ដោយ៖ភ្នំស្វាយ/បន្ទាយមានជ័យ៖គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យមានភារកិច្ចចំពោះមុខសំខាន់ៗមួយចំនួននាពេលនេះនិងពេលដ៏ខ្លីខាងមុខ។នេះបើតាមលោកអ៊ុរាត្រីអភិបាលខេត្តបន្ទាយមានជ័យថ្លែងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកាលពីថ្ងៃទី៦ខែកុម្ភៈឆ្នាំ២០២០។ លោកបានថ្លែងថារបៀបវារៈសំខាន់ៗនៃកិច្ចប្រជុំដែលនិយាយីតួភារកិច្ចចំពោះមុខរបស់ខេត្តមានដូចជា៖១ការត្រៀមរៀបចំពិធីសម្ពោធផ្លូវលេខ៥៨ដែលសណ្តូកសសៀរតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃតភ្ជាប់ពីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ទៅផ្អុងក្រុងសំរោងខេត្តឧត្តរមានជ័យ ដែលនឹងប្រព្រឹទ្ធទៅ នាថ្ងៃទី ២៦ ខែកុម្ភះ ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ២៖ត្រៀមរៀបចំបុណ្យផ្កាប្រាក់សាមគ្គីដែលផ្តួចផ្តើមឡើងដោយលោកនាយឧត្តមសេនីឧបនាយករដ្ឋមន្ត្រីប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីប្រមូលបច្ឆ័យយកទៅកសាងជួសជុលឡើងវិញក្រុមប្រាសាទបន្ទាយឆ្មារនៃគម្រោងអភិរក្សនិងអភិវឌ្ឍន៍ប្រាសាទបូរាណ។ក៏បានលើកយកបញ្ហាឈ្មួញដឹកមាន់ជ្រូកនិងគ្រឿងក្នុងខូចគុណភាពតាមច្រកអូរបីជាន់និងច្រករបៀងដូចខុសច្បាប់,លើកពីចលនាមនុស្សទៅទន្ទ្រានយកនដីឯកជននិងដីរដ្ឋយកមកធ្វើជាកម្មសិទ្ធខ្លួនឯងនៅតាមស្រុកក្រុងខ្លះនៃខេត្ត ។ លោកស្រី...