Teav Saramony

ប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២០និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ២០២១របស់សម្ពន្ធយុវជនស្រឡាញ់សន្តិភាពសាខាខេត្តកំពង់ឆ្នាំង

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈអាជ្ញាធរខេត្តបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២០និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ២០២១របស់សម្ពន្ធយុវជនស្រឡាញ់សន្តិភាពសាខាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោកឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង លោកស្រីកែ ច័ន្ទមុនី តំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំងនិងលោកប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន និង ជាប្រធានប្រតិបត្តិ សម្ពន្ធយុវជនស្រលាញ់សន្តិភាព...

ក្រសួងមហាផ្ទៃចេញសេចក្ដីណែនាំស្ដីពីការលុបបំបាត់ការបង្កសំឡេងរំខានលើសកម្រិតដោយយានយន្តគ្រប់ប្រភេទ

ដោយ:មុនីរ័ត្ន/ភ្នំពេញ:កាលពីម្សិលមិញសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃបានចេញសេចក្ដីណែនាំស្ដីពីការលុបបំបាត់ការបង្កសំឡេងរំខានលើសកម្រិតដោយយានយន្តគ្រប់ប្រភេទដើម្បីពង្រឹងការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមានសំដៅលុបបំបាត់រាល់សកម្មភាពបែបអនាធិបតេយ្យ។ សូមអានសេចក្ដីណែនាំ  

អភិបាលខេត្ត ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងអញ្ជេីញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក​ វីរសេនីយ៍ទោ លឹម សាយ

ដោយឋ:ទេពកង្រី/កំពង់ឆ្នាំង :កាលពីថ្ងៃទី ១៦ ខែមករា លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរអស់លោកជាសមាជិកក្រុមប្រឹក្សាខេត្ត ព្រមឋទាំងមន្រ្តីក្រោមឧឱវាទអញ្ជើញចូលរួមមរណទុក្ខ​ និងរំលែកទុក្ខជាមួយគ្រួសារសពលោកវីរសេនីយ៍ទោ លឹម សាយ  ស្ថិតនៅក្នុងភូមិស្រែតាជ័យ ឃុំអភិវឌ្ឍន៍...

ពលរដ្ឋ​សាទរ​ចំណាត់ការ​របស់​អាជ្ញាធ​រ​ខេត្ត​កែប​ដែល​បានបញ្ចប់​សកម្មភាព​បិទផ្លូវ​មួយ​ខ្សែ​នៅ​ភូមិ​ដំណាក់​ចំបក់​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​នៅ​ទីបំផុត​អាជ្ញាធរខេត្ត​កែប​បាន​ចុះ​រុះរើ​របង​ថ្ម​និង​ទ្វារ​ដែក​ដែល​បិទផ្លូវ​ប្រជាពលរដ្ឋ​មិន​ឲ្យ​ធ្វើដំណើរ​ឆ្លងកាត់​នៅ​តំបន់​ស្រែអំបិល ស្ថិតនៅ​ក្នុងភូមិ​ដំណាក់​ចំបក់ សង្កាត់​អូរ​ក្រសារ ក្រុងកែប​កាលពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១​។ អាជ្ញាធរ​បាន​អះអាងថា ភាគី​ដែល​ធ្វើ​របង​ថ្ម​និង​ទ្វារ​ដែក​បិទផ្លូវ​នេះ​គឺ​គ្មាន​ច្បាប់​អនុញ្ញាត​និង​កំពុងមាន​ទំនាស់​ជាប់​បណ្ដឹង​។​ចំណាត់ការ​នេះ​បានទទួល​ការ​សាទរ​ពី​ប្រជាពលរដ្ឋ ក្នុងនោះ​ក៏មាន​សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​ផងដែរ​។​ ​យោងតាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៥ ខែមករា...

នៅ​ភ្នំពេញៈ​កាត់​មែកឈើ​តាម​បណ្តោយ​វិថី​ព្រះ​អង្គឌួង និង​វិថី​ក្រមួនស​ឬ​សួន​កាណាឌីយ៉ា​ចាប់ពី​ថ្ងៃទី​១៨​មករា​តទៅ​

ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានចេញ​សេចក្តីជូនដំណឹង​ពី​ការ​កាត់​មែកឈើ​តាម​បណ្តោយ​វិថី​ព្រះ​អង្គឌួង និង​វិថី​ក្រមួនស​ក្នុង​ខណ្ឌដូនពេញ​ដែលមាន​អាយុកាល​ច្រើន​ឆ្នាំមាន​សភាព​ចាស់​ទ្រុឌទ្រោម​និង​មាន​ដុះ​មែកឈើ​ស៊ុបទ្រុប​ដែល​ធ្វើឱ្យ​ដើម​មិនអាច​ទ្រទ្រង់បាន​។​ ​យោងតាម​សេចក្តីជូនដំណឹង​បានបញ្ជាក់ ដើមឈើ​ធំៗ​នៅតាម​បណ្តោយ​វិថី​ព្រះ​អង្គឌួង និង​វិថី​ក្រមួន​សមាន​អាយុកាល​ច្រើន​ឆ្នាំ មាន​សភាព​ចាស់​ទ្រុឌទ្រោម​និង​មាន​ដុះ​មែកឈើ​ស៊ុបទ្រុប​ដែល​ធ្វើឱ្យ​ដើម​មិនអាច​ទ្រទ្រង់បាន​។​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ឱ្យ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ធ្វើការ​លះ​មែកឈើ​មួយចំនួន​ចេញ ព្រមទាំង​បន្ត​ថែទាំ​និង​រក្សាទុក​ដើមឈើ​ធ្វើ​ទម្រ​ទប់​ដើម ដោយ​ចំណាយពេល​អនុវត្ត​ការងារ​រយៈពេល​មួយខែ ចាប់ពី​ថ្ងៃទី​១៨ ខែមករា​នេះ​តទៅ​។​ ​រដ្ឋបាល​រាជធានី​បាន​បន្តថា​ដើម្បីឱ្យ​ការងារ​ខាងលើ​ប្រព្រឹត្ត​ទៅដោយ​រលូន ស្នើ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ​មេត្តា​ជ្រាប យោគយល់ អធ្យាស្រ័យ...

រឿងរ៉ាវ​នៃ​ការស្លាប់​របស់​ខ្មាន់កាំភ្លើង​ដែល​លាក់ខ្លួន​នៅក្នុង​ព្រៃ​អស់​ពេល​កន្លះ​ខែ​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​កាលពី​ព្រលប់​ម្សិលមិញ​ថ្ងៃទី​១៥​ខែមករា​ខ្មាន់កាំភ្លើង​ដែល​សមត្ថកិច្ច​តាមរក​ចាប់ខ្លួន​បំផុត​អស់​ពេល​ជាច្រើន​ថ្ងៃ​មកហើយ​នោះ ត្រូវបាន​ប្រកាសថា ជនសង្ស័យ​ពុំ​អាច​ចាប់បាន​ទាំង​រស់​ទេ​។​ជននេះ​បាន​ស្លាប់​ក្នុង​ការបាញ់​តដៃ​ជាមួយ​សមត្ថកិច្ច​ដែលព្យាយាម​បញ្ចុះបញ្ចូល​ឲ្យ​ជនសង្ស័យ​ប្រគល់​ខ្លួនតាម​សម្រួល​។​ សមត្ថកិច្ចពេលឡោមព័ន្ធខ្មានើកាំភ្លើងកាលពីថ្ងៃទី១៥ខែមករា(រូបថតប៉ូលិស) ​ខ្មាន់កាំភ្លើង​ឈ្មោះ អ៊ា ណា​រ៉េ​ន ហៅ រ៉េ​ន ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ។ ជននេះ​បាន​បាញ់សម្លាប់​ឈ្មោះ រ៉េត...

សូម​បង្កើន​ការប្រុងប្រយ័ត្ន ពិសេស​ពលករ​មកពី​ថៃ​!

​ដោយ​:​ម៉េង​ឆៃ​/ ភ្នំពេញ​:​រយៈ​បី​ថ្ងៃ​ជាប់ៗ​គ្នា​ហើយ ដែល​ក្រសួងសុខាភិបាល បានប្រកាស​ពី​ចំនួន​ពលករ​ខ្មែរ​មកពី​ថៃ បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​។ នោះ​គឺ​នៅ​ថ្ងៃទី​១២​មករា​មាន​ចំនួន​ប្រាំមួយ​នាក់​។​ថ្ងៃទី​១៣​ខែមករា​វិជ្ជមាន​វីរុស​កូ​វីដ​១៩​ថ្មី​ចំនួន ១៣​នាក់​ទៀត ដែល​ក្នុងនោះ មាន ប្រាំ​បីនាក់ ជា​ពលករ​ខ្មែរ ធ្វើដំណើរ​មកពី​ប្រទេស​ថៃ​។ ចំណែក​នៅ​ថ្ងៃទី​១៥​មករា​នេះ មាន​ពលករ​ខ្មែរ មកពី​ថៃ...

ខ្មាន់កាំភ្លើង​ដែល​បាញ់សម្លាប់​នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​​ភ្នំពេញ​បាន​ស្លាប់​ហើយក្នុងពេលផ្ទុះអាវុធ

ដោយៈ​មុនី​រ័ត្ន​,​កា​ពី​/​ក្រចេះ​៖​ខ្មាន់កាំភ្លើង​ដែល​បាញ់សម្លាប់​នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​រាជធានី​ភ្នំពេញ​បាន​ស្លាប់​ហើយ​បន្ទាប់ពី​ផ្ទុះអាវុធ​ជាមួយ​សមត្ថកិច្ច ហើយ​សមត្ថកិច្ច​បាន​បាញ់​តបត​ក្នុង​ការប្រើ​សិទ្ធិ​ការពារ​ខ្លួន​។ ហេតុការណ៍​ផ្ទុះអាវុធ​នេះ បានកើត​ឡើង​នៅ​ព្រលប់ ថ្ងៃទី​១៥ ខែមករា នៅក្នុង​ខេត្តក្រចេះ​បន្ទាប់ពី​សមត្ថកិច្ច​បាន​តាម​ប្រមាញ់​អស់​ជាច្រើន​ថ្ងៃ​រួចមក​។​ ជនសង្ស័យជាឃាតកអ៊ា ណារ៉េនដែលស្លាប់ក្នុងពេលផ្ទុះអាវុធ(រូបឯកសារ) លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន បញ្ជាក់ប្រាប់​រស្មី​កម្ពុជា​មុននេះ ថា ជនសង្ស័យ​បាន​ស្លាប់​ហើយ​នៅ​ចំណុច​អូរ​គគីរក្នុង​ខេត្តក្រចេះ...

គគីរ​ គគុកគគាក់​ គគ្រឹកគគ្រេង​ គគ្រីសគគ្រូស​ គគ្រេងគគ្រាំ​

ដោយៈ​ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​ ​គគីរ​ នាមសព្ទ​ ​ឈ្មោះ​ឈើ​ធំ​មួយ​ប្រភេទ សាច់​រឹង​ជាប់​សម្រាប់​ប្រើ​ធ្វើ​ទូក​និង​ការ​ឯទៀត​ផ្សេងៗ ។ គគីរ​មានឈ្មោះ​ច្រើនយ៉ាង មាន គគីរថ្ម​, គគីរខ្សាច់ ជាដើម ។​ ​គគុកគគាក់​...

សីតុណ្ហភាព​កំពុង​កើនឡើង​វិញ​ជា​លំដាប់ តែ​នៅ​សប្តាហ៍​ក្រោយ​នឹង​ត្រជាក់​ខ្លាំង​ម្តងទៀត​

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​សីតុណ្ហភាព​អប្បបរមា​ចាប់ផ្តើម​ងើបឡើង​វិញ​តែ​ឡើង​មិន​លើសពី​២០​អង្សា​សេ​ទេ ហើយនឹង​ចុះមក​វិញ​ត្រជាក់​ខ្លាំង​ជាថ្មី​លើក​ទី​៤ ចាប់ពី​ថ្ងៃទី​១៩ មករា​ទៅ​។​គឺ​ត្រជាក់​ខ្លាំង​ដូច​ពេល​កន្លងទៅ​ម្តងទៀត​។​ ទីក្រុងបាលុង ខេត្តរតនគិរី ជាខេត្តភាគឦសាននៃប្រទេស(រូបថតផេករដ្ឋបាលខេត្ត) លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង ឧតុនិយម​បាន​ប្រាប់ ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​រសៀល​ថ្ងៃទី​១៤​ខែមករា​នេះ​ថា...