អ្នកប្រដាល់ថៃ អាវ វ៉ាតាន ជួបជាមួយជើងខ្លាំង វង្ស វិឆ័យ
ដោយ៖ រ៉ូហ្សា ភ្នំពេញ៖ អ្នកប្រដាល់ជើងខ្លាំង ស្រុកថៃ អាវ វ៉ាតាន (Ao Watan) ដែលពុំធ្លាប់ចាញ់ នៅសង្វៀនស្រុកខ្មែរនោះ នឹងជួបប្រកួត ជាមួយជើងខ្លាំងកម្ពុជា វង្ស វិឆ័យ...
https://www.rasmeinews.com/wp-content/uploads/2020/12/setting.png
ដោយ៖ រ៉ូហ្សា ភ្នំពេញ៖ អ្នកប្រដាល់ជើងខ្លាំង ស្រុកថៃ អាវ វ៉ាតាន (Ao Watan) ដែលពុំធ្លាប់ចាញ់ នៅសង្វៀនស្រុកខ្មែរនោះ នឹងជួបប្រកួត ជាមួយជើងខ្លាំងកម្ពុជា វង្ស វិឆ័យ...
ដោយ៖ រ៉ូហ្សា ភ្នំពេញ៖ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា លោក ស សុខា បានថ្លែងថា បន្ទាប់ពីស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ...
ដោយ៖ភ្នំស្វាយ/បន្ទាយមានជ័យ៖គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យមានភារកិច្ចចំពោះមុខសំខាន់ៗមួយចំនួននាពេលនេះនិងពេលដ៏ខ្លីខាងមុខ។នេះបើតាមលោកអ៊ុរាត្រីអភិបាលខេត្តបន្ទាយមានជ័យថ្លែងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកាលពីថ្ងៃទី៦ខែកុម្ភៈឆ្នាំ២០២០។ លោកបានថ្លែងថារបៀបវារៈសំខាន់ៗនៃកិច្ចប្រជុំដែលនិយាយីតួភារកិច្ចចំពោះមុខរបស់ខេត្តមានដូចជា៖១ការត្រៀមរៀបចំពិធីសម្ពោធផ្លូវលេខ៥៨ដែលសណ្តូកសសៀរតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃតភ្ជាប់ពីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ទៅផ្អុងក្រុងសំរោងខេត្តឧត្តរមានជ័យ ដែលនឹងប្រព្រឹទ្ធទៅ នាថ្ងៃទី ២៦ ខែកុម្ភះ ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ២៖ត្រៀមរៀបចំបុណ្យផ្កាប្រាក់សាមគ្គីដែលផ្តួចផ្តើមឡើងដោយលោកនាយឧត្តមសេនីឧបនាយករដ្ឋមន្ត្រីប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីប្រមូលបច្ឆ័យយកទៅកសាងជួសជុលឡើងវិញក្រុមប្រាសាទបន្ទាយឆ្មារនៃគម្រោងអភិរក្សនិងអភិវឌ្ឍន៍ប្រាសាទបូរាណ។ក៏បានលើកយកបញ្ហាឈ្មួញដឹកមាន់ជ្រូកនិងគ្រឿងក្នុងខូចគុណភាពតាមច្រកអូរបីជាន់និងច្រករបៀងដូចខុសច្បាប់,លើកពីចលនាមនុស្សទៅទន្ទ្រានយកនដីឯកជននិងដីរដ្ឋយកមកធ្វើជាកម្មសិទ្ធខ្លួនឯងនៅតាមស្រុកក្រុងខ្លះនៃខេត្ត ។ លោកស្រី...
ដោយ:អង្គរតូច/សៀមរាប៖នៅខែមករាឆ្នាំ២០២០នេះអាជ្ញាធរជាតិអប្សរាបានផ្តល់ថវិកាបដិភាគក្នុងការសាងសង់បង្គន់អនាម័យជូនប្រជាពលរដ្ឋរស់នៅរមណីយដ្ឋានអង្គរបានចំនួន២៩គ្រួសារស្ថិតក្នុងភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ មន្ត្រីអាជ្ញាធរអប្សរាបានឱ្យដឹងថាបង្គន់ចំនួន២៩នេះតាមរយៈពីការប្រើប្រាស់ថវិកាបដិភាគរបស់គម្រោងសុវុឌ្ឍិកម្ម នៃការសម្អាតទឹកនិងការគ្រប់គ្រងទឹកក្នុងតំបន់អង្គរ PAAGERAនៃអាជ្ញាធរជាតិអប្សរា ចំនួន៤០ភាគរយនិងម្ចាស់សំណើរចំណាយ៦០ភាគរយ។ ការចូលរួមចំណែកគឺដើម្បីឱ្យប្រជាជនដែលរស់នៅក្នុងរមណីយដ្ឋានអង្គរមានបង្គន់អនាម័យសម្រាប់ប្រើប្រាស់ឱ្យបានគ្រប់គ្នាចៀសវាងការបន្ទោរបង់ពាសវាលពាសកាល។នេះក៏ដើម្បីកាត់បន្ថយជំងឺឆ្លងផ្សេងៗជំរុញឱ្យអ្នកស្រុកអង្គរចេះរស់នៅស្អាត មានអនាម័យ និងចូលរួមលើកកម្ពស់បរិស្ថានតំបន់អង្គរទាំងមូលផងដែរ។ សូមរំឭកថា ចាប់តាំងពីខែសីហាឆ្នាំ២០១៨មក គិតមកដល់ពេលពេលនេះ គម្រោង...
ដោយៈចាន់តូ/ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី៦ខែកុម្ភៈឆ្នាំ២០២០អធិការដ្ឋាននគរបាលខណ្ឌដង្កោដឹកនាំដោយលោកវរសេនីយ៍ឯកជឹមស៊ីថានិងលោកស្រីគឹមញឹបអភិបាលខណ្ឌដង្កោបានមកទទួលទេយ្យទានពីព្រះគ្រូចៅអធិការវត្ដគោគអម្ពិលស្ថិតនៅភូមិព្រែកថ្លឹងសង្កាត់ជើងឯកខណ្ឌដង្កោ។ទេយ្យទាននេះសម្រាប់ទុកចែកជូនប្រជាពលរដ្ឋទីទាល់ក្រីក្រចាស់ជរានៅក្នុងមូលដ្ឋាន ។ ស្ថានភាពជាក់ស្តែងនៃអំណោយដែលត្រូវទទួលមានអង្ករទឹកស៊ីវអ៊ីវទឹកត្រីសម្ភារផ្ទះបាយទឹកដោះគោខាប់ មីកេស ស្ករ ទឹកក្រូច ទឹកសុទ្ធ ទឹកផ្លែឈើកេស និងថវិការមួយចំនួន ។នៅក្នុងឱកាសនោះ លោកស្រីអភិបាលខណ្ឌបានមានប្រសាសន៍សំណេះសំណាលកោតសរសើរដល់ព្រះចៅអធិការវត្តគោកអម្ពិល តែងតែផ្ដល់នូវទេយ្យទាន ទេយ្យវត្ថុ ព្រមទាំងបច្ច័យ ជូនដល់រដ្ឋានខណ្ឌ...
ដោយៈសៅវ៉ាន់ឌី/ព្រះវិហារៈលោកឧត្ដមសេនីយ៍ទោច័ន្ទសុភត្ត្រាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារកាលពីថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០២០បានដឹកនាំមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខកងកម្លាំងឈរជើងតាមចំណុចខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ តំបន់អានសេះ តំបន់បុស្សស្បូវ និងតំបន់ភ្នំ៦៧៧។ លោកមេបញ្ជាការក៏បានជំរុញបន្ថែមដល់កងកម្លាំងធ្វើយ៉ាងណាត្រូវតែគោរពតួនាទីភារកិច្ចត្រួតពិនិត្យអាវុធគ្រាប់ជាប្រចាំទទួលបទបញ្ជារបស់ថ្នាក់លើប្រគល់ជូនដើម្បីរកសុខសុវត្តិភាពជូនប្រជាពលរដ្ឋតាមខ្សែបន្ទាត់ព្រំដែន។ត្រូវតែបង្កាបង្គ្រាបពលករឆ្លងដែនខុសច្បាប់ដែលឆ្លងចូលទឹកដីថៃជាពិសេសបទល្មើសគ្រឿងញៀន។លើសពីនេះទៅទៀតលោកមេបញ្ជាការបានរំលឹកឡើងនូវការរស់នៅឲ្យបានសំរម្យសូមឱ្យថែរក្សាសុខភាពហូបស្អាតផឹកស្អាតរស់នៅស្អាតជៀសវាងកើតជម្ងឺផ្សេងៗជាយថាហេតុផងដែរ។ ក្នុងភាពសំណេះសំណាលនោះដែរលោកមេបញ្ជាការបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនសម្រាប់កសាងអង្គភាព និងជួយសម្រួលដល់ការហូបចុកបងប្អូនកងទ័ពរបស់យើង រូមមានអង្គភាព ផ្នែកសឹករងជាំក្សាន្ត ទទួលថវិកាចំនួន ២.៣០០.០០០រៀល។វរៈសេនាតូចលេខ២ទទួលបានថវិកាចំនួន២.០០០.០០០រៀល ។វរៈសេនាតូចលេខ១ទទួលថវិកា១.២០០.០០០រៀលនិងឧបត្ថមថវិកាដល់កម្លាំងកំពុងសម្រាកព្យាបាលជំងឺចំនួន២នាក់ម្នាក់ទទួលបានថវិកា៨០០.០០០រៀលម្នាក់ទៀតទទួលបាន៥០០.០០០រៀល៕S/
ដោយៈចាន់តូ/ភ្នំពេញ ៖ នៅរសៀលថ្ងៃអង្គារ ទី៥ ខែកុម្ភៈ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដំណើរដោយមេបញ្ជាការរង...
ដោយ:ភ្នំស្វាយ/បន្ទាយមានជ័យ ៖ ស្តូបតម្កល់អដ្ឋិធាតុជនរងគ្រោះស្លាប់កាលពីសម័យកម្ពុជាប្រធិបតេយ្យឬសម័យប៉ុលពតស្ថិតនៅ វត្តសុវណ្ណក្ខាសត្ថារាម (ហៅវត្តកណ្តាល) ស្ថិតនៅក្នុងឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានប្រារពពិធីក្រុងពលីកសាងកាលីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០។ ដើម្បីបានជាទីកន្លែងសមរម្យ សម្រាប់តម្កល់អដ្ឋិធាតុ ពុកម៉ែបងប្អូនប្រជាពលរដ្ឋ យុទ្ធជន...
ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ គិតមកដល់ដើមខែកុម្ភៈ ឆ្នាំ២០២០នេះ ការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងស្តុបផ្សារដើមគរ ខណ្ឌទួលគោកបានឈានដល់ការចាក់សរសរ និងផលិតគ្រោងដែកស្ពានហើយ ក្រោយពីរៀបចំពិធីក្រុងពាលីទៅតាមទំនៀមទំលាប់ បែបសាសនា បញ្ចុះបឋមសិលាសាងសង់ កាលពីជិត២ខែកន្លងទៅនេះ។ គួរបញ្ជាក់ថា ក្រោមគំនិតផ្ដើមរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញរដ្ឋបាលរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២៨ធ្នូឆ្នាំ២០១៩កន្លងទៅនេះបានរៀបចំពិធីក្រុងពាលីទៅតាមទំនៀមទំលាប់...
ដោយ៖រ៉ាម៉ន/ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី២៧ខែមករាឆ្នាំ២០២០នេះបានចេញសេចក្តីជូនដំណឹងស្ដីពីការបញ្ចៀសចរាចរសម្រាប់ក្បួនព្រះទីនាំងហែព្រះសពសម្តេចធម្មលិខិតលាស់ឡាយសម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា។ សេចក្ដីជូនដំណឹងបានឱ្យដឹងថានៅថ្ងៃទី៣ខែកុម្ភៈឆ្នាំ២០២០រដ្ឋបាលរាជធានីភ្នំពេញបានសហការជាមួយគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិនឹងរៀបចំក្បួនព្រះទីនាំងហែព្រះសពសម្តេចព្រះធម្មលិខិតលាស់ឡាយសម្តេចព្រះសង្ឃនាយករងទី១ប្រធានថេរសភាព្រះពុទ្ធសាសនា។ជាព្រះចៅអធិការវត្តសន្សំកុសលចេញពីវត្តសន្សំកុសលទៅកាន់វិមានឯករាជ្យដែលប្រារព្ធធ្វើឡើងនៅវេលាម៉ោង០៦៖០០នាទីព្រឹក។ តាមកាលបរិច្ឆេទរដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបិទផ្លូវជាបណ្តោះអាសន្នដោយមិនអនុញ្ញាតឱ្យយានជំនិះគ្រប់ប្រភេទ ឆ្លងកាត់ផ្លូវលេខ ៣៣BT មហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) មហាវិថីព្រះមុនីវង្ស (បញ្ច្រាសស្របស្ពានអាំកាសក្បាលថ្នល់), ។មហាវិថីព្រះនរោត្តម (ផ្លូវលេខំ៤១), មហាវិថីព្រះសីហនុ(ផ្លូវលេខ២៧៤),មហាវិថីសម្តេចសុធារស(ផ្លូវលេខ៣),វិថីឧកញ៉ាឈុន(ផ្លូវលេខ២៤០)វិថីឧកញ៉ា ស៊ូ...