Teav Saramony

ព្រឹត្តិការណ៍​ឆ្លង​សហគមន៍ ថ្ងៃ​២៨​វិច្ឆិកា កាន់តែ​ធូរស្រាល តែ​ការប្រុងប្រយ័ត្ន នៅតែ​ចាំបាច់​!

ដោយ​: ម៉េង​ឆៃ​/ ភ្នំពេញ​: កាលពី​ព្រឹក​ព្រលឹម​ថ្ងៃទី​១៦ ខែធ្នូ​នេះ ក្រសួងសុខាភិបាល បានប្រកាសថា មាន​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន ៧​នាក់ បានជា​សះស្បើយ​។ ក្នុងចំណោម​នោះ មាន​អ្នកជា​សះស្បើយ ៥​នាក់ ជា​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​។...

ទុក​កូន​ឲ្យ​នៅផ្ទះ​ម្នាក់ឯង ដូច​ទុក​ឲ្យ​ដុត​ផ្ទះ​

ដោយ​:​សុខុម​/​ស្ទឹងត្រែងៈ​អគ្គិភ័យ​មួយ​បាន​កើតឡើង​កាលពី​ម៉ោង​៤​រសៀល​ថ្ងៃទី​១៦ ខែធ្នូ​ស្ថិត​ក្នុងភូមិ​ព្រែក សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង​បណ្ដាល​ឲ្យ​ឆេះ​ផ្ទះមួយ​ខ្នង​ទំហំ ១០​គុណ​នឹង​១០​ម៉ែត្រ សង់​អំពី​ឈើ​ប្រក់​ស័ង្កសី សង់​ផ្ទាល់​ដី​ឆេះ​ខ្ទេច​នៅសល់តែ​ផេះ​ដោយសារតែ​កូនបង្កើត​របស់ខ្លួន​ដុត​។​ ម្ចាស់ផ្ទះ​ឈ្មោះ ម៉ា​ឡាំ អាយុ ៦៦ ឆ្នាំ និង ប្រពន្ធ​ឈ្មោះ អឿន...

ក្រសួង​វប្បធម៌​ជូនដំណឹង​ស្តីពី​ការប្រឡង​ជ្រើសរើស​ស្នាដៃ​តែង​និពន្ធ​ប្រលោមលោក​ខ្នាត​ខ្លី និង​កំណាព្យ​រឿង​

​ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈ​កាលពី​ថ្ងៃទី​១៥​ខែធ្នូ​ឆ្នាំ​២០២០​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បានធ្វើ​សេចក្តីជូនដំណឹង​ស្តីពី ការប្រឡង​ជ្រើសរើស​ស្នាដៃ​តែង​និពន្ធ​ប្រលោមលោក​ខ្នាត​ខ្លី និង កំណាព្យ​រឿង ពានរង្វាន់​ព្រះ​នាង​ឥន្ទ្រ​ទេវី ឆ្នាំ​២០២១ ។​ ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ សូម​ជម្រាប​ជូនដំណឹង​ដល់​កវីនិពន្ធ និង សាធារណជន​ទាំងអស់​ឱ្យបាន​ជ្រាបថា ក្នុង​គោលបំណង​ថែរក្សា លើកតម្កើង និង​ជំរុញ​វិស័យ​អក្សរសិល្ប៍ អក្សរសាស្ត្រ​ជាតិ​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត...

ដកខិម​ ,ដកគាំ​ ,ដកចន្ទន៍​,ដកព​,ដកពាយ​

ដោយៈ​ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​ ដកខិម​ ​នាមសព្ទ​ ​ឈ្មោះ​ឈើ​តូច​មាន​ផ្កា​សម្រាប់​ដាំ​ក្នុង​ផើង​ប្រើ​ជា​គ្រឿង​តាំង​ឬ​ដាំ​ក្នុង​សួន​; ដកខិម​មាន ៣​ប្រភេទ​គឺ ដកខិមក្រហម​, ដកខិមលឿង​, ដកខិមស ។​ ​ដកគាំ​ ​នាមសព្ទ​ (...

ក្នុង​យុគ​កូ​វីដ​១៩:​អ្នក​ប្រកប​របរ​ដឹក​ភ្ញៀវ​ក្នុង​ខេត្តកំពត បាត់បង់​ប្រាក់ចំណូល​យ៉ាងគំហុក

ដោយៈ បូកគោ​/​កំ​ពតៈ​ក្នុងពេលដែល​ស្ទើរ​គ្រប់​វិស័យ​កំពុង​ជួប​បញ្ហា​និង​ពិបាក​ស្តារ​ស្ថានភាព​ឡើងវិញ​ដោយសារ​ជំងឺ​កូ​វីដ​១៩​នោះ អ្នក​ប្រកប​សេវាកម្ម​ដឹកជញ្ជូន​ភ្ញៀវ​ទូទៅ​ក្នុង​ខេត្តកំពត​បាន​ត្អូញត្អែរ​ពី​ការបាត់​ប្រាក់ចំណូល​ប្រចាំថ្ងៃ​។​ ក្នុង​យុគ​កូ​វីដ​១៩:​អ្នក​ប្រកប​របរ​ដឹក​ភ្ញៀវ​ក្នុង​ខេត្តកំពត បាត់បង់​ប្រាក់ចំណូល​(រូបថតបូកគោ) ជា​ប្រកប​ជា​ជីវ​កម្ម​តាក់ស៊ី​កំពត​-​ភ្នំពេញ លោក​មករា​បាន​រៀបរាប់ថា​ចាប់​ចាប់តាំងពី​កើតមាន​ជំងឺ​កូ​វីដ​១៩​ពិសេស​អំឡុងពេល នៃ​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា ការរកស៊ី​ចិញ្ចឹម​គ្រួសារ​មាន​ស្ថានភាព​អាក្រក់​ស្ទើរតែ​បោះបង់​មុខរបរ​ចោល​ទៅហើយ​។ នេះ​ដោយសារតែ​ភ្ញៀវ​ភាគច្រើន​មិន​ហ៊ាន​ធ្វើដំណើរ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយទៀត​។ ប្រាក់ចំណូល​ប្រចាំថ្ងៃ​បាន​ធ្លាក់ចុះ​យ៉ាងគំហុក​។ ពោលគឺ​ថយចុះ​ប្រមាណ​៩០​ភាគរយ​បើ​ប្រៀបធៀប​កាលពី​មិនទាន់មាន​ជំងឺ​អាក្រក់​នោះ​កើតឡើង​។ ​អ្នក​ប្រកប​របរ​ដឹក​ភ្ញៀវ​ដដែល​នេះ​បាន​បញ្ជាក់ថា​អ្នករត់​តាក់ស៊ី​ទាំងអស់​សុទ្ធតែ​បាន​អនុវត្ត​ជាប្រចាំ​នូវ​វិធាន​សុវត្ថិភាព​សម្រាប់​ភ្ញៀវ​ដោយមាន​ម៉ាស់ និង​ទឹក​អាល់កុល​ទុកឱ្យ​ភ្ញៀវ​ពាក់ និង​បាញ់​សម្អាត​ដៃ​ពាក់​ម៉ាស់​គ្រប់គ្នា​។​...

ក្រសួងមហាផ្ទៃ​អនុញ្ញាត​ឲ្យ​ចេញចូល​បម្រើ​ការងារ​ក្នុង​បរិវេណ​ទីស្តីការក្រសួង​វិញ​ហើយ​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ ក្រសួងមហាផ្ទៃ​បានអនុញ្ញាត​ឲ្យ​ចេញ ចូល បម្រើការ​ងា​រក​ក្នុង​បរិវេណ​ទីស្តីការក្រសួង​មហាផ្ទៃ​វិញ​ហើយ នៅ​ថ្ងៃទី​១៥ ខែធ្នូ​នេះ​បន្ទាប់ពី​ផ្អាក​ការចូល​បំបេញការងារ​ជា​បណ្តោះអាសន្ន​កាលពី​ថ្ងៃទី​៧ ខែធ្នូ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​វីរុស​កូ​វីដ​១៩ ។​ ​យោងតាម​លិខិត​របស់លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ...

ជប៉ុន​ផ្តល់​ជំនួយឥតសំណង​ជិត​មួយ​លាន​ដុល្លារ​សម្រាប់​វិស័យ​សុខាភិបាល​និង​អប់រំ​នៅខេត្តពីររបស់កម្ពុជា

​ដោយៈ​បូព៌​ព្រឹក្ស​,សុផល/​ភ្នំពេញៈ​រដ្ឋាភិបាល​ប្រទេស​ជប៉ុន​ផ្តល់​ថវិកា​ជិត​មួយ​លាន​ដុល្លារ​អាម៉េរិក​សម្រាប់​ការពង្រឹង​ប្រព័ន្ធ​ថែទាំ​ផ្នែក​វះកាត់​កុមារ​ក្នុង​ខេត្តក្រចេះ និង​ការលើកកម្ពស់​ការអប់រំ​បញ្ចូល​គ្នា​ក្នុង​ខេត្តកណ្តាល​។​ លោក​មិ​កា​មិ​ម៉ាសា​ហ៊ី​រ៉ូ​ឯកអគ្គរាជទូត​ជប៉ុន​និង​អ្នកតំណាង​អង្គភាព​ទាំង​២​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផ្តល់ជំនួយ(រូបថតស្ថានទូត) ​ផេ​ក​ផ្លូវការ​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​នៅ​ថ្ងៃទី​១៥​ខែធ្នូ​នេះ​បាន​ឲ្យ​ដឹងថា​នៅ​ថ្ងៃទី​១៤​ខែធ្នូ​រដ្ឋាភិបាល​ជប៉ុន​បាន​ឯកភាព​ផ្តល់​ថវិកា​សរុប​ចំនួន​៩៦៨.៣៩០​ដុល្លារ​ដល់​អង្គការ​ចំនួន​ពីរ​ក្រោម​គ្រោងការ​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​គម្រោង​របស់​អង្គការ​ក្រៅ​ ​រដ្ឋាភិបាល​ជប៉ុន​។ ទឹកប្រាក់​ចំនួន ៦៩៤.៥៣៩ ដុល្លារ​សម្រាប់​អង្គការ​មូលនិធិ​សម្រាប់​ការអភិវឌ្ឍន៍​និង​ជំនួយ​សង្គ្រោះ​អន្តរជាតិ (FIDR) ដើម្បី​អនុវត្ត​គម្រោង​ស​ល្យ​សាស្ត្រ​កុមារ​ប្រចាំ​ខេត្តក្រចេះ​(​ឆ្នាំ​ទី​២) និង ទឹកប្រាក់​ចំនួន ២៧៣.៨៥១​ដុល្លារ​សម្រាប់​សមាគម​សម្រាប់​ជំនួយ និង​សង្គ្រោះ​នៃ​ប្រទេស​ជប៉ុន (AAR...

ធាតុអាកាសត្រជាក់ខ្លាំងចាប់ផ្តើមត្រឡប់មកដល់វិញនៅចុងសប្តាហ៍នេះ

ដោយៈប.ខុន/ភ្នំពេញៈជ្រលងសម្ពាធខ្ពស់ពីប្រទេសចិននឹងរំកិលចុះមកក្រោមជាថ្មី  ជា មួយខ្យល់មូសុងឦសានបានបង្កើនល្បឿនបក់មកលើប្រទេសកម្ពុជាក្នុង ស្ថាន ភាពបែបនេះធ្វើឲ្យធាតុអាកាសនៅប្រទេសកម្ពុជា ចាប់ផ្តើមចុះត្រជាក់ខ្លាំងម្តង ទៀតនៅចុងសប្តាហ៍នេះ ។  នេះបើយោងតាមការជូនដំណឹងស្តីពីការ ព្យាអា កាស ធាតុសម្រាប់  ពីថ្ងៃទី១៦ដល់ថ្ងៃទី២២ខែធ្នូរបស់ក្រសួ ង ធនធានទឹក...

របាំង​ចែក​ទ្រូងផ្លូវ​!

​ដោយៈ​ម៉េង​ឆៃ​/​ភ្នំពេញៈ​របាំង​ចែក​ទ្រូងផ្លូវ​ត្រូវបាន​បង្កើត​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ដើម្បី​ជំនួស​គំនូស​សញ្ញា​បែងចែក​គន្លង​ផ្លូវ​។​របាំង​ចែក​ទ្រូ​វ​ផ្លូវ​គេ​ឃើញ​ច្រើនជាងគេ​នៅ​រាជធានី​ភ្នំ​ពេ​ព្រមទាំង​តាម​ទី​រួម​ខេត្ត​នានា​។​នៅ​រាជធានី​ភ្នំពេញ​គេ​អាច​ចាំបាន​ថា​ក្នុងអំឡុង​អាណត្តិ​លោក កែប​ជុតិមា ជា​អភិបាល​រាជធានី​នាកាល​ណោះ​។​ ​សព្វថ្ងៃនេះ នៅ​ផ្លូវជាតិ​សំខាន់ៗ ចេញពី​ភ្នំពេញ របាំង​ចែក​ទ្រូងផ្លូវ ត្រូវបាន​គេ​ធ្វើជា​សួន មាន​ដាំ​ផ្កា និង​ស្មៅ​។ រីឯ​នៅក្នុង​ក្រុង គឺ​របាំង​ចែក​ទ្រូងផ្លូវ ជា​ថ្ម ឬក៏​ដែក​ជាដើម​។​ ​ប៉ុន្តែ​ថ្មីៗ​នេះ​ទៀត​នៅ​ភ្នំពេញ​លើ​មហាវិថី​សហព័ន្ធរុស្ស៊ី...

រងាក់រងើក​,រងីរងើ​,រងេរងើ​,រងើម​

ដោយៈ​ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​ ​រងាក់រងើក​ ​កិរិយាវិសេសន៍​ ​ដែល​របះរបើង​ងើ​កៗ​រឿយៗ​ដោយ​រលាក់​ឬ​ដោយ​អង្រួន​ ​ជិះរទេះ​រលាក់​រងាក់រ​ងើ​ក​រកកល់​ខ្យល់ចាប់ ។​ ​រងីរងើ​ ​កិរិយាសព្ទ​ ( ម​. ព​. រងេរងើ )...