Teav Saramony

អគ្គស្នងការ​នគ​បាល​ជាតិ​អំពាវនាវ​ប្រជាពលរដ្ឋ​ចូលរួម​រាយការណ៍​ហេតុការណ៍​នានា​និង​កុំ​បំពុល​រឿង​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​នៅថ្ងៃនេះ​អ្នកនាំពាក្យ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​បានធ្វើការ​អំំ​ពា​វ​នាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​សហការ​ជាមួយ​កម្លាំង​អនុវត្ត​ច្បាប់ អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ក្នុងការ​អនុវត្ត​គោលនយោបាយ ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព ជាពិសេស​សហការ​រាយការណ៍​ជូន​សមត្ថកិច្ច​នូវ​រាល់​ហេតុការណ៍​នានា​ដែល​បានកើត​ឡើង និង​បាន​ជួបប្រទះ​ដោយផ្ទាល់​។​ ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ចំនួន​ពីរ​ទំព័រ​នៅ​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០២០​នេះ​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​បញ្ជាក់ថា​ ​ក្នុង​សុច្ឆន្ទៈ​ឆ្លុះបញ្ចាំង​អំពី​សច្ចភាព​ក្នុងសង្គម ក៏ដូចជា​ដើម្បី​លុបបំបាត់​នូវ​ការភ័ន្តច្រឡំ​ពី​សំណាក់ សាធារណមតិ​ជាតិ​-​អន្តរជាតិ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កងកម្លាំង​អនុវត្ត​ច្បាប់​អាជ្ញា​ធរមាន​សមត្ថកិច្ច​និង​រាជរដ្ឋាភិបាល​ក្នុង​កិច្ចការពារ​ថែរក្សា​សេចក្តីសុខ​ជូន​ប្រជាពលរដ្ឋ យើងខ្ញុំ​សូម​អំពាវនាវ​ដូចខាងក្រោមៈ​...

រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ ចូលរួមកិច្ចប្រជុំជាមួយអង្គភាពប្រឆាំងអំពើពុករលួយពិភាក្សាលើការគ្រប់គ្រង ចាត់ចែង និងការរឹបអូសផលនៃបទល្មើស

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ បានដឹកនាំប្រតិភូមន្ត្រីជាន់ខ្ពស់ក្រសួងយុតិ្តធម៌ ចូលរួមកិច្ចប្រជុំជាមួយលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីពិភាក្សាលើការគ្រប់គ្រង ចាត់ចែង និងការរឹបអូសផលនៃបទល្មើស កាលពីកាលថ្ងៃទី២៩ ខែធ្នូ...

ស្នងការរង : មន្រ្តីនគរបាលត្រូវត្រៀមអនុវត្តតាមបទបញ្ជាថ្នាក់លើទប់ស្កាត់ក្រុមជ្រុលនិយមប៉ុនប៉ងបំផ្លាញសន្តិភាព

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ លោកឧត្តមសេនីយ៍ ទោ ហ៊ុន សុធី ស្នងការរងទទួលផែនការងារធនធានមនុស្សបាននាំយកទិសដៅការងារមួយចំនួនរបស់លោក ឧត្តមសនីយ៍ឯក ស ថេតអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញផ្សព្វផ្សាយជូនដល់មន្រ្តីនគរបាលខណ្ឌមានជ័យ ដោយត្រូវត្រៀមអនុវត្តតាមបទបញ្ជាថ្នាក់លើទប់ស្កាត់ចំពោះក្រុមជ្រុលនិយមដែលមានគំនិតប៉ុនប៉ងបំផ្លាញសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ ការផ្សព្វផ្សាយទិសដៅការងារ បានធ្វើឡើងក្នុងពិធីប្រកាសលិខិតបង្គាប់ការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប្រគល់ភារកិច្ចដឹកនាំត្រួតពិនិត្យពង្រឹងការងារនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីអនុវត្តវិធានការបង្ការទប់ស្កាត់និងបង្រ្កាបបទល្មើសឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់...

ចាប់បាន​ហើយ​យុវជន​ដែល​ចាក់អតីត​គូ​ដណ្ដឹង​ឲ្យ​របួស​រួច​រត់គេចខ្លួន​ជិត​ពីរ​ខែ​

​ដោយៈ​ស​រិ​ទ្ធ​/​កណ្តាលៈ​នគរបាល​ខេត្តកណ្ដាល​បាន​ស្រាវជ្រាវ​និង​ឈានទៅ​ឃាត់ខ្លួន​យុវជន​ម្នាក់​កាលពី​ថ្ងៃទី​២៩​ខែធ្នូ​ម្សិលមិញ​បន្ទាប់ពី​ចាក់​នារី​ដែលជា​អតីត​គូ​ដណ្ដឹង ដោយ​កូនកាំបិត​ចុង​ស្រួច​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ហើយ​រត់គេចខ្លួន​ជិត​ពីរ​ខែ​។​ ​លោក​ឧត្ដមសេនីយ៍ត្រី រឿន ណា​រ៉ា ស្នងការរង នគរបាល​ខេត្តកណ្តាល​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ រ៉ា បូរី ហៅ​ទុយ អាយុ​២៣​ឆ្នាំ ទីលំនៅ​ភូមិ​សង្កាត់​កើតហេតុ ។​មានមុខ​របរ លក់​ស្រា​ក្រឡុក...

ជយោ​! បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា បើក​ដំណើរការ​សាលា​ឡើងវិញ​!

ដោយៈ​ម៉េង​ឆៃ / ភ្នំពេញៈ ក្នុងពេល​ថ្លែង​សារ​ផ្ញើជូន​ជនរួមជាតិ​ខ្មែរ កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាស​បិទ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា នៅ​ថ្ងៃទី​២៩ ខែធ្នូ​នេះ​។ ​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ...

២៤៣ថ្ងៃ : មនុស្សចំនួន ១០១៥នាក់ស្លាប់ និង២៩៩៣នាក់របួស នៅក្នុងគ្រោះថ្នាក់ចរាចរណ៍

ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ មនុស្សចំនួន ១០១៥នាក់បានស្លាប់ និង ២៩៩៣នាក់ បានរងរបួស(របួសធ្ងន់ ១៨១៩នាក់) នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ដែលកើតឡើងចំនួន២០០៩លើក ក្នុងរយៈពេល ២៤៣ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី២៩...

បន្ទាប់ពី​បង់លុយ​រួច អតិថិជន​ទិញ​ផ្ទះ​បុរី ភី​ធី គម្រោង​ទី​២ ព្រួយបារម្ភ​ខ្លាច​ក្រុមហ៊ុន​មិន​គោរព​សន្យា

ដោយៈ ឫទ្ធិ​ស័ក្តិ​/ភ្នំពេញៈ បន្ទាប់ពី​បង់លុយ​ហើយ អតិថិជន​ដែល​ទិញ​ផ្ទះ​បុរី ភី​ធី​(PT )​គម្រោង​ទី​២ បាន​សម្តែង​ការព្រួយបារម្ភ ខ្លាច​ក្រុមហ៊ុន​មិន​សាង​សង់ផ្ទះ ក្នុងពេលដែល​គ​គេ​ឃើញថា​ក្រុមហ៊ុន​មិនទាន់មាន​សកម្មភាព​អ្វី​សោះ​។ ប៉ុន្តែ​ភាគី​បុរី​បាន​បញ្ជាក់ថា ក្រុមហ៊ុន​ធ្វើតាម​កិច្ចសន្យា​របស់ខ្លួន​ជាមួយ​អតិថិជន និង​ធ្វើ​សកម្មភាព​ទៅតាម​ផែនការមេ​។ ហេតុនេះ​សុំ​អតិថិជន​កុំ​មានការ​ព្រួយបារម្ភ​។ ​បុរី PT...

គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ពិភាក្សា​អំពី​ការបង្កើត​ក្រុមហ៊ុន​ថ្នាល​ទូរទស្សន៍​ឌីជីថល​ថ្មី​”

ដោយ​ស៊ា ថាំង​/​ភ្នំពេញ​:​កាលពី​ម្សិលមិញ​នៅ​ទីស្ដីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ គោលនយោបាយ សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (​គ​.​ស​.​ហ​) បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង ដើម្បី​ពិនិត្យ...

ហ៊ុយ យាន ៖ អតីត​យុទ្ធ​នារី​ខ្មែរក្រហម​

ដោយៈ មេក វិ​ន អ្នកស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​/ភ្នំពេញៈហ៊ុយ យាន មាន​អាយុ​៦២​ឆ្នាំ មាន​ទីកន្លែង​កំណើត​នៅ​ភូមិ​ត្នោតជុំ ឃុំ​ត្នោតជុំ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។ យាន បាន​រៀបរាប​ពី​ដំណើរ​ជីវិត​តស៊ូ​របស់ខ្លួន​ថា «​នៅក្នុង​ឆ្នាំ​១៩៧០ ខ្ញុំ​បាន​បោះបង់​ការសិក្សា​នៅត្រឹម​ថ្នាក់​ទី​៨ ដោយសារតែ​ប្រទេស​ចាប់ផ្តើម​ធ្លាក់​ក្នុង​សង្គ្រាម​។...