អតីតនាយក Nissan លួចគេចចេញពីប្រទេសជប៉ុនទៅលីបង់ដោយសម្ងំលាក់ពួនក្នុងឧបករណ៍តន្ត្រី ដើម្បីគេចវេសការកាត់ទោស
បណ្តាញព័ត៌មានរបស់ទូរទស្សន៍លីបង់បានអះអាងថា អតីតនាយកក្រុមហ៊ុន Nissan លោក កាឡូស ហ្គោសិន ត្រូវបានគេបន្លំនាំខ្លួនចាកចេញពីប្រទេសជប៉ុនក្នុងពេលកំពុងជាប់ឃុំក្នុងផ្ទះ ដោយលាក់ខ្លួននៅក្នុងឧបករណ៍តន្ត្រីនៅក្នុងផែនការមួយរៀបចំឡើងដោយភរិយារបស់គាត់។ បុរសវ័យ ៦៥ ឆ្នាំរូបនេះអាចបន្លំភ្នែកប៉ូលិសដែលនៅចាំឃ្លាំមើលនៅផ្ទះរបស់គាត់ ដោយមានជំនួយពីក្រុមអតីតទាហានពិសេស ដែលក្លែងខ្លួនជាក្រុមតន្រ្តី Gregorian។ បន្ទាប់មក...