ការកំណត់

https://www.rasmeinews.com/wp-content/uploads/2020/12/setting.png

​ប្រកួត​បាល់ទះ​ដណ្តើម​ពានរង្វាន់​អរគុណ​សន្តិភាព​សម្រាប់​ឆ្នាំ​២០២០

ដោយ​គូលែន​/​សៀមរាប​៖​កាលពី​ថ្ងៃទី​៧ ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ​ការប្រកួត​បាល់ទះ​ដណ្តើមពាន​រង្វាន់ អរគុណ​សន្តិភាព​សម្រាប់​ឆ្នាំ​២០២០​ជា​លើកដំបូង​ដែល​រៀបចំឡើង​ដោយ​រដ្ឋបាល​ស្រុក​ប្រាសាទបាគង​ខេត្តសៀមរាប​ត្រូវបាន​ចាប់ផ្តើម​បើក​ការប្រកួត​ហើយ​ក្រោម​អធិបតីភាព​លោក​ពិន​ប្រាកដ​អភិបាលរង​ខេត្ត សៀមរាប​។​ ​លោក​សូ​ប្លា​តុង​អភិបាលស្រុក​ប្រាសាទបាគង​បាន​និយាយថា​”​ក្នុងនាម​អភិបាលស្រុក​និង​ជា​អ្នក​ផ្តួចផ្តើម​រៀបចំ​កម្មវិធី​នេះ​ឡើង​ខ្ញុំបាទ​ពិតជា​សូម​អរគុណ​ដល់​សន្តិភាព​ដែល​កំពុងមាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុ​ជាស​ន្តិ​ភាព​។​គឺជា​កត្តា​សំខាន់បំផុត​និង​មិនអាច​ខ្វះ​បាន​សម្រាប់​ដំណើរការ​អភិវឌ្ឍ​ជាតិ​កសាង​កំណើនសេដ្ឋកិច្ច​ការគោរព​សិទ្ធិមនុស្ស​និង​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​”​។​ ​លោក​បាន​បន្តថា​មាន​សុខសន្តិភាព​គឺមាន​ឱកាស​ធ្វើ​អ្វីៗ​ទាំង​អស់ហើយ​ប្រសិនបើ​គ្មាន​សុខសន្តិភាព​ប្រទេសជាតិ​មាន​សង្គ្រាម មាន​ចលាចល មាន​អស្ថិរភាព យើង​ក៏​មិនអាច​នឹងមាន​ឱកាស ធ្វើ​អ្វី​ទាំងអស់ គ្មាន​ការអភិវឌ្ឍ​ហើយក៏​មិនអាច​និយាយ​ពី​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​បានឡើយ​។​ខណៈ​សិទ្ធិ​រស់រាន​ជីវិត​ក៏​គ្មាន​ដែរ​ហើយ​សត្រូវ​ដ៏​ចម្បង​បំផុត​របស់​សន្តិភាព​គឺ​”​សង្គ្រាម ចលាចល​សង្គម​”​។​ ​លោក​បាន​បន្តថា​គោលបំណង​ក្នុង​ការរៀបចំ​កម្មវិធី​នេះ​ឡើង​គឺ​ដើម្បី​អបអរសាទរ​កម្ពុជា​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​នៅ​ឆ្នាំ​២០២៣​ខាងមុខ​ដែលមាន​កីឡាករ​ចំនួន​១៤​ក្រុម​និង​ដើម្បី​រួមចំណែក​លើកស្ទួយ​វិស័យ​កីឡា​។​ជាពិសេស​កីឡាបាល់ទះ​(​យុវជន​ម្នាក់​ចេះ​លេង​កីឡា​១​ប្រភេទ​)​បង្កើត​បង្កើន​ការ​សាមគ្គីភាព​មិត្តភាព​រាប់អាន​ស្រលាញ់គ្នា​រវាង​មនុស្ស​គ្រប់​វ័យ​នៅក្នុង​ស្រុក​រក្សា​សុខភាព​និង​ចៀស​ឆ្ងាយ​ពី​អបាយមុខ​ផ្សេងៗ (​ជាពិសេស​គ្រឿងញៀន​)​។​ ​លោក​បាន​បញ្ជាក់ថា​កីឡាបាល់ទះ​នាពេល​បច្ចុប្បន្ន​គឺមាន​ការរីកចម្រើន​គ្រប់​មូលដ្ឋាន​មានការ​លេង​កីឡា...

ប្រកាសបិទចរាចរណ៍នៅថ្ងៃទី​១១​ខែកុម្ភៈចាប់ពីរង្វង់មូល​កួរស្រូវ​ដល់ព្រំប្រទល់ខេត្ត​កណ្តាល ដើម្បីបើកការដ្ឋាន​សាង​សង់ផ្លូវជាតិលេខ២

ដោយ៖រ៉ាម៉នៈ​ភ្នំពេញ៖​រដ្ឋបាលរាជធានីភ្នំពេញប្រកាសបិទចរាចរណ៍​ចាប់ពីរង្វង់មូលកួរស្រូវ ដល់ព្រំប្រទល់ខេត្តកណ្តាលដើម្បីបើកការដ្ឋានសាងសង់​ផ្លូវជាតិលេខ២ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ចាប់ពីម៉ោង ៦:០០នាទី តទៅ រហូតដល់ចប់កម្មវិធី។ រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសបិទកំណាត់ផ្លូវជាតិលេខ២ ជាបណ្តោះអាសន្ន ដើម្បីប្រារព្ធពិធីបើកការដ្ឋានជួលជុលស្ថានភាពផ្លូវឱ្យប្រសើរឡើងវិញ ចាប់ពីរង្វង់មូលកួរស្រូវ រហូតដល់ព្រំប្រទល់ខេត្តកណ្តាល​ដោយមិន​អនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទធ្វើការឆ្លងកាត់ ។...

​សេក គឹម​រូ​ន និង ពុទ្ធ ឆាយ​រិទ្ធី លេចមុខ​ទៀតហើយ​

ដោយ​៖ រ៉ូ​ហ្សា ​ភ្នំពេញ​៖ អ្នក​ប្រដាល់​កម្ពុជា ២ រូប ដែល​បាត់​មុខ​មួយរយៈ​ខ្លី​នោះ បានបង្ហាញ​មុខ​មកវិញ​ហើយ ៗ ថែមទាំង​ណាត់​ប្រកួត ជាមួយ​អ្នក​ប្រដាល់​ថៃ លើស​ង្វៀន​អធិរាជ​កម្លាំង​រ៉េដ​អាន របស់​អាស៊ីអាគ្នេយ៍ នៅ​យប់​ថ្ងៃទី​៩ កុម្ភៈ...

​នគរបាល​ខេត្តបាត់ដំបង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​នគរបាល​ភូមិភាគ​២​នៃ​ប្រទេស​ថៃ

ដោយ​គ្រញូង​/​បាត់ដំបង​៖​កាលពី​ថ្ងៃទី​៧​ខែកុម្ភៈ​ឆ្នាំ​២០២០​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ស្រី​សុខុន​ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បាន​ដឹកនាំ​ប្រតិភូ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ធ្វើ​បដិសណ្ឋារកិច្ច​ទ​ទូល​ស្វាគមន៍​។​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ជា​មេបញ្ជាការ​នគរបាល​ភូមិភាគ​២​និង​ប្រតិភូ​នៃ​ព្រះរាជាណាចក្រ​ថៃ​នៅ​ច្រកទ្វារ​អន្តរជាតិ​(​ភ្នំ​ដី​-​ខៅ​ឌី​ន​)​ស្រុក​សំពៅ​លូន​។​ ​ដែល​មក​បំពេញ​ទស្សនកិច្ច​ការងារ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ហើយ​ពេល​ថ្ងៃត្រង់​បាន​អញ្ជើញ​ទៅសួរសុខទុក្ខ​លោក​ងួន​រត​នះ​អភិបាលខេត្ត​ជាការ​គួរសម​។​ នៅ​រសៀល​ថ្ហៃ​ដដែល​កងកម្លាំង​នគរបាល​នៃ​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​និង​នគ​របាល​នៃ​ស្នងការ​ភូមិភាគ​២​នៃ​ប្រទេសថៃ​បានរៀបចំ​ការប្រកួត​កីឡាបាល់ទាត់​ដើម្បី​រិត​ចំណង​សាមគ្គីភាព​មិត្តភាព​និង​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​នៃ​ខេត្ត​ទាំងពីរ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​។ ក្នុងនោះដោយមាន​វត្តមាន​លោក​ឋ​ឧ​ត្ត​ម​សេនីយ៍​ទោ​អ៊ុច​ដុ​ខុន​ស្នងការ​ខេត្តបាត់ដំបង​និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​មេបញ្ជាការ​នគរបាល​ភូមិភាគ​ទី​២​ចូលរួម​ជា​គណៈអធិបតី​និង​ចូលរួម​ទាត់​បាល់​បើកឆាក​ផងដែរ​៕S/ ​រូប​ថ​តៈ​ប្រតិភូ​នគរបាល​បា​លមៃ​ខេត្ត​ទាំងពីរ​ស្វាគមន៍​គ្នា​ទៅវិញទៅមក​ថត​រូ​ន​រួមគ្នា​ការប្រកួត​បាល់ទាត់​មិត្តភាព​នៃ​នគរបាល​ទាំងពីរ​ភាគី​កម្ពុជា​និង​ថៃ​។​ ​

ប្រគល់​ម៉ូតូ​ដឹក​សំរាម​ទំនើប​៤០​គ្រឿង​ដល់​ខណ្ឌ​ទាំង​៦​និង​រដ្ឋាករ​ស្វយ័ត​ផ្សារ​ធំថ្មី

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​ក្នុងការ​ចូលរួម​ថែរក្សា​អនាម័យ​និង​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង​ពិសេស​ដើម្បី​ចូលរួម​ប្រមូល​សំរាម​ក្នុង​ក្រុង​រដ្ឋបាល​រាជធានី​បាន​ទិញ​ម៉ូតូ​ដឹក​សំរាម​បែប​ទំនើប​អាច​បែន​ចាក់សំរាម​បាន​ចំនួន​៤០​គ្រឿង​ចែកជូន​ដល់​ខណ្ឌ​ចំនួន​៦ បន្ថែមទៀត ។ ​ ពិធី​ប្រគល់​ម៉ូតូ​ដឹក​សំរាម​ពេលនេះ​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​នៅ​សាលា​រាជធានី​ភ្នំពេញ​កាលពី​ល្ងាច​ថ្ងៃទី​៧​កុម្ភៈ​នេះ​។​ក្នុងនោះ​លោក​ម៉េ​តមាស​ភ័​ក្ដី​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា​ម៉ូតូ​ដឹក​សំរាម​ទំនើប​ដែល​លោក​អភិបាល​រាជធានី​ភ្នំពេញ​ប្រគល់ជូន​ខណ្ឌ​ទាំង​៦​នា​ល្ងាច​ថ្ងៃទី​៧​ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ​រួមមាន​៖​ខណ្ឌ​ច្បារអំពៅ​ចំនួន​៦​គ្រឿង​។​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចំនួន ៧​គ្រឿង​,​ខណ្ឌមានជ័យ​ចំនួន ៧​គ្រឿង ខណ្ឌទួលគោក​ចំនួន​១០​គ្រឿង​,​ខណ្ឌ​៧​មករា ចំនួន ៣​គ្រឿង​, ខណ្ឌ​សែន​សុខ ចំនួន ៦​គ្រឿង និង​រដ្ឋាករ​ស្វយ័ត​ផ្សារ​ធំថ្មី...

ជនជាតិ​ចិន​ម្នាក់​ដែល​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ជា​ដាច់​ហើយ​រង់ចាំ​ការធ្វើ​តេស្ត​លើក​ទី​៣​នឹង​អាច​ចេញពី​មន្ទីរពេទ្យ​បាន​ហើយ​

ដោយៈ​សុផល​ភ្នំពេញ​៖​លោក​វេជ្ជបណ្ឌិត​លី​សូ​វ៉ាន់​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​ប្រាប់​រស្មី​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​៧​ខែកុម្ភៈ​ឆ្នាំ​២០២០​ថា​៖​អ្នកជំងឺ​ជនជាតិ​ចិន​ម្នាក់​ដែល​បាន​រកឃើញ​មាន​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​នៅ​ខេត្ត​ព្រះសីហនុ​នោះ បានជា​ដាច់​ពី​ជំងឺ​កូ​រ៉ូ​ណា​ហើយ​។​ ​លោក​បាន​បញ្ជាក់ថា​៖”​តាម​លក្ខណៈ​បច្ចេកទេស ការធ្វើ​តេស្ត​ចំនួន​២​លើក​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ បានបង្ហាញ​នូវ​លទ្ធផល​អវិជ្ជមាន មានន័យថា​គាត់​បានជា​សះស្បើយ​ហើយ​។​នៅ​ថ្ងៃទី​១០ ខែកុម្ភៈ ខាងមុខ នឹងធ្វើ​តេស្ត​ម្តងទៀត ។​លទ្ធផល​អវិជ្ជមាន​អ្នកជំងឺ​អាច​នឹង​ចេញពី​មន្ទីរពេទ្យ​បាន​ហើយ​”​។​ ​ក្រសួងសុខាភិបាល​កម្ពុ​ជា​នៅ​រសៀល​ថ្ងៃទី​៦​ខែកុម្ភៈ​ឆ្នាំ​២០២០​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់​ពី​លទ្ធផល​នៃ​ការធ្វើ​តេស្ត​លើ​វត្ថុ​វិភាគ​របស់​អ្នកជំងឺ​ជនជាតិ​ចិន​ម្នាក់​ដែល​បាន​រកឃើញ​មាន​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​នៅ​ខេត្ត​ព្រះសីហនុ​។​ដោយ​លទ្ធផល​នៃ​ការធ្វើ​តេស្ត​ចំនួន​២​លើក​បង្ហាញ​នូវ​លទ្ធផល​អវិជ្ជមាន​។​ប្រសិនបើ​ការធ្វើ​តេស្ត​លើក​ទី​៣​បង្ហាញថា​មិនមាន​មេរោគ​កូ​រ៉ូ​ណា​ទៀត​នោះ​អ្នកជំងឺ​អាច​នឹង​ចេញពី​មន្ទីរពេទ្យ​នៅ​ថ្ងៃទី​១០ ខែកុម្ភៈ ខាងមុខនេះ​។​ ​សូមជម្រាបថា​៖​ក្រសួងសុខាភិបាល...

ទូត​ជប៉ុន​រៀបចំ​ការប្រឡង​ថ្លែង​សុន្ទរកថា​ភាសា​ជប៉ុន​លើក​ទី​២៣

ដោយៈ​សុផល​/​ភ្នំពេញ​៖​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​សហការ​ជាមួយ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន​(CJCC)​និង​វិទ្យាស្ថាន​ភាសាបរទេស​(IFL)​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​នឹង​រៀបចំ​នូវ​កម្មវិធី​ប្រឡងប្រជែង​ថ្លែង​សុន្ទរកថា​ភាសា​ជប៉ុន​លើក​ទី​២៣​នៅ​កម្ពុជា​។​កម្មវិធី​ប្រឡងប្រជែង​នេះ​ធ្វើ​នៅ​ថ្ងៃអាទិត្យ​ទី​២៤​ខែឧសភា​ឆ្នាំ​២០២០​ខាងមុខ​នៅ​សាល​អង្គរ​-​គី​ហ្សូ​ណា​នៃ​CJCC​តាមរយៈ​ការសម្រិតសម្រាំង​បេក្ខជន​ដាក់ពាក្យ​ដែល​នឹងត្រូវ​ជ្រើសរើស​នៅ​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២០​។​ ​ការប្រឡងប្រជែង​ថ្លែង​សុន្ទរកថា​ភាសា​ជប៉ុន​ត្រូវបាន​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ការអប់រំ​ភាសា​ជប៉ុន​នៅ​កម្ពុជា​និង​ផ្តល់ឱកាស​សម្រាប់​អ្នកសិក្សា​ភាសា​ជប៉ុន​បង្ហាញ​នូវ​សមត្ថភាព​ក្នុងការ​និយាយ​ភាសា​ជប៉ុន​។​ពាក្យសុំ​ចូលរួម​ប្រឡងប្រជែង​ចាប់​បើកទទួល​ពីថ្ងៃ​ទី​១​ខែកុម្ភៈ​ដល់​ថ្ងៃទី​២៩​ខែកុម្ភៈ​ឆ្នាំ​២០២០​នៅ​CJCC​ឬ​អាចដាក់​ពាក្យ​បាន​តាម​អន​ឡាញ​។​ ​ពាក្យសុំ​និង​សេចក្តីណែនាំ​ពី​ការចូលរួម​ប្រកួត​អាច​រកបាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​CJCC​ដែលមាន​អាស័យដ្ឋាន​៖https://www.facebook.com/cjcc.fb/photos/a.193791777354300/2782240148509437/]​វេ​ប​សាយ [http://bit.ly/380mjxp] វីដេអូ Youtube [https://youtu.be/1FaWf26pnhg]៕S/​

ដក​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្តកណ្តាល​

ដោយៈ ឫទ្ធិ​ស័ក្តិ​/ ​ភ្នំពេញ​: លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ បានសម្រេច​បញ្ចប់​ភារកិច្ច​លោក លឹម ចាន់សូ​ភី ពី​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់...

ប្រជុំ​គណៈបញ្ជាការ​ឯកភាពខេត្ត​ដើម្បីពង្រឹង​សន្តិសុខ​ក្នុង​មូលដ្ឋាន

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​រដ្ឋបាលខេត្ត​ព្រះវិហារ​នៅ​រសៀល​ថ្ងៃទី​៧​ខែកុម្ភៈ​ឆ្នាំ​២០២០​បានរៀបចំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ក្រោម​អធិបតីភាព​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត​។​ក្នុងនោះ​មានការ​ចូលរួម​ពី​មេបញ្ជាការ​ប្រចាំ​ទិស​ភូមិភាគ​៤​មេបញ្ជាការ​កងកម្លាំង​ទាំងបី​ក្នុង​ខេត្ត​រួម​មន្ត្រីក្រោមឱវាទ​ខេត្ត​ជាច្រើនរូប​។​ ​អភិបាលខេត្ត​បាន​ជម្រាប​ពី​កិច្ចការ​ចាំបាច់​គឺ​ក្តាប់​សភាពការណ៍​ទូទៅ​និង​ដាក់ចេញ​វិធានការ​អនុវត្ត​កិច្ចការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​ធានា​និង​រក្សាបាន​នូវ​សភាពការណ៍​ស្ងប់ស្ងាត់​និង​ល្អប្រសើរ​បាន​គ្រប់​គោលដៅ​យុទ្ធនា​ការបង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​នៅ​ទូទាំងប្រទេស​និង​ក្នុងភូមិ​សាស្ត្រ​ខេត្តព្រះវិហារ​។ ​លើសពីនេះ​ទៀត​នា​ថ្មីៗ​នេះ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ដ៏​ធំ​កាលពី​ចុងខែ​ធ្នូ​កន្លងទៅ​នៅ​អានសេះ ការបង្ក្រាប ក្រុម ជនល្មើស រាវរក​វត្ថុ​បុរាណ​នៅ​ចំណុច​ប្រាសាទខ្នារ ស្ថិតក្នុង ភូមិ​ក្រឡាពាស ឃុំ​ព្រីង​ធំ​ស្រុក​ជាំ​ក្សាន្ត​និង​ការបង្ក្រាប​ល្បែង​ជល់​មាន់​ព្រមទាំង​ការកើតឡើង​គ្រោះថ្នាក់​ចរាចរ​ជាច្រើន​ករណី ព្រមទាំង​បណ្តាល​ឲ្យ​ស្លាប់ មនុស្ស​ផងដែរ ។​ ​លោក​អភិបាលខេត្ត​បានដាក់​ចេញ​នូវ​វិធានការ​មួយចំនួន​ដូចជា​១,​បញ្ហាដីធ្លី​ជម្លោះដីធ្លី​។​២,​ប​ញ្ហ​បទល្មើស​ធនធានធម្មជាតិ​។​៣,​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ណែនាំ​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ភ្លើង​ផ្សែង​នា​រដូវក្ដៅ​នេះ​។​៤,​គ្រោះថ្នាក់​ចរាចរណ៍​។​៥,​ករណី​ផ្ដល់​សេវាសាធារណៈ​។​...

វិស័យពុទ្ធចក្រនិងអាណាចក្រសហ​​ការ​គ្នាជួយឲ្យមានសន្តិភាពផ្លូវចិត្ត​យូរអង្វែង

ដោយ:គង់ហេង/កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានថ្លែងថា វិស័យពុទ្ធចក្ររីកចម្រើន ត្រូវចូលរួមគាំទ្របន្ថែមលើវិស័យអាណាចក្រពោល គឺវិស័យទាំងពីរមិនអាចខ្វះគ្នាបានទេត្រូវដើរទន្ទឹមគ្នា។ មានន័យថាវិស័យពុទ្ធចក្រ និងវិស័យអាណាចក្ររួមសហការគ្នា គឺនាំឲ្យមានសន្តិភាពផ្លូវចិត្តដល់ប្រជាពលរដ្ឋបានយូរអង្វែង។ នៅក្នុងកម្មវិធីឈ្វេងយល់«បុណ្យមាឃបូជា»ដែលការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ មន្រ្តីរាជការ...