Teav Saramony

លោកងិន ឃនប្រធានក្រុមការងាររំលឹកដល់មន្រ្តីបក្សពីការងារចំពោះមុខ

ដោយ:គ្រញូង/បាត់ដំបង:នៅសាលប្រជុំគណបក្សក្រុងកាលពីថ្ងៃទី៧ខែកុម្ភ:ឆ្នាំ ២០២១នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករានិងទិសដៅអនុវត្តន៍បន្តរបស់គណ:កម្មាធិការគណបក្សក្រុងបាត់ដំបងលោកងិន ឃនសមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារចុះជួយក្រុងបានធ្វើការណែនាំដល់សមាជិក សមាជិកាគណបក្សស្រុក សង្កាត់ ភូមិនិងក្រុមជនសកម្មត្រូវតែចុះធ្វើបច្ចុប្បន្នភាពបើយើងមិនធ្វើបច្ចុប្ប្ន្នន្នភាពទេគឺយើងអត់ដឹងអ្វីទាំងអស់”។ លោកប្រធានបញ្ជាក់ថាការធ្វើបច្ចុប្បន្នភាពនេះគឺជាគំនិតផ្តួចផ្តើមរបស់សម្តេចក្រឡាហោមស ខេងប្រធានក្រុមការងារចុះជួយខេត្តបាត់ដំបង។លោកបានបញ្ជាក់ថាការធ្វើបច្ចុប្បន្នភាពនេះមិនមែនអង្គុយនៅលើកៅអីឬដេកនឹកឃើញធ្វើតួលេខនោះទេគីត្រូវចុះធ្វើបច្វុប្បន្នភាពតាមខ្នងផ្ទះចុះសួរសុខទុក្ខពួកគាត់ផ្ទាល់តាមគ្រួសារនីមួយៗ តើមានបញ្ហាអ្វីលំបាកមានបញ្ហាអ្វីថ្នាំងថ្នាក់ជាមួយថ្នាក់ដឹកនាំភូមិ សង្កាត់ដើម្បីរាយការណ៍មកគណ:កម្មាធិកាបក្សក្រុងនិងក្រុមការងារជួយដោះស្រាយបាន ទាន់ពេលវេលា៕សរន

បើកបវេសនកាលឆ្នាំសិក្សាថ្មី២០២០-២០២១ និងប្រកាសមុខតំណែងថ្មីរបស់គណៈគ្រប់គ្រងនៃសាកលវិទ្យាល័យជាតិបាត់ដំបង

ដោយ:គ្រញូង/បាត់ដំបងះកាលពីរសៀលថ្ងៃទី៦ខែកុម្ភៈឆ្នាំ ២០២១ នៅសាលសន្និសីទនៃសាកលវិទ្យាល័យជាតិបាត់ដំ បងបានរៀបចំពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២០-២០២១ និងប្រកាសមុខតំណែងថ្មី របស់គណៈគ្រប់គ្រង នៃសាកលវិទ្យាល័យជាតិបាត់ដំបង ក្រោមអធិបតីភាពលោកស សុខារដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡានិងជាប្រធានគណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យនិងលោក ងួន រតន: អភិបាលខេត្តបាត់ដំបងនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយក្រុង ស្រុក...

នៅថ្ងៃទី៩ ខែកុម្ភៈ សប្តាហ៍ក្រោយ វេលាម៉ោង៩:៣០ព្រឹក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តរបស់ខេត្តព្រៃវែង»៕

នៅថ្ងៃទី៩ ខែកុម្ភៈ សប្តាហ៍ក្រោយ វេលាម៉ោង៩:៣០ព្រឹក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តរបស់ខេត្តព្រៃវែង»៕

មន្ត្រី​ស្ថាប័ន​ចម្រុះ​ចុះ​សម្របសម្រួល​ដោះស្រាយ​ទំនាស់​ដីធ្លី​នៅ​ក្រុង​ប៉ោយប៉ែត​ម្តងទៀត

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច សហការ​ជាមួយ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​ចុះ​ប្រជុំពិភាក្សា​សម្រប​សម្រប​ដោះស្រាយ​ម្តងទៀត​លើ​ទំនាស់​ដីធ្លី​ទំហំ​៤៥.០០០​ម៉ែត្រការ៉េ នៅ​ក្រុង​ប៉ោយប៉ែត​។​ រូបថតៈលោក អ៊ុំរាត្រី (ខាងស្តាំ)និងលោក​ហួត ហាក់ រដ្ឋលេខាធិការ តំណាង​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន...

ការបន្ត​រួមគ្នា​ពង្រឹង​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​និង​ទប់ស្កាត់​គ្រឿងញៀន ត្រូវបាន​ជំរុញ​បន្ថែម​

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​មន្ត្រីជាន់ខ្ពស់់​នៃ​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តកំពង់ធំ​បាន​រំលឹក​ផង​និង​អំពាវនាវ​ផង​ដល់​ថ្នាក់ដឹកនាំ មន្ត្រី ថ្នាក់ស្រុក និង ឃុំ ទូទាំង​ស្រុក​សន្ទុក ឲ្យ​បន្ត​រួមគ្នា​ពង្រឹង​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​ឲ្យ​បានល្អ​។ ពិសេស​ទប់ស្កាត់​និង​លុបបំបាត់ សកម្មភាព​គ្រឿងញៀន​នៅតាម​មូលដ្ឋាន​ដើម្បី​រួមចំណែក​ធ្វើ​ឲ្យ​ការអនុវត្ត​ផែនការ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទទួលបាន​ប្រសិទ្ធិភាព​ខ្ពស់​និង​ផ្ដល់​ភាពកក់ក្ដៅ​ដល់​ការរស់នៅ​ប្រជាជន​។​ រូបថតៈលោក ជា ចាន់តូ សមាជិក​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ស្រុក​សន្ទុក​...

រឿង​ស្នងការរង​នគរបាល​ខេត្តតាកែវ​និង​បក្ខពួក​បង្ខាំង​មនុស្ស​ជំរិត​ទារប្រាក់​បាន​បិទ​បញ្ចប់​ការស្រាវជ្រាវ​

ដោយៈ មុនី​រ័​ត្នភ្នំពេញៈ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា ការចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត​ករណី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ិ​ន សុខ​ខេង ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ និង​បក្ខពួក ពាក់ព័ន្ធ​ករណី​បង្ខាំង​មនុស្ស​ជំរិត​ទារប្រាក់...

សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គ​របើក​ជូន​សាធារណជន​ចូល​ទស្សនា​ពីថ្ងៃ​អង្គារ​ដល់​ថ្ងៃអាទិត្យ​ចាប់ពី​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​៤​ល្ងាច​។ ជាពិសេស​មិន​គិតថ្លៃ​ចំពោះ​កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ដូនជី តាជី​និង​កុមារ​ក្រោមអាយុ​១២​ឆ្នាំ​។ សារមន្ទីរ​ក៏មាន​មគ្គុទ្ទេសក៍​ជំនាញ​នៅចាំ​ពន្យល់​បកស្រាយ​ជូន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ទាំងអស់​ដោយ​ឥតគិតថ្លៃ​ផងដែរ​៕

សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គ​របើក​ជូន​សាធារណជន​ចូល​ទស្សនា​ពីថ្ងៃ​អង្គារ​ដល់​ថ្ងៃអាទិត្យ​ចាប់ពី​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​៤​ល្ងាច​។ ជាពិសេស​មិន​គិតថ្លៃ​ចំពោះ​កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ដូនជី តាជី​និង​កុមារ​ក្រោមអាយុ​១២​ឆ្នាំ​។ សារមន្ទីរ​ក៏មាន​មគ្គុទ្ទេសក៍​ជំនាញ​នៅចាំ​ពន្យល់​បកស្រាយ​ជូន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ទាំងអស់​ដោយ​ឥតគិតថ្លៃ​ផងដែរ​៕

ទៅដល់់​ខេត្តសៀមរាប​គួរតែ​កុំ​ភ្លេច​ទៅ​ទស្សនា​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ

​ដោយៈ​បញ្ញាសាស្រ្ត/ភ្នំពេញៈអ្នកទេសចរ​ជាតិ អន្តរជាតិ​ដែល​បាន​ទៅ​កម្សាន្ត​និង​ទស្សនា​រមណីយដ្ឋាន​នានា​នៅ​ខេត្តសៀមរាប​គួរតែ​ចំណាយពេល​បន្តិច​ទៅ ទស្សនា​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ​។​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គ​របើក​ជូន​សាធារណជន​ចូល​ទស្សនា​ពីថ្ងៃ​អង្គារ​ដល់​ថ្ងៃអាទិត្យ​ចាប់ពី​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​៤​ល្ងាច​។ ជាពិសេស​មិន​គិតថ្លៃ​ចំពោះ​កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ដូនជី តាជី​និង​កុមារ​ក្រោម អាយុ​១២​ឆ្នាំ​។ សារមន្ទីរ​ក៏មាន​មគ្គុទ្ទេសក៍​ជំនាញ​នៅចាំ​ពន្យល់​បកស្រាយ​ជូន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ទាំងអស់​ដោយ​ឥតគិតថ្លៃ​ផងដែរ​។​ រូបភាព ៖ នាយកដ្ឋាន​អភិវឌ្ឍន៍​វប្បធម៌ សារមន្ទីរ និង​បទដ្ឋាន​បេតិកភណ្ឌ​ ​តាម​ការបញ្ជាក់​របស់​នាយកដ្ឋាន​អភិវឌ្ឍន៍​វប្បធម៌...

អគារ​មួយ​ខ្នង​កម្ពស់​ពីរ​ជាន់​នៃ​មន្ទីរពេទ្យ​ស្នងការដ្ឋាន​គរ​បាល​ខេត្តបាត់ដំបង​ត្រូវបាន​សម្ពោធ​

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​អគារ​នៃ​មន្ទីរពេទ្យ​ស្នងការដ្ឋាន​គរ​បាល​ខេត្តបាត់ដំបង​មួយ​ខ្នង​កម្ពស់​ពីរ​ជាន់​នៅក្នុង​បរិវេណ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ត្រូវបាន​សម្ពោធ​ក្រោម​អធិបតីភាព​លោកជំទាវ​ញ៉ែម​សា​ខន​សខេង​និង​លោក​ស​សុខា​រដ្ឋលេខាធិកា​រ​ក្រសួង​អប់រំ​យុវជន​និង​កីឡា លោក​ច័ន្ទ សុផល តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង លោក​ងួន រតន​: អភិបាលខេត្ត​ព្រមទាំង​មន្ត្រី​ជាច្រើនរូប​ទៀត​។​ បន្ទាប់ពី​កាត់​ខ្សែបូរ​រួច​គណៈអធិបតី​និង​ថ្នាក់ដឹកនាំ​អញ្ជើញ​សាកសួរ​សុខទុក្ខ​អ្នកជំងឺ​ដែល​កំពុង​សម្រាក​ក្នុង​មន្ទីរ​ ​ពេទ្យ​ព្រមទាំង​ឧបត្ថម្ភ​សម្ភារ​និង​ថវិកា​មួយចំនួន​៕​សរន​

សម្ដេចក្រឡាហោម ស ខេង បញ្ជាឲ្យអភិបាលរាជធានី-ខេត្ត ត្រូវពិនិត្យស្មៀនឃុំ-សង្កាត់ ជាបន្ទាន់ចំពោះអាកប្បកិរិយាបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ

សម្ដេចក្រឡាហោម ស ខេង បញ្ជាឲ្យអភិបាលរាជធានី-ខេត្ត ត្រូវពិនិត្យស្មៀនឃុំ-សង្កាត់ ជាបន្ទាន់ចំពោះអាកប្បកិរិយាបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ៕