Nhem Sophal

ក្រុមហ៊ុន FWD ប្រកាស​សម្ពោធ​នូវ​យុទ្ធនាការ​ផ្សព្វផ្សាយ «press play»

​ភ្នំពេញ​៖​កាលពីពេល​ថ្មីៗ​នេះ ក្រុមហ៊ុន FWD បានប្រកាស​សម្ពោធ​ជា​ផ្លូវការ​នូវ​យុទ្ធនាការ​ផ្សព្វផ្សាយ​ថ្មី​មាន​ឈ្មោះថា «press play» ដែល​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញា​របស់​ក្រុមហ៊ុន​ក្នុង​ការជួយ​លើកទឹកចិត្ត និង​ជំរុញ​ឱ្យ​ប្រជាជន​នៅ​តំបន់​អាស៊ី​រស់នៅ​ដោយ​ភាព​រីករាយ​។​ ​យុទ្ធនាការ «press play» ត្រូវបាន​បង្កើតឡើង​ដោយ​ផ្អែកលើ​ដំណើររឿង​របស់​បុគ្គល ៦​រូប និង​បាន​ឆ្លុះបញ្ចាំង​ពី​រឿងរ៉ាវ និង​ជីវិត​ពិត​ដែល​កើតមានឡើង​នៅក្នុង​បទ​ពិសោធន៍​ជីវិត​ប្រចាំថ្ងៃ​របស់​ប្រជាជន​អាស៊ី​។...

បញ្ចូល​វិញ្ញាសា​តែង​និពន្ធ និង​ការនិយាយ​សាធារណៈ ភាសា​ខ្មែរ ដើម្បី​បន្ត​លើកកម្ពស់​សិល្បៈ​អក្សរសាស្ត្រ​ខ្មែរ​

​ដោយៈ​សុផល​/​ភ្នំពេញ​៖​បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប នឹង​បញ្ចូល​វិញ្ញាសា​តែង​និពន្ធ និង​ការ និយាយ​ជា​សាធារណៈ​ជា​ភាសា​ខ្មែរ​ក្នុង​ការប្រកួត​ក្លឹប​សិស្ស​ពូកែ​នៅ​ឆ្នាំ​២០២៣​ខាង​មុននេះ ដើម្បី​បន្ត​លើកកម្ពស់​សិល្បៈ​អក្សរសាស្ត្រ​ខ្មែរ និង​បង្កើន​សមត្ថភាព​របស់​សិស្ស​។​ ​ថ្លែង​ក្នុង​ពិធី​ប្រគល់​រង្វាន់ និង​មេដាយ​ដល់​សិស្ស​ជ័យលាភី​ក្នុងការ​ប្រកួត​ក្លឹប​សិស្ស​ពូកែ កាលពី​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២២​កន្លងមកនេះ ឧកញ៉ា...

ធនាគារ ហ្វី​លី​ព សម្ពោធ​ជា​ផ្លូវការ​សាខា​កំបូល សម្រាប់​អតិថិជន​នៅ​តំបន់​សក្តានុពល​ថ្មី​

ដោយៈ​សុផល​/​ភ្នំពេញ​៖​ធនាគារ ហ្វី​លី​ព ដែលជា​ធនាគារពាណិជ្ជ មាន​សាខា​ច្រើនជាងគេ​មួយ​នៅ​កម្ពុជា​បានប្រកាស​ជា​ផ្លូវការ​នូវ​ការបើក​ដំណើរការ​សាខា​ថ្មី សាខា​កំបូល សម្រាប់​ផ្តល់ជូន​សេវាកម្ម​ធនាគារ​ពេញលេញ​និង​សេវាកម្ម​ហិរញ្ញវត្ថុ​ដែលមាន​ភាពងាយស្រួល​ដ​ល់​អតិថិជន​។​សាខា​កំបូល​មាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ​A០៨ A០៩ A១០​ផ្លូវជាតិ​លេខ ៤ សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។​ ​សាខា​កំបូល​របស់​ធនាគារ ហ្វី​លី​ព ស្ថិតក្នុង​ចំណោម​សាខា​សក្តានុពល​ជាច្រើន​ដែល​ធនាគារ​មាន​គម្រោង​បើក​ដំណើរការ​នៅក្នុង​ឆ្នាំ...

រដ្ឋាភិបាល និង​វិស័យ​ឯកជន រៀបចំ​ចលនា​សម្អាត​បរិស្ថាន ដើម្បី​ឆ្ពោះទៅកាន់ “​កម្ពុជា​ស្អាត កម្ពុជា​បៃតង​”

​ដោយៈ​សុផល​/ភ្នំពេញ​៖ ​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អា​តនៃ​ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន រដ្ឋបាល​រាជធានី​ភ្នំពេញ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា    ក្រុមហ៊ុន ខេ​ម​ប្រ៊ូ​វ និង​អាជ្ញាធរ​មូលដ្ឋាន បានរៀបចំ​យុទ្ធនាការ​សម្អាត​បរិស្ថាន ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ នា​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២២​។...

គណៈប្រតិភូ​អន្តរជាតិ​នៃ​វេទិកា​ហិរញ្ញវត្ថុ​សហគ្រាស​ធុន​តូច​និង​មធ្យម​ពិភពលោក មក​ទស្ស​នកិច្ចធនាគារ​អេស៊ីលីដា ភីអិលស៊ី

​ដោយៈ​សុផល​/ភ្នំពេញ​៖​គណៈប្រតិភូ​អន្តរជាតិ​នៃ​វេទិកា​ហិរញ្ញវត្ថុ​សហគ្រាស​ធុន​តូច​និង​មធ្យម​ពិភពលោក​( the Global SME Finance )​នា​ព្រឹក​ថ្ងៃទី​១៩​ខែកញ្ញា បាន​អញ្ជើញ​មក​ទស្សនកិច្ច​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ខណៈ​ធនាគារ​បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​គណៈប្រតិភូ​នៅ​ការិយាល័យ​កណ្តាល​។​ ​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា...

វត្តមាន ស​.​ស​.​យ​.​ក​. នៅតាម​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា គឺជា​ចលករ​ដ៏​សំខាន់​ក្នុងការ​គាំទ្រ លើកទឹកចិត្ត​យុវជន​មាន​បណ្តុះ​ភាពជា​អ្នកដឹកនាំ​ដើម្បី​ជា​ធនធាន​សម្រាប់​ជាតិ​

ដោយៈ​សុផល​/បាត់ដំបងៈ​ក្នុង​ក្របខណ្ឌ​ក្រុមប្រឹក្សា​យុវជន​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​របស់​ស​.​ស​.​យ​.​ក​.​លោក ហ៊ុន ម៉ា​នី ប្រធាន​ស​.​ស​.​យ​.​ក​.​នា​ព្រឹក​ថ្ងៃទី​១៨​ខែកញ្ញា​ឆ្នាំ​២០២២​បាន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​គណៈ​ដឹកនាំ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង ដើម្បី​ស្តាប់​ស្ថានការណ៍​និង​ស្វែងយល់​ពី​ស្ថានភាព​នៃ​សាកលវិទ្យាល័យ ព្រមទាំង​ដើម្បី​ពិភាក្សា​លើ​ការងារ​អភិវឌ្ឍ​យុវជន​ក្នុង​ក្របខណ្ឌ​ការងារ​ស្ម័គ្រចិត្ត និង​តួនាទី ស​.​ស​.​យ​.​ក​. ក្នុងការ​ផ្តល់ឱកាស​នា​នា​ដល់​យុវជន​ក៏ដូចជា​និស្សិត​នៅ​សកល​វិទ្យាល័យ​។ បន្ទាប់ពី​ជំនួប​ជាមួយ​គណៈ​ដឹកនាំ​សាកលវិទ្យាល័យ​នេះ ឯកឧត្តម​ប្រធាន បាន​បន្ត​ជួប​ជាមួយ​ថ្នាក់ដឹកនាំ សមាជិក សមាជិកា​ក្នុង​រចនា​ស័​ម្ព​ន្ធ...

លោក ហ៊ុន ម៉ា​នី សំណេះសំណាល​ជាមួយ​រចនាសម្ព័ន្ធ​គណៈ​ចលនា​មហាជន​ខេត្តបាត់ដំបង​

ដោយៈ​សុផល​/បាត់ដំបង​៖​នា​រសៀល​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២២ លោក ហ៊ុន ម៉ា​នី អគ្គលេខា​នៃ​អគ្គលេខាធិការដ្ឋាន​គណៈ​ចលនា​មហាជន គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​រចនាសម្ព័ន្ធ​គណៈ​ចលនា​មហាជន​ខេត្តបាត់ដំបង ដែល​ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក សុខ លូ ប្រធាន​គណៈ កម្មាធិកា​គ​ណ​បក្ស និង​ជា​ប្រធាន​គណៈ​ចលនា​មហាជន​ខេត្តបាត់ដំបង...

លោក ហ៊ុន ម៉ា​នី​៖«​គណបក្ស​ប្រជាជន នឹងមិន​ចាញ់​ល្បិចកល​ក្នុងការ​រុញ​ចលនា​ប៉ុនប៉ង​បំបែកបំបាក់​សាមគ្គី​ផ្ទៃក្នុង​បក្ស​ឡើយ​»

​ដោយៈ​សុផល​/​ភ្នំពេញ​៖​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​រចនាសម្ព័ន្ធ​គណៈ​ចលនា​មហាជន​ខេត្តបាត់ដំបង នា​រសៀល​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២២ លោក ហ៊ុន ម៉ា​នី​សមាជិក​គណៈកម្មាធិការ​កណ្តាល និង​ជា​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​គណៈ​ចលនា​មហាជន គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​រម្លឹក​ជូន​ដល់​អង្គប្រជុំ​ដែលជា​សមាជិក សមាជិកា​គណបក្ស​ក្នុង​មូលដ្ឋាន​នូវ​ចលនា​សង្គម​ដែលមាន​ចេតនា​បំបែកបំបាក់​សាមគ្គី​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​កម្រិត​ថ្នាក់ ដឹកនាំ​ជាន់ខ្ពស់ និង​សកម្មជន​យុវជន​ជំនាន់​ក្រោយ​របស់​បក្ស​។​ ​ស្របពេល​គូសបញ្ជាក់​ពី​តម្លៃ​នៃ​សាមគ្គីភាព និង​ឯកភាព​ផ្ទៃក្នុង ដែលជា​ភាពខ្លាំង​របស់​គណបក្ស​ប្រជាជន​ដែល​មិនអាច​កាត់ថ្លៃ​បាន​នោះ...

រាជរដ្ឋាភិបាល​និង​វិស័យ​ឯកជន រួម​កម្លាំង​អភិវឌ្ឍ​វិស័យ​មូល​ប​ត្រ និង​វិស័យ​បរ​ធន​បាល

​ដោយៈ​សុផល​/​ភ្នំពេញ​៖ និយ័ត​ករ​មូល​ប​ត្រ​កម្ពុជានិង​និយ័ត​ករប​រធន​បាល​កិច្ចដែល​តំណាងឱ្យ​រាជរដ្ឋាភិបាលនិង​វិស័យ​ឯកជនបាន​ចាប់ដៃគ្នា​អភិវឌ្ឍ​វិស័យ​មូល​ប​ត្រ និង​វិស័យ​បរ​ធន​បាលតាមរយៈ​បង្កើន​ការយល់ដឹង​កាន់តែ​ទូលំទូលាយ​ដល់​សាធារណជន ជំរុញ​ការវិនិយោគ​ក្នុង​គោលដៅ​រួមចំណែក​ជួយ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​កម្ពុជា ។​ ​ក្រុមហ៊ុន Zillennium Group ដែលជា​បណ្តុំ​ទីផ្សារ​អចលនទ្រព្យ​ដ៏​ធំ​មួយ​នៅ​កម្ពុជា រួមជាមួយ​ក្រុមហ៊ុន​ដែលជា​សមាជិក និង​សមាគម​ភ្នាក់ងារ​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បានប្រកាស​ពី​កិច្ចសហការ​ជាមួយ​ស្ថាប័ន​រដ្ឋាភិបាល ដើម្បី​លើកកម្ពស់​ការយល់ដឹង និង​រួមចំណែក​អភិវឌ្ឍ​វិស័យ​មូល​ប​ត្រ...

រដ្ឋាភិបាល​ចិន​ខិតខំ​ប្រឹងប្រែង​ដើម្បី​ការពារ​សុវត្ថិភាព សិទ្ធិ​ស្របច្បាប់ និង​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ចិន​នៅក្រៅ​ប្រទេស​

​ដោយៈ​ប៉ូ​លី​ទិ​ក​/​ភ្នំពេញ​៖ សារពត៌មាន The Global Time បានឱ្យដឹងថា​៖​កាលពី​កន្លងទៅនេះ មាន​ករណី​យុវជន​ជាច្រើន​ក្នុង​កោះ​តៃវ៉ាន់​បាន​រងគ្រោះ​ដោយ​អំពី​ឆបោក និង​រំលោភ​សេពសន្ថវៈ ក្រោយ​ចាញ់បោក និង​ការ​ល្បួង​ដោយ​ប្រើប្រាស់​រូបភាពការជ្រើសរើស​បុគ្គ​លិ​ក​ការងារ​ដែល​ផ្តល់​ប្រាក់ខែ​ខ្ពស់​ហួសហេតុ ចូលមក​កម្ពុជា​ខុសច្បាប់ ។ ​សារពត៌មាន​នេះ បានឱ្យដឹង​ទៀតថា​៖​យុវជន​ដែល​ធ្វើដំណើរ​មក​ប្រទេស​កម្ពុជា​គឺ​ត្រូវបាន​ទាក់ទាញ​ដោយ​ការផ្តល់​ជូ​ន​ការងារ​ដែលមាន​ប្រាក់ខែ​ខ្ពស់​។​ពាណិជ្ជកម្ម​ស្វែងរក​ការងារ​ទាំងអស់នេះពេលខ្លះ​ប្រើប្រាស់​ឈ្មោះ​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ហ្គេមដើម្បី​បំភាន់​ភ្នែក​ជនរងគ្រោះដោយ​ប្រាក់ខែ​ចាប់ពី​១៥០០ ដុល្លារ​អាមេរិក...