អ្នកនាំពាក្យគ.ជ.ប៖មានពាក្យបណ្តឹងចំនួន ៣៣ ត្រូវបានគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតបានដោះស្រាយនិងកំពុងធ្វើការដោះស្រាយ
ភ្នំពេញៈ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បាននិយាយថា ចាប់ពីថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៥ ចាប់ពីថ្ងៃទី២១-២៦ខែឧសភានេះ មានពាក្យបណ្ដឹងចំនួន ៣៣ ហើយត្រូវបានគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតបានដោះស្រាយ និងកំពុងធ្វើការដោះស្រាយពាក្យបណ្តឹងទាំងនោះទៅតាមនីតិវិធី។ការបញ្ជាក់នេះក្នុងពិធីប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពីសភាពការណ៍ទូទៅជុំវិញដំណើរការនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នៅថ្ងៃទី២៧ ខែឧសភាឆ្នាំ២០២២។ លោក ហង្ស...