Teav Saramony

ដំណឹង​ល្អ ! ហ្វូង​ដំរីព្រៃ​ចំនួន ៣៨​ក្បាល ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ ហ្វូង​ដំរីព្រៃ​ចំនួន ៣៨​ក្បាល ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​និង​ថត​រូបភាព​នៅក្នុង​ដែន​ជម្រក សត្វព្រៃ​កែវ​សីមា​ខេត្ត​មណ្ឌល​គី​រី​កាលពី​ថ្ងៃទី​៣១​ខែមីនា​ឆ្នាំ​២០២១​។​ក្រសួងបរិស្ថាន​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះ សូមកុំ​រំខាន​ដល់​សត្វ​ដំរីព្រៃ​ទាំងនោះ និង​សូម​ចូលរួម​ការពារ​និង​អភិរក្ស​សត្វ​ដំរីព្រៃ​ទាំងនេះ​ឱ្យបាន​គង់វង្ស​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​នេ​ត ភ​ត្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​។​ ​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​បញ្ជាក់ថា ដែនជម្រកសត្វព្រៃ​កែវ​សីមា​គឺជា​ទីជម្រក​ដ៏​ធំ​មួយ​របស់​សត្វ​ដំរីព្រៃ​អាស៊ី និង​ប្រភេទ​សត្វ​កម្រ​ផ្សេង ទៀត​។...

ខ្មែរក្រហម និង ថៃក្រហម

ដោយ ៖ សួត វិចិត្រ អ្នកស្រាវជ្រាវមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង/ភ្នំពេញៈឡុច ចំរើន ភេទប្រុស អាយុ ៧០ឆ្នាំ មានទីកន្លែងកំណើតនៅភូមិត្រពាំងតាវចាស់ ឃុំ ត្រពាំងតាវ ស្រុក អន្លង់វែង ខេត្ដឧត្ដរមានជ័យ។...

ក្រុមការងារនៃមន្ទីរសាធារណការនិងសមត្ថកិច្ចពាក់ព័ន្ធរកឃើញយានយន្តល្មើសជាង១.០០០គ្រឿង

ដោយ៖សៅវ៉ាន់ឌី/ព្រះវិហារៈក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារសហការជាមួយកម្លាំងកងរាជអាវុធហត្ថកម្លាំងនគរបាលចរាចរណ៍និងអាជ្ញាធរស្រុករវៀងគិតត្រឹមរយៈពេល៣ខែដើមឆ្នាំ២០២១នេះបានចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនិងត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសដែលបើកបរនៅតាមផ្លូវរកឃើញរថយន្តល្មើសតូច-ធំសរុបចំនួន១.៣១៣គ្រឿង។ លោកសំលាងទ្រីប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានឱ្យដឹងនៅរសៀលថ្ងៃទី១ខែមេសាថារយៈពេល ៣ខែឆ្នាំ២០២១នេះក្រុមការងារត្រូតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តព្រះវិហារបានរកឃើញរថយន្តល្មើសច្បាប់បើកបរតាមដងផ្លូវសរុប ១.៣១៣ គ្រឿង។ក្នុងនោះមានរថយន្តកែច្នៃដោយតរានខាងក្រោយតភ្លើងបំភ្លឺខុសលក្ខណៈបច្ចេកទេសនិងគ្មានឯកសារគ្រប់គ្រាន់។ លោកសំលាងទ្រីបានបន្តថាដោយអនុវត្តតាមការណែនាំពីលោកទេសរដ្ឋមន្ត្រីស៊ុនចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន,លោកប្រាក់សុវណ្ណអភិបាលខេត្តព្រះវិហារនិងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត,ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត។តែងចុះធ្វើសក្មភាពត្រួតពិនិត្យយានយន្តនៅតាមដងផ្លូវក្នុងភូមិសាស្ត្រខេត្តក្នុងទិសដៅត្រួតពិនិត្យទប់ស្កាត់រថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសរថយន្តដឹកសំពីងសំពោង។ លោកសំលាងទ្រីក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នាដូចពាក្សស្លោក”ថ្ងៃនេះថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍”ជាពិសេសសូមចូលរួមប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ដែលកំពុងតែចម្លងចូលសហគមន៍ដោយត្រូវអនុវត្តន៍ឱ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន គឺ ៣កុំ និង៣ការពារ៕សរន

អ្នកទេសចរ និងចំណូលពីអង្គរវត្ត ក្នុងខែមីនា បន្តថយចុះជាង ៩៩ភាគរយ

ដោយៈម៉េងឆៃ / ភ្នំពេញៈក្នុងខែមីនា ឆ្នាំ២០២១ ចំនួនភ្ញៀវទេសចរបរទេស និងចំណូល ដែលទទួលបានពីការលក់បណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរ បានបន្តថយចុះជាង ៩៩ភាគរយបើធៀបនឹងខែមីនា ឆ្នាំ២០២០។ នេះបើតាមរបាយការណ៍ប្រចាំខែរបស់គ្រឹះស្ថានអង្គរ។ របាយការណ៍ចេញផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១...

រដ្ឋបាលខេត្ដក្រចេះ បន្តចុះយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ជូនម្ត្រីរាជការទូទាំងខេត្ត

ដោយ:កាំពី/ក្រចេះៈថ្ងៃទី១ ខែមេសា ឆ្នាំ២០២១​នេះ រដ្ឋបាលខេត្ដក្រចេះ ដឹកនាំដោយផ្ទាល់ក្រោមលោក វ៉ា ថន អភិបាលខេត្តក្រចេះ សហការ​ជាមួយ​មន្ទីរ​សុខាភិបាលខេត្ត និងក្រុមគ្រូពេទ្យ បន្តចុះយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនមន្ត្រីរាជការនៅតាមបណ្តាអង្គភាព ស្ថាប័ន ទូទាំង​ខេត្តក្រចេះ ។​...

បុរសម្នាក់ធ្វើអត្តឃាតដោយចងកទៅនឹងធ្នឹមខាងមុខផ្ទះ

ដោយ:សុខុម/ស្ទឹងត្រែង:បុរសម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតដោយចងកទៅនឹងខ្សែនីឡុងក្នុងផ្ទះរបស់ខ្លួនក្បែរទំនប់ទឹកស្ថិតក្នុងភូមិបាចុងសង្កាត់ព្រះបាទក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង។សពត្រូវគេប្រទះឃើញនៅវល្ងាចថ្ងៃទី១ខែមេសា។ ក្រោយពីមានហេតុការណ៍កើតឡើងប្រជាពលរដ្ឋបានចោមរោមនិងភ្ញាក់ផ្អើលដោយមិននឹកស្មាន។ភ្លាមនោះសមត្ថកិច្ចនគរបាលមូលដ្ឋានក៏បានចុះមកពិនិត្យធ្វើកោសល្យវិ ច័យ។ តាមការឲ្យដឹងពីអ្នកជិតខាងបានប្រាប់ថាមុនពេលកើតហេតុឈ្មោះស៊ានម៉ាប់អាយុ៣០ឆ្នាំបានមកពីផឹកស៊ីដួលម៉ូតូរួចមកដល់ផ្ទះត្រូវប្រពន្ធស្រីបន្ទោស។ប្រពន្ធឃើញម៉ូតូខូចក៏យកម៉ូតូទៅកន្លែងជួសជុលពេលត្រឡប់មកផ្ទះវិញត្រូវអ្នកជិតខាងប្រាប់ថាប្ដីរបស់ខ្លួនបានចងកស្លាប់បាត់ហើយបង្កឱ្យមានការភ្ញាក់ផ្អើលតែម្ដង។ តាមការឲ្យដឹងទៀតថាបុរសដែលធ្វើអត្តឃាតដោយចងកនោះគឺជាមនុស្សផឹកសុីស្រវឹងរាល់ថ្ងៃហើយបង្កទំនាស់ពាក្យសំដីជាមួយភរិយាជាញឹកញាប់ផង៕

នៅយប់ថ្ងៃទី១មេសានេះទិដ្ឋភាពទូទៅក្នុងរាជធានីភ្នំពេញពិសេសខណ្ឌ៥កណ្ដាលក្រុងហាក់មានភាពស្ងប់ស្ងាត់ចាប់ពីម៉ោង៨:៣០យប់

ដោយ:រ៉ាម៉ន/ភ្នំពេញ៖នៅយប់ថ្ងៃទី១មេសានេះទិដ្ឋភាពទូទៅក្នុងរាជធានីភ្នំពេញ ក្នុងខណ្ឌទាំង១៤ពិសេសខណ្ឌ៥កណ្ដាលក្រុងហាក់មានភាពស្ងប់ស្ងាត់ចាប់ពីម៉ោង៨និង៣០នាទីយប់ក្រោយទទួលបានការណែនាំផ្សព្វផ្សាយពីកម្លាំងមានសមត្ថកិច្ចរបស់គណះបញ្ជាការឯកភាពរាជធានីភ្នំពេញក្រោមការដឹកនាំរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងគណះបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤រួចមកបងប្អូនវិលចូលលំនៅដ្ឋានបន្តបន្ទាប់។ នៅខណ្ឌពោធិសែនជ័យវិញដោយ មានសេចក្ដីសម្រេចពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ យប់ថ្ងៃទី០១មេសា លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកម្លាំងចម្រុះរដ្ឋបាលខណ្ឌ ចុះផ្សព្វផ្សាយ...

ដើម្បីខ្លួនឯង ដើម្បីគ្រួសារ ដើម្បីកម្ពុជា សូមចូលរួមអនុវត្តទាំងអស់គ្នា

ដោយៈម៉េងឆៃ / ភ្នំពេញៈ ដើម្បីជាវិធានការ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ពិ សេសនៅពេលសែនឆេងម៉េង នឹងជិតចូលឆ្នាំថ្មី ប្រពៃណីជាតិថែមទៀត គឺកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន...

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រីឧបត្ថម្ភថ្នាំពេទ្យ១០០ឃីត និងម៉ាស់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ្រ ចន្ទមុន្នី បានឧបត្ថម្ភថ្នាំពេទ្យ១០០ឃីត ដែលជាប្រភេទថ្នាំបង្កើនជាតិទឹកក្នុងខ្លួន ថ្នាំការពារក្តៅខ្លួន ផ្តាសាយ និងបំបាត់អាការៈឈឺចុកពោះ រួមជាមួយម៉ាស់ជាច្រើនទៀត...

ក្រសួងសុខាភិបាល​បញ្ជា​ក់ថា​ស្ត្រី​ខ្មែរ​ទាំងពីរ​នាក់​ដែល​បាត់បង់​ជីវិត​នៅថ្ងៃនេះ​គឺ​ដោយសារ​កូ​វីដ​

ភ្នំពេញៈ​​ក្រសួងសុខាភិបាល​បានប្រកាស​ជា​ផ្ល​វ​ការ​នៅ​រសៀល​ថ្ងៃទី​១​ខែមេសា​នេះ​ថា​ស្ត្រីជន​ជាតិខ្មែរ​អាយុ ៧០​ឆ្នាំ និង​ស្ត្រីជន​ជាតិខ្មែរ​អាយុ ៦៧​ឆ្នាំ ដែល​បាន​បាត់​បង់ជីវិត​នៅថ្ងៃនេះ​គឺ​ដោយសារ ជំងឺ​កូ​វីដ​-១៩​។​ ​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បញ្ជា​ក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា យោងតាម របាយការណ៍​ពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បានឱ្យដឹងថា ស្ត្រីជន​ជាតិខ្មែរ​អាយុ ៧០​ឆ្នាំ ដែល​រស់នៅ​សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន...