កម្សាន្ត

https://www.rasmeinews.com/wp-content/uploads/2020/12/komsan.png

​តារា​ល្បី​ជាច្រើន​ដួង​លេចមុខ​ថ្ងៃ​ពិធីជប់លៀង​ធំ​របស់​ទូរទស្សន៍​ប៉ុ​ស្ថិ៍​លេខ​៥

ដោយ​បូ​រិ​ន​/​ភ្នំពេញ​៖​តារា​សម្តែង​ប្រុស​ស្រី​ល្បីឈ្មោះ​ជាច្រើនរូប​បានបង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​ជប់លៀង​បុគ្គលិក​ប្រចាំឆ្នាំ​របស់​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥​។ កម្មវិធី​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​រាត្រី​ថ្ងៃទី​១០ ខែមករា​ឆ្នាំ ២០២០​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២​។ ​សិល្បករ​ដែលមាន​វត្ត​មាន​ក្នុង​កម្មវិធី​នោះ​មានដូចជា​កញ្ញា ព្រះកាយ ច័ន្ទ កញ្ញា ដួង ម៉ា​និ​ច​លោ​កសន ពិសិដ្ឋ​កញ្ញា​ម៉ា​នី​កា​កញ្ញា​ផាត់​ផាន់​ណា​និង​សិល្បករ​ជាច្រើនរូប​ទៀត​។​លោក​សន​ពិសិដ្ឋ​បាន​បញ្ជាក់ថា​កន្លងមក​ថ្មីៗ​នេះ​លោក​ទើបនឹង​ចាប់ផ្តើម​ថត​ភាពយន្ត​ភាគ​មួយ​របស់​ទូរទស្សន៍​មួយ​នេះ​គឺ​រឿង​”​សម្បថ​និស្ស័យ​” រួមគ្នា​ជាមួយ​សិល្បករ​ជាច្រើនរូប​ទៀត​។ ​លោក​បាន​និយាយថា​កម្មវិធី​ជប់លៀង​បុគ្គលិក​មែន​។​ប៉ុន្តែ​សិល្បករ​មួយចំនួន​ក៏ត្រូវ​បាន​អញ្ជើញ​ជា​ភ្ញៀវកិត្តិយស​ផងដែរ​ដែល​បង្ហាញ​ពី​ការស្រឡាញ់​រាប់អាន​របស់​ផលិតករ​និង​ថ្នាក់ដឹកនាំ​ស្ថានីយទូរទស្សន៍​ជាមួយ​សិល្បករ​។​ លោក​បាន​បញ្ជាក់ថា​ក្រៅពី​ផ្តល់​ការងារ​សម្រាប់​សិល្បករ​ទូរទស្សន៍​ក៏​ធ្លាប់បាន​បង្កើត​កម្មវិធី​ជួបជុំ​ជាច្រើន​បន្តបន្ទាប់​។​ដើម្បី​បង្កើត​រូបភាព​សកម្មភាព​ស្រឡាញ់​រាប់អាន​គ្នា​ទៅវិញទៅមក​។​ ​លោក​អរគុណ​សម្រាប់​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥​ដែល​បានផ្តល់​ឱកាស​សម្រាប់​លោក​និង​សិល្បករ​ជាច្រើន​ទៀត​ដើម្បី​ចូលរួម​ថត​ភាពយន្ត​ភាគ​ជា​បន្តបន្ទាប់​៕S/​

មហាហង្ស ត្រៀមភាពយន្តចូល រួម ប្រកួតក្នុងមហោស្រពភាពយន្តធំៗ

ដោយ៖បញ្ញាសាស្រ្ត/ ភ្នំពេញ៖ ក្រោយឈ្នះពាននៅម៉ាកាវ ប្រទេសចិន កន្លងទៅថ្មីៗ នេះ ស្រាប់តែផលិតកម្មមហាហង្ស បានទម្លាយព័ត៌មានបន្ថែមថា លោកនឹងយកភាព យន្តដែលខ្លួនសម្រិតសម្រាំងចូលប្រកួតក្នុងមហោភាពយន្តលើឆាកអន្តរជាតិធំៗបន្ថែមទៀត។ លោក អ៊ិន សុភិន បញ្ជាក់ថា ឆ្នាំ២០២០នេះ...

រឿង«គ្រូ ប៊ីអាយជី» បញ្ចាំងថ្ងៃ ដំបូង មានអ្នកគាំទ្រច្រើនគួរសម

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ រឿង «គ្រូBIG» គ្រាន់តែចាក់បញ្ចាំងថ្ងៃដំបូង មានអ្នក ទស្សនាជាច្រើននាក់ ជាពិសេសយុវវ័យ មានការលើកឡើងថា រឿងនេះពិតជា មាន ឈុត ឆាកបែបអប់រំ លាយឡំឈុតកំប្លែង ធ្វើអោយអ្នកបានទស្សនាហើយ លាន់មាត់...

ព្រះនាងមេហ្គានវិលត្រឡប់ទៅកាណាដា ចំពេលកំពុងមានជម្លោះក្នុងរាជវង្សអង់គ្លេស

តាមការលាតត្រដាងមួយកាលពីថ្ងៃសុក្រទី១០មករាបានឱ្យដឹងថា មហេសីរបស់ព្រះអង្គម្ចាស់ហារី គឺព្រះនាងមេហ្គានបានវិលត្រឡប់ទៅប្រទេសកាណាដាវិញបន្ទាប់ពីសេចក្តីប្រកាសរបស់គូស្នេហ៍ក្សត្រអង់គ្លេសទាំងពីរថា ពួកទ្រង់លាចេញពីមុខតំណែងជួរមុខរបស់រាជវង្ស ខណៈមហាក្សត្រិយានីរៀបចំការពិភាក្សាបន្ទាន់ជាមួយគ្រួសាររបស់ទ្រង់ដើម្បីដោះស្រាយវិបត្តិនេះ។ មេហ្គាននិងហារីបានបន្លាយពេលវិស្សមកាលបុណ្យណូអែលនៅប្រទេសកាណាដាជាមួយបុត្រាតូចរបស់ពួកទ្រង់ មុនពេលត្រឡប់មកវិញដើម្បីប្រកាសព័ត៌មានដ៏ភ្ញាក់ផ្អើលនៅសប្តាហ៍នេះថាពួកទ្រង់នឹង “ដើរចេញ” ពីតួនាទីរាជវង្ស។ កាសែតដេលីមែលបានរាយការណ៍ថា ព្រះនាងមេហ្គានបានហោះត្រឡប់ទៅកាណាដាវិញកាលពីថ្ងៃព្រហស្បតិ៍ទី៩មករា ព្រោះគ្មានបំណងនៅអង់គ្លេសឱ្យយូរនោះទេ។ កាសែតនេះសរសេរថា ព្រះនាងបានទុកបុត្រា អាឈី...

ទេព កញ្ញា ថត​លេង​បែប​បុរាណ ធ្វើឱ្យ​ប្រុសៗពេញចិត្ត​ដែរ​

ភ្នំពេញ​៖ តារា​សម្តែង​ស្រី មាន​ប្រជាប្រិយភាពក្នុង​រឿង​ភាគ​ខ្មែរ​ជាច្រើន គឺ ទេព កញ្ញា ដែល​ធ្លាប់​តែងតែ​ឃើញក្នុង​ឈុត​សម័យ​នោះ លើក​នេះ បានបង្ហាញ​ខ្លួន​ក្នុង​ឈុត​សម័យបុរាណ ធ្វើឱ្យ​សម្រស់​របស់​នាងកាន់តែ​ស្អាត ធ្វើឱ្យ​ប្រុសៗ ឃើញ​ហើយ​ចង់​លង់​ស្នេហ៍តែម្តង​។ កាលពី​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២០...

ផាន​ផា​ភួង កើតទុក្ខ ព្រោះ​បាត់​ហ្វេ​ស​ប៊ុ​ក ដែល​ប្រើ​រាល់ថ្ងៃ​

ភ្នំពេញ​៖ តារា​សម្តែង​ល្បី ដែល​មហាជន​ស្គាល់​ថា ជា​តួ​ឆ្នាសឆ្នើម ក្នុង​រឿង​ភាគ​ខ្មែរ​ច្រើន​នោះ អ្នកនាង សឿន ផាន​ផា​ភួង បានបង្ហាញ​អាកា​រមិន​សប្បាយចិត្ត ស្ទើរតែ​ដេក​មិន​លក់​បក់មិន​ល្ហើយ ដោយសារតែ​ការបាត់​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន ដែល​នាង​ប្រើ​រាល់ថ្ងៃ​។​ អ្នកនាង សឿន ផាន​ផា​ភួង...

តារាសម្តែងរបស់ទូរទស្សន៍ MTV នាង អាឡិចស៊ីស អេដឌីគាំងបេះដូងស្លាប់

នាង អាឡិចស៊ីស អេដឌី (Alexis Eddy) អាយុ ២៣ ឆ្នាំ ដែលល្បីក្នុងរឿងភាគ “Are You One?” របស់ទូរទស្សន៍ MTV ត្រូវគេរកឃើញស្លាប់នៅរដ្ឋវើជីនៀខាងលិច។...

ព្រះអង្គម្ចាស់ឆាលគំរាមកាត់លុយ២លានផោនពីបុត្រាហារីនិងព្រះនាងមេហ្គាន ប្រសិនបើទ្រង់ទាំងពីរចាកចេញពីសែរាជវង្សអង់គ្លេស

ព្រះអង្គម្ចាស់ឆាលអាចនឹងកាត់លុយទ្រទ្រង់ជីវភាព២លានផោន (២,៦១លានដុល្លារ) ពីបុត្រាហារីនិងព្រះនាងមេហ្គាន ប្រសិនបើទ្រង់ទាំងពីរសម្រេចចិត្តចុះចេញពីតួនាទីរាជវង្សទាំងស្រុង។ ព្រះអង្គម្ចាស់ឆាលបានសម្រេចព្រះទ័យច្បាស់ណាស់ថាទ្រង់នឹងលែងប្រទានលុយដល់អ្នកទាំងពីរ ប្រសិនបើប្តីប្រពន្ធនេះសម្រេចចិត្តចាកចេញពីគ្រួសាររាជវង្ស។ ដំណឹងនេះកើតឡើងបន្ទាប់ពីការប្រកាសដ៏ភ្ញាក់ផ្អើលកាលពីថ្ងៃពុធដោយព្រះអង្គម្ចាស់ហារីនិងព្រះនាងមេហ្គានថា ទ្រង់ទាំងទ្វេមានផែនការចាប់ផ្តើមតួនាទីថ្មីឈានមុខក្នុងស្ថាប័នរាជវង្ស។ ក្នុងសេចក្តីថ្លែងការណ៍មួយ ព្រះអង្គម្ចាស់ហារីព្រះជន្ម៣៥វស្សា និង ព្រះនាងមេហ្គានព្រះជន្ម៣៨វស្សាបានមានបន្ទូលថា ពួកទ្រង់មានគម្រោងធ្វើឱ្យមានឯករាជ្យខាងហិរញ្ញវត្ថុ និង​បែងចែកពេលវេលារវាងចក្រភពអង់គ្លេសនិងអាម៉េរិកខាងជើង។ ឥឡូវប្រភពមួយបានប្រាប់កាសែតថែមស៍ថា...

បុរស​ម្នាក់ត្រូវ​ជនដៃដល់​បាញ់សម្លាប់ ក្នុង​ភោជនីយដ្ឋាន ជា​ឌី​ជេ ល្បី​ម្នាក់​

​ភ្នំពេញៈ បុរស​ម្នាក់ត្រូវបាន​គេ​បាញ់សម្លាប់នៅក្នុង​ភោ​ជនីយ​ដ្ឋា​ន ហេ​ប​ភី​ណេ​ស ស៊ុប និង​ខារ៉ាអូខេ​គ្រួសារ លើផ្លូវ​ត្រសក់ផ្អែម (​ផ្លូវ​៦៣) សង្កាត់​បឹងរាំង ខណ្ឌដូនពេញ កាលពី​វេលាម៉ោងជាង ៤ ទៀបភ្លឺ ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២០នេះ​។...

នាយ​ក្តិ​ប​យំ​ស្ទើរតែ​រីង​ខ្លួន ​ព្រោះ​បាត់បង់​កូនប្រុស​ជាទី​ស្រឡាញ់​

ភ្នំពេញៈ តារា​កំប្លែង ដែលមាន​រហស្ស​នាម​ថា នាយ​ក្តិ​ប ជា​សមាជិក​ក្រុម​កំប្លែង នាយ​ក្រឹម បាន​យំ​ស្ទើរតែ​រីង​ខ្លួន​ចង់​ដាច់ខ្យល់​ទៅហើយ ព្រោះ​បាត់បង់​កូនប្រុស​ជាទី​ស្រឡាញ់​របស់ខ្លួន​ដែល​ស្លាប់​ដោយ​គ្រោះថ្នាក់កាលពី​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២០​។ កាលពី​ម៉ោងជាង​១១​យប់​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២០ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​​បង្កឡើងដោយ​រថយន្ត​បាន​បុក​អ្នករត់ PassApp...