Teav Saramony

ឃាត់ខ្លួនឪពុករំលោភកូនឯងនៅឃុំព្រងិល

ដោយៈទេពកង្រី/កំពង់ឆ្នាំងៈប៉ូលិសបានឃាត់ខ្លួនបុរសម្នាក់កាលពីថ្ងៃទី១៨ខែឧសភាពីបទរំលោភលើកូនស្រីរបស់ខ្លួនដែលមានអាយុ ក្រោម១៥ឆ្នាំបន្ទាប់ទទួលពាក្យបណ្ដឹងពីម្ដាយកុមារីរងគ្រោះ។ករណីនេះកើតឡើងនៅភូមិព្រងិល ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ ជនសង្ស័យឈ្មោះ ប៉ក់បូរីអាយុ៣៥ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ។ជាកម្មរសសំណង់។ជននេះបានធ្វើសកម្មភាពលើកូនស្រីបង្កើតរបស់ខ្លួនកាលពីថ្ងៃទី១៣ខែឧសភាកន្លងទៅ តែទើបនឹងបែកការណ៍ដោយក្មេងនេះប្រាប់ម្តាយ។ ខណៈនេះសមត្ថកិច្ចកំពុងចាត់ការតាមនីតិវិធី៕

ប្រធានគណៈទាក់ទងបរទេសកម្ពុជា-វៀតណាម ជួបគ្នាតាមប្រព័ន្ធីដេអូ

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុនសមាជិកគណៈអចិន្ត្រៃយ៍និងជាប្រធានគណៈទាក់ទង បរទេសនៃ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយលោក ឡេ ហាយជុងសមាជិគគណៈកម្មាធិការមជ្ឈិមនិងជាប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមកាលពីរសៀលថ្ងៃ ទី១៨ ខែឧសភា ឆ្នាំ២០២១ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ រវាងគណបក្សនិងស្ថាប័នទាំងពីរព្រមទាំង ស្ដាប់បទ...

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិបានបញ្ជាក់នៅព្រឹក ថ្ងៃទី១៩ ខែឧសភានេះថាយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋម្ជុលទី២នៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៩ខែឧសភាគឺបានដំណើរការទៅដោយរលូនមិនមានបញ្ហាអ្វីកើតឡើងទេនិងមានសណ្តាប់ធ្នាប់ ល្អ។ បានន័យថា ការទទួលព័ត៌មាន ក៏ដូចជាការជូនព័ត៌មានពីសំណាក់អាជ្ញាធរបានដំណើរ។ អ្នកដែលមក ចាក់វ៉ាក់សាំង គឺមកតាមពេលវេលាដែលបានកំណត់។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិបានបញ្ជាក់នៅព្រឹក ថ្ងៃទី១៩ ខែឧសភានេះថាយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋម្ជុលទី២នៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៩ខែឧសភាគឺបានដំណើរការទៅដោយរលូនមិនមានបញ្ហាអ្វីកើតឡើងទេនិងមានសណ្តាប់ធ្នាប់ ល្អ។ បានន័យថា ការទទួលព័ត៌មាន ក៏ដូចជាការជូនព័ត៌មានពីសំណាក់អាជ្ញាធរបានដំណើរ។ អ្នកដែលមក ចាក់វ៉ាក់សាំង គឺមកតាមពេលវេលាដែលបានកំណត់៕

យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋម្ជុលទី២នៅតំបន់ក្រហមប្រព្រឹត្តទៅដោយរលូន

ដោយៈមុនីរ័ត្ន/ភ្នំពេញៈសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិបានបញ្ជាក់នៅព្រឹក ថ្ងៃទី១៩ ខែឧសភានេះថាយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋម្ជុលទី២នៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៩ខែឧសភាគឺបានដំណើរការទៅដោយរលូនមិនមានបញ្ហាអ្វីកើតឡើងទេនិងមានសណ្តាប់ធ្នាប់ ល្អ។ បានន័យថា ការទទួលព័ត៌មាន ក៏ដូចជាការជូនព័ត៌មានពីសំណាក់អាជ្ញាធរបានដំណើរ។ អ្នកដែលមក ចាក់វ៉ាក់សាំង គឺមកតាមពេលវេលាដែលបានកំណត់។...

ក្រសួងសុខាភិបាល​ជូន​ព័ត៌មានៈ​រកឃើញ​អ្នក​ឆ្លង​ថ្មី ៣៩៣​នាក់​, ជាសះស្បើយ​៦១២​នាក់ និង​ស្លាប់​បីនាក់​

ភ្នំពេញៈ​ក្រសួងសុខាភិបាល​ជូន​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​១៩​ខែឧសភា​នេះ​ថា គេ​បាន​រកឃើញ​អ្នក​ឆ្លង​ថ្មី ៣៩៣​នាក់​, ជាសះស្បើយ​៦១២​នាក់ និង​ស្លាប់​បីនាក់​។​ក្នុងនេះ​ករណី​ឆ្លង​សហគមន៍ ៣៩២​នាក់​និង​អ្នកដំណើរ​ពី​បរទេសមួយ​នាក់​។​ ​គិត​ត្រឹម​ព្រឹក ថ្ងៃទី​១៩ ខែឧសភា​កម្ពុ​ជាមាន​អ្នក​ឆ្លង​សរុប ២៣.២៨២ នាក់​,​អ្នកជា​សះស្បើយ​១៤.៩៥៥ នាក់​ ​និង អ្នកស្លាប់​១៥៩​នាក់​។​ ​សូម​អាន​សេចក្តី​ជូន​ព័ត៌មាន​៖

លទ្ធផលនៃជំនួប​រវាង​ប្រមុខ​ការទូត​កម្ពុជា និង ទូត​អាម៉េរិក

ដោយៈមុនីរ័ត្ន/​ភ្នំពេញៈ​លោកឧបនាយក រដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង លោក ផា​ទ្រិ​ក មូ​ផៃ​(Patrick Murphy )​ឯកអគ្គរដ្ឋទូត​អាម៉េរិក​ប្រចាំ​កម្ពុជា​បានជួប​ពិភាក្សា​ការងារ​អំពី​បញ្ហា​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង បញ្ហា​តំបន់​កាលពី​ថ្ងៃទី​១៧ ខែឧសភា​ឆ្នាំ​២០២១...

លោក ឆាំង សុង អតីតអ្នកនាំពាក្យនិងជារដ្ឋមន្រ្តីនៃរបបសាធារណរដ្ឋខ្មែរ  ពីឆ្នាំ១៩៧០-១៩៧៥នោះបានទទួលមរណភាពនៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ក្នុងវ័យ៨២ឆ្នាំ៕

លោក ឆាំង សុង អតីតអ្នកនាំពាក្យនិងជារដ្ឋមន្រ្តីនៃរបបសាធារណរដ្ឋខ្មែរ  ពីឆ្នាំ១៩៧០-១៩៧៥នោះបានទទួលមរណភាពនៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ក្នុងវ័យ៨២ឆ្នាំ៕

ភ្លៀងយប់មិញបន្ថយភ្លើងឆេះព្រៃលិចទឹកនៅបឹងពារាំងក្នុងសង្កាត់ជ្រាវ

ដោយ:បាយ័ន/សៀមរាបៈភ្លៀងមួយមេយ៉ាងធំកកាលពីយប់មិញបានកាត់បន្ថយកំសួលភ្លើងឆេះព្រៃលិចទឹកនៅបឹងពារាំងក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាបបានមួយចំនួនធំ ។ប៉ុន្តែគេនៅឃើញផ្សែងហុយៗនៅឡើយនាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ ។ នេះបើតាមការបញ្ជាក់របស់មន្រ្តីរដ្ឋបាលជលផលខេត្ត។ សូមបញ្ជាក់ថាភ្លើងបានឆាបឆេះព្រៃលិចទឹកនៅតំបន់ព្រៃបឹងពារាំងក្នុងសង្កាត់ជ្រាវអស់រយៈពេល៥ថ្ងៃជាប់ៗគ្នាមកហើយ។ មន្ត្រីដដែលបញ្ជាក់ថាទោះបីជាយ៉ាងណាក៏នៅថ្ងៃទី១៩ខែឧសភានេះរថយន្តពន្លត់អគ្គិភ័យនៅតែបន្តបាញ់ពន្លត់ភ្លើងដែលឆេះហុយៗនោះបណ្តើរនៅឡើយទេ។ ជំនាញនិងអាជ្ញាធរមូលដ្ឋានមិនទាន់បានបញ្ជាក់ឱ្យបានជាក់លាក់នៃចំនួនការខូចខាតព្រៃលិចទឹកនោះនៅឡើយ។ប៉ុន្តែតាមការប៉ាន់ស្មានទំហំនៃការឆេះនេះមានចំនួនច្រើនហិកតា៕

ចុះបង្ក្រាបអ្នកល្បែងភ្នាល់ទឹកភ្លៀងនៅក្រុងបាត់ដំបងដោយឃាត់ខ្លួនបុរសម្នាក់និងវត្ថុតាងមួយចំនួន

ដោយៈគ្រញូង/បាត់ដំបងៈកាលពីរសៀលថ្ងៃទី១៨ ខែឧសភា លោកណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង និងជាប្រធាន គណៈកម្មការស្រាវជ្រាវបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទក្នុងទឹកដីខេត្តបាត់ដំបងដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពីលោកគី បុណ្ណារ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់បានចាត់តាំងឱ្យកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការ ដ្ឋានចុះបង្រ្កាបករណីល្បែងភ្នាល់ទឹកភ្លៀងនៅចំណុចភូមិចំការសំរោង២ សង្កាត់ចំការសំរោង...