Teav Saramony

បំបែក​ករណី​សម្លាប់​ជនជាតិ​ចិន ! ប៉ូលិស​ចាប់ខ្លួន​មនុស្ស​បីនាក់ និង​រកឃើញ​ថ្នាំញៀន​មួយចំនួន​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ករណី​ឃាតកម្ម​បាញ់សម្លាប់​ជនជាតិ​ចិន​កក្រើក​ខេត្ត​ព្រះសីហនុ​កាលពី​ម្សិលមិញ​កម្លាំង​សមត្ថកិច្ច​បានធ្វើការ​ស្រាវជ្រាវ​ឈានទៅដល់​ការចាប់​ឃាត់ខ្លួន​មនុស្ស​មួយចំនួន​ជា​បន្តបន្ទាប់​និង​បក្ខ​តាម​ចាប់ខ្លួន​បក្ខពួក​ដែល​នៅ​សេសសល់​មួយចំនួនទៀត​។ ក្រៅពី​ការឃាត់ខ្លួន​មនុស្ស​បីនាក់​សមត្ថកិច្ច​បានរ​ក​ឃើញ​រថយន្ត​ដែល​ជិះ​ធ្វើ​សកម្មភាព​ចំនួន​ពីរ​គ្រឿង​និង​ថ្នាំញៀន​មួយចំនួន​ថែមទៀត​។​ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​២២ ខែមករា​នេះ​ថា ពិតជា​មានការ​ឃាត់ខ្លួន​មនុស្ស​មួយចំនួន​ប្រាកដ​មែន​ប៉ុន្តែ​លោក​មិនទាន់​អាច​បញ្ជាក់​លម្អិត​បាន​នៅឡើយ​ទេ​។​លោក​បញ្ជាក់ថា “​មកដល់​ថ្ងៃនេះ យើង​ឃាត់ខ្លួន​បាន​ប៉ុន្មាន​នាក់​”​។​ ​យោងតាម​ប្រភព​ច្បាស់​ការណ៍​បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​២២ ខែមករា នេះ​ថា រហូតមកដល់​ពេលនេះ សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​បីនាក់​និង​បន្ត​តាម​ចាប់ខ្លួន​បក្ខពួក​មួយចំនួន​ដែល​ពាក់ព័ន្ធ​ក្នុង​អំពើ​បាញ់សម្លាប់​ជនជាតិ​ចិន​នៅក្នុង​រថយន្ត​កាលពី​ព្រឹក​ថ្ងៃទី​២១...

ម៉ែន ម៉ូ​វៈ ខ្ញុំ​បានចាប់ផ្តើម​កសាង​ជីវភាព​ពី​បាត់​ដៃទទេ​

ដោយៈ គាត ស្រី​ឡែ​ន អ្នកស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល​ផ្សះផ្សា​វាលវែង​/​ភ្នំពេញៈ​ភូមិ​ក្តុល​លើ គឺជា​តំបន់​សង្គ្រាម​ក្តៅ​មួយ​ដោយមាន​វត្តមាន​ទាហាន​សហរដ្ឋ​អាម៉េរិក ទាហាន​វៀតណាម​ខាងត្បូង (​ធី​វ​-​គី​) កងទ័ព​វៀត​កុង និង​កងទ័ព​ខ្មែរក្រហម​តាំងពី​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៦០​។​ប្រជាជន​រស់នៅ​ភូមិ​ក្តុល​លើ​និង​ភូមិ​ជិតខាង​នេះ​សុទ្ធតែ​ធ្លាប់​ទទួលរង​គ្រោះ​នៃ​ការទម្លាក់​គ្រាប់បែក ការរត់​គេច​ពី​គ្រាប់កាំភ្លើង និង​ត្រូវបាន​ជម្លៀស​ចេញពី​ភូមិ​ស្រុក​ឲ្យ​ទៅ​រស់នៅ​តំបន់ និង​ខេត្ត​ឆ្ងាយ​។ ម៉ែន ម៉ូវ ជនជាតិស្ទៀង...

កម្ពុជា​មានលទ្ធភាព​នាំ​ត្រី​លម្អ​ចេញទៅ​ទីផ្សារ​ចិន​ជាង​ប្រាំមួយ​ពាន់​ក្បាល​ក្នុង​មួយឆ្នាំ​

ដោយ​: ពៅ​និមល​/​ភ្នំពេញ​: លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ កាលពី​រសៀល​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២១​កន្លងទៅនេះ បាន​អញ្ជើញ​ចុះ​ពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​ត្រី​លម្អ First Aquatic Indutrial Co.,...

បើកម៉ូតូធ្លាក់ផ្លូវជ្រុលបុកលូបណ្តាលឲ្យស្លាប់ពីរនាក់ភ្លាមៗ

ដោយ:បាយ័ន/សៀមរាប:កាលព្រលប់ថ្ងៃទី២១ ខែមករា មានគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦៧ ក្នុងភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង បណ្តាលឲ្យបុរស២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកប្រាសាទបាគងបានឲ្យដឹងថា គ្រោះថ្នាក់ដែលបណ្តាលមកពីខ្លួនឯងនេះ គឺមកពីអ្នកបើកបរ បើកមិនប្រយ័ត្នបណ្តាលឲ្យធ្លាក់ខុសផ្លូវហើយទៅបុកនឹងលូ។អ្នកបើកបរ ឈ្មោះ កែវ សារឹម អាយុ៣៧ឆ្នាំនៅភូមិបុស្សធំ...

ស្អែក​នេះ​មាន​ភ្លៀង​នៅលើ​ភាគ​ខាងកើត​និង​ត្បូង​ប្រទេស​កម្ពុជា

​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​សីតុណ្ហភាព​ចាប់ផ្តើម​ងើបឡើង​វិញ​ជា​លំដាប់​រហូតដល់​ចុងខែ​មករា​ទើប​មាន​ការចុះ​សាជាថ្មី​ព្រម​ពេល​ជាមួយគ្នា​នៅលើ​ភាគ​ខាងកើត​ជាប់​ព្រំដែន​កម្ពុជា​,​វៀតណាម​និង​តំបន់​មាត់សមុទ្រ​អាច​នឹងមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម​ដោយសារ​ឥទ្ធិពល សម្ពាធ​ទាប​រុញ​មកពី​សមុទ្រ​ចិន​ខាងត្បូង​។​ ​លោក​ចាន់​យុ​ត្ថា​អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​២១​ខែមករា​នេះ​ថា សីតុណ្ហភាព​ជាទូទៅ​បាន​ចាប់ផ្តើម​ងើបឡើង​វិញ​ជា​លំដាប់​។ គឺ​រហូត​ទៅដល់​ខែ​នេះ​(​មករា​) ទើប​ចុះ​មកវិញ​ម្តងទៀត បន្ទាប់ពី​ការចុះ​ត្រជាក់​ម្តង​ហើយ​ម្តងទៀត​ដល់​កម្រិត​៨ អង្សា​សេ​នៅ​តំបន់​ខ្លះ​ដែល​កម្រ​មាន​ពីមុនមក​ចំពោះ​ការចុះ​ត្រជាក់​ច្រើន​ថ្ងៃ​ជាប់ គ្នា បែបនេះ​។​ ​ស្របពេល​សីតុណ្ហភាព​ចាប់ផ្តើម​ងើបឡើង​វិញ​នេះ អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ​បានឱ្យដឹងថា​នៅ​ចុង​សប្តាហ៍​នេះ គឺ​ចាប់ពី​ថ្ងៃទី ២២​ខែមករា​ទៅ​អាច​នឹងមាន​ភ្លៀង​ធ្លាក់​កើតឡើង​នៅលើ​ភាគ​ខាងកើត​នៃ​ខេត្ត​ជាប់​ព្រំដែន​វៀតណាម​និង​តំបន់​មាត់សមុទ្រ​ដោយសារ​ឥទ្ធិពល​សម្ពាធ​ទាប​រុញ​មកពី​សមុទ្រ​ចិនខាងត្បូង​។​ ​លោក​ចាន់​យុ​ត្ថា​បន្តថា​សម្ពាធ​ទាប​មកពី​សមុទ្រ​ប៉ាស៊ីហ្វិក​បាន​បែក​ជា​ពីរ​ពេល​ដើរមក​ដល់​លើ​ប្រទេស​ហ្វីលីពីន​ដោយ​បង្កឱ្យមាន​ភ្លៀង​ធ្លាក់...

កង​ដឹកជញ្ជូន​ខ្មែរក្រហម​

ដោយៈ​សុខ វណ្ណៈ អ្នកស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល​ផ្សះផ្សា​វាលវែង​/​ភ្នំពេញៈ​ខ្ញុំ​ឈ្មោះ ចាន់ ហា អាយុ​៧៧​ឆ្នាំ​។ ប្រពន្ធ​ទីមួយ​របស់ខ្ញុំ​ឈ្មោះ ភឿ មានកូន​ចំនួន​៣​នាក់ ក្រោយមក​ខ្ញុំ​បាន​រៀបការ​ជាមួយ​ប្រពន្ធ​ទី​ពីរ​ឈ្មោះ ជួន ច្រិច គឺជា​ជនជាតិ​ទំពួន​មានកូន​៤​នាក់​ថែមទៀត​។ ខ្ញុំ​គឺជា​ជនជាតិ​លាវ មាន​ស្រុកកំណើត​នៅ​បាំង​បាត...

បញ្ជូន​មេខ្យល់​ពីរ​នាក់​ពាក់ព័ន្ធ​នាំ​ពលករ​ទៅ​ប្រទេស​ថៃ​ខុសច្បាប់​៣៦​នាក់

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​ព្រឹក​ថ្ងៃទី​២១​ខែមករា​ការិយាល័យ​ជំនាញ​កសាង​សំណុំរឿង​ប្រុស​ស្រី​ពីរ​បញ្ជូនទៅ​តុលាការ​ពី​ប​បទ​ជាប់​ពាក់ព័ន្ធ​នាំ​ពលករ​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​ខុសច្បាប់​៣៦​នាក់​បន្ទាប់ពី​ពួកគេ​ត្រូវ​ចាប់ខ្លួន​កាលពី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៩​ខែមករា​ឆ្នាំ​២០២១​ហើយ​នៅ​ព្រឹក​ថ្ងៃទី​២១​ខែមករា​។​ ​លោក​វរសេនីយ៍ឯក​ឈឿង គឹម​សុង នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ប៉ាត ម៉ៅ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​អូរ​អន្លក់​ឃុំ​តា​សែន ស្រុក​កំរៀង ខេត្តបាត់ដំបង​និង​ឈ្មោះ​ប៉ែន សាម៉ន​ហៅ​ម៉ៅ​ភេទ​ស្រី អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​ដូង​ឃុំ​បឹងរាំង...

ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​

ដោយ​:​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​:​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​កាលពី​ព្រឹក​ថ្ងៃ​២១​ខែមករា​បាន​បើក​កិច្ចប្រជុំ បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ខែធ្នូ​ឆ្នាំ​២០២០​និង​លើក​ទិសដៅ​ការងារ​បន្ត​សម្រាប់​ឆ្នាំ​២០២១ ក្រោម​វត្តមាន​លោក​ឧត្ដមសេនីយ៍ទោ​សួស​សុខ​ដា​រ៉ា​ស្នងការ​នគរបាល​ខេត្ត​និង​មានការ​ចូលរួម​ពី​មន្ត្រី​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​។​ ​ក្នុងឱកាស​នោះ​លោក​ឧត្ដមសេនីយ៍ទោ​សួស​សុខ​ដា​រ៉ា​បាន​ក្រើនរំលឹក​បន្ថែម​ទៅដល់​អធិការ​ក្រុង​ស្រុក​ទាំងអស់​លើ​ការងារ​រក្សា​ឱ្យបាន​នូវ​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​ជូន​ប្រជាពលរដ្ឋ​អោយមាន​ប្រសិទ្ធភាព​ខ្ពស់​។​ជាមួយ​នោះ​ត្រូវ​ចូលរួម​សហការ​ជាមួយ​ស្ថាប័ន​ផ្សេងៗ​ក្នុងការ​ចុះជួយ​ប្រជាពលរដ្ឋ​ហើយ​ត្រូវ​ទប់ស្កាត់​ឱ្យបាន​នូវ​រាល់​បទល្មើស​ផ្សេងៗ​។​ជាពិសេស​គឺ​បទល្មើស​គ្រឿងញៀន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ដើម្បី​រក្សា​ឱ្យបាន​នូវ​សុខ​សុវត្ថិភាព​ជូន​ដល់​ប្រជាពលរដ្ឋ​៕​សរន​ រូបថតៈស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​

អាជ្ញាធរ​ជាតិ​អប្សរា ផ្លាស់ប្តូរ​កម្រាល​ឈើ​ផ្លូវ​ចូល​ប្រាសាទបន្ទាយស្រី​

​ដោយ​:​បាយ័ន​/​សៀមរាបៈ​ទោះបី​ភ្ញៀវទេសចរ​បាន​ធ្លាក់ចុះ​ដោយសារ​ជំងឺ​កូ​វីដ​១៩​ក៏ពិតមែន តែ​កិច្ចការងារ​ជួសជុល អភិរក្ស​នៅក្នុង​តំបន់ រមណីយដ្ឋាន​អង្គរ​នៅតែ​មមាញឹក​ដោយ​កាលពី​ព្រឹក​ថ្ងៃទី​២០​ខែមករា​អាជ្ញាធរ​ជាតិ​អប្សរា​ផ្លាស់ប្តូរ​កម្រាល​ឈើ​ផ្លូវ​ចូល​ប្រាសាទបន្ទាយស្រី​។​ ​ប្រភពអាជ្ញាធរជាតិអប្សរាបញ្ជាក់ថាកម្រាល​ឈើ​ថ្មើ​រជើង​នៅក្នុង​បរិវេណ​បន្ទាយស្រី ត្រង់ចំណុច​គោ​បុ​រៈ​ទី​២ ឬ​ច្រកចូល​ទី​៣​នៃ​ប្រាសាទ​ត្រូវបាន​ក្រុមការងារ​របស់​នាយក​ដ្ឋា​ន អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ​ដែលមាន​ការចូល​រួមសហការ​ជាមួយ​ក្រុម​ភ្នាក់ងារ​ទេសចរ​រួមទាំង​ភ្នាក់ងារ​សណ្ដាប់ធ្នាប់​កំពុង រៀបចំ​ជួសជុល​ផ្លាស់ប្តូរ​កម្រាល​ឈើ​ថ្មី​។​ ​ការជួសជុល​នេះ​ត្រូវបាន​អនុវត្ត​ជាប្រចាំ​ដើម្បី​លើក​តម្លៃ​រមណីយដ្ឋាន​អង្គរ​និង​បង្ក​ភាពងាយស្រួល​ដល់​ភ្ញៀវទេសចរ​ក្នុងការ​ធ្វើដំណើរ​ទស្សនា​ប្រាសាទ​៕​សរន​ អាជ្ញាធរ​ជាតិ​អប្សរា ផ្លាស់ប្តូរ​កម្រាល​ឈើ​ផ្លូវ​ចូល​ប្រាសាទបន្ទាយស្រី​(រូបថតអាជ្ញធរជាតិអប្សរា) អាជ្ញាធរ​ជាតិ​អប្សរា ផ្លាស់ប្តូរ​កម្រាល​ឈើ​ផ្លូវ​ចូល​ប្រាសាទបន្ទាយស្រី​(រូបថតអាជ្ញធរជាតិអប្សរា) អាជ្ញាធរ​ជាតិ​អប្សរា...

អស់ជំនឿ នឹង​ខ្មោច​បក្ស​សង្គ្រោះ​ជាតិ​!

ដោយៈ ម៉េង​ឆៃ / ភ្នំពេញៈ អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​កំពូល​សម្រេច​រំ​លាយ កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​។ តុលាការ​ក៏បាន​ហាម​មិន​ឲ្យ​ថ្នាក់ដឹកនាំ​អតីត​គណបក្សប្រឆាំង​នេះ ១១៨​នាក់ ធ្វើ​នយោបាយ​ក្នុង​រយៈពេល ៥​ឆ្នាំ គិតពី​ថ្ងៃទី​១៦ ខែវិច្ឆិកា...