​ជនរងគ្រោះ​ឈ្មោះ​គឹម​យ៉ានា​ង​នៅ​ចំណុច​ផ្ទះ​លេខ​៤០Eo​ផ្លូវ​១៥៤​សង្កាត់​ជ័យជំនះ​ខណ្ឌដូនពេញ​។​កាលពី​ថ្ងៃទី​២​ខែមិថុនា​ឆ្នាំ​២០១៩​និង​បាន​កាត់​សាកសព ជនរងគ្រោះ​ជា​បំណែកៗ​(​កាត់​ដៃ កាត់​ជើង​កាត់​ក្បាល​វះ​ពោះ​ពុះ​ឆ្អឹងជំនី​ព្រលះ​យក​សាច់​)​ច្រក​ដាក់​ស្បោង​ខ្មៅ​យកទៅ​បោះចោល​មួយថ្ងៃ​បន្តិចៗ នៅតាម​គំនរ​សំរាម​និង​នៅក្នុង​ទន្លេ គួរឱ្យភ្ញាក់ផ្អើល​បំផុត​។​ ​គួររំលឹកថា​កាលពី​ថ្ងៃទី​៣​ខែមិថុនា​ឆ្នាំ​២០១៩​មាន​ក្មេងស្រី​ម្នាក់​បាន​កាន់​រូបថត​ម្តាយ​ដើរ​សួរ​គេឯង​តាមផ្លូវ​ទាំងយប់​ជាច្រើន​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​និង​បាន​អំពាវនាវ​សុំឱ្យ​អ្នកសារព័ត៌មាន​ជួយ​ផ្សព្វផ្សាយ​រក​ម្តាយ​ខ្លួន​បណ្តាលឱ្យមាន​ការភ្ញាក់ផ្អើល​គេឯង​ផ្តោត​ការចាប់អារម្មណ៍​និង​អាណិតអាសូរ​ក្មេងស្រី​នោះ​គ្រប់គ្នា​។​ ​ ដំណឹង​សួររក​ម្តាយ​នេះ​បានធ្វើឱ្យ​មានការ​ចាប់អារម្មណ៍​ដល់​សមត្ថកិច្ច​អាវុធហត្ថ​ភ្នំពេញ​ដុតដៃដុតជើង ចេញ​ស្រាវជ្រាវ​ជួយ​តាមរក​ជនរងគ្រោះ​ដែល​បាត់​ខ្លួន​នោះ ។​រហូតដល់​យប់​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៩ អាវុធហត្ថ​ខណ្ឌដូនពេញ ដែល​ដឹកនាំ​ដោយ​លោក...

​អគ្គនាយក​នៃ​អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិនៈ​២០២០​ជា​លេខ​សំណាង​ដ៏​ល្អ​!

ប្រែ​សម្រួលៈ​អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​ ថ្ងៃទី​១​ខែមករា​ឆ្នាំ​២០២០ លោក Shen Haixiong អគ្គនាយក​នៃ​អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​បាន​ថ្លែង​សុន្ទរកថា​ដើម្បី​សម្តែង​ការអបអរសាទរ​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​ជូន​ចំពោះ​ប្រិយមិត្ត​អន្តរជាតិ​នៃ​អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​តាមរយៈ​វិទ្យុ​អន្តរជាតិ​ចិន​និង​បណ្តាញ​អ៊ីនធឺណិត​។​ ​ ​សុន្ទរកថា​បានសរសេរថា​ប្រិយមិត្ត​ជាទី​មេត្រី​!​។ ២០២០​ជា​លេខ​សំណាង​ដ៏​ល្អ​និង​ល្អ​បវរ​មួយ ហើយ​អ្នកប្រើប្រាស់​បណ្តាញ​អ៊ីនធឺណិត​ចិន​ក៏បាន​ពន្យល់​លេខ​នេះ​ថា បើ​អាន​ជា​ភាសា​ចិន​គឺ​“Ai Ni Ai Ni”​ដែល​មានន័យថា ស្រឡាញ់​អ្នក...

៤​នាក់​ស្លាប់ ក្រោយ​រដ្ឋធានី​ឥណ្ឌូនេស៊ី​ជួប​ជំនន់​ទឹកភ្លៀង​

មនុស្ស​៤​នាក់ បាន​ស្លាប់​នៅពេល​រដ្ឋធានី​របស់​ឥណ្ឌូនេស៊ី​ត្រូវ​ជន់​លិច​ដោយ​ទឹកជំនន់ នេះ​បើ​តាម​ទីភ្នាក់ងារ​គ្រោះមហន្តរាយ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​០១​មករា នៅពេល​សារព័ត៌មាន​ក្នុងស្រុក​បាន​រាយការណ៍​អំពី​ការបា​ក់ដី​បង្កឡើង​ដោយ​ការ​ធ្លាក់ភ្លៀង​ខ្លាំង​នៅ​មួយ​ថ្ងៃមុន​ឆ្លង​ចូល​ឆ្នាំ​ថ្មី ដោយ​បាន​សម្លាប់​មនុស្ស​​ជាច្រើន​នាក់​។​ ​ចរន្ត​អគ្គិសនី ត្រូវ​បាន​បិទ​នៅ​សង្កាត់​ជន់​លិច​ជាច្រើន​នៅ​ទូ​ទាំង​ក្រុង​ហ្សា​ការតា ដែល​មាន​មនុស្ស​ប្រមាណ​៣០​លាន​នាក់​រស់នៅ និង​សេវា​រថភ្លើង​ខ្លះ​ក៏​ត្រូវ​ផ្អាក​។​ ​មន្ត្រី​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ម្នាក់​បាន​និយាយថា មនុស្ស​អាយុ​១៦​ឆ្នាំ​ម្នាក់​បាន​ឆក់​ចរន្តអគ្គិសនី​ស្លាប់ និង​បី​នាក់​ទៀត​ស្លាប់​ដោយ​ខ្វះ​កំដៅ​។​ ​សារព័ត៌មាន​ក្នុងស្រុក​បាន​និយាយថា មនុស្ស​៣​នាក់​ទៀត​បាន​ស្លាប់​កាលពី​យប់​ថ្ងៃ​អង្គារ ក្រោយ​ការ​ធ្លាក់ភ្លៀង​ខ្លាំង​នាំអោយ​បាក់​ដី​នៅ​ភាគខាងត្បូង​ទីក្រុង​។​...

បុរសខ្មែរនិងបុរសថៃឈ្នះឆ្នោតរាប់លានបាត ក្នុងការចាប់ឆ្នោត បិទគូទឆ្នាំ២០១៩

ជនអន្តោប្រវេសន៍កម្ពុជាអាយុ ២៩ ឆ្នាំនិងបុរសថៃអាយុ ៦៣ ឆ្នាំ មានលាភសំណាងធំ ដោយពួកគេម្នាក់ៗឈ្នះឆ្នោតរង្វាន់ទីមួយដែលមានទឹកប្រាក់ ៦ លានបាត ក្នុងការចាប់ឆ្នោតចុងក្រោយនៃឆ្នាំ ២០១៩។ រូបថតយុវជនខ្មែរដែលកាន់សន្លឹកឆ្នោតឈ្នះរង្វាន់ទីមួយ លេខ ៥១០៥៤១ សម្រាប់ការចាប់រង្វាន់ថ្ងៃទី...