ក្រោយពីសម្អាតរួច ដាក់ពោងកំណត់ដែនសុវត្ថិភាពលើឆ្នេរសាធារណៈអូរឈើទាល១
ដោយៈប.ខុន/ភ្នំពេញៈរដ្ឋបាលខេត្តព្រះសីហនុដាក់ពង្រាយពោងកំណត់ដែនសុវត្ថិភាពចំនួន២០០ លើកដំបូងនៅឆ្នេរសាធារណៈអូរឈើទាល១បានប្រវែង១.០០០ម៉ែត្រ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋមកលេងទឹកនៅតាមតំបន់ឆ្នេរនេះ។ លោកគួច ចំរើនអភិបាលខេត្តព្រះសីហនុបានប្រាប់ឱ្យរស្មីកម្ពុជាដឹងកាលពីថ្ងៃទី៦ខែកុម្ភៈឆ្នាំ២០២០ថា ពោងចំនួន២០០ត្រូវបានចងខ្សែបណ្តែតតាមបណ្តោយឆ្នេរសាធារណៈអូរឈើទាល១ប្រវែង១.០០០ម៉ែត្រ ដើម្បីកំណត់ដែនសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋមកលេងទឹកនៅតំបន់ឆ្នេរនេះ។ ពោងដែលបានដាក់ពង្រាយនេះត្រូវបានលោកអភិបាលខេត្តបញ្ជាក់ថា នៅកន្លែងខ្លះមានចម្ងាយ៣០០ម៉ែត្រពីឆ្នេរនិងនៅកន្លែងខ្លះជិតជាងនេះគឺដាក់ទៅតាមស្ថានភាពទឹក។ជំហានទី១នេះដាក់បាន២០០ពោងនិងត្រូវបន្តដាក់នៅឆ្នេរសាធារណៈអូរឈើទាល២បន្ថែមទៀត តែចំពោះមុខដាក់កន្លែងដែលមានប្រជាពលរដ្ឋមកលេងជាអចិន្ត្រៃយ៍សិន។នៅលើឆ្នេរសាធារណៈអូរត្រះ១និងអូរត្រេះ២ក៏ត្រូវដាក់ពោងកំណត់សញ្ញាដែនសុវត្ថិភាពដែរនៅពេលខាងមុខ។ ឆ្នេរសាធារណៈអូរឈើទាល១និងអូរឈើទាល២ត្រូវបានគេប្រាប់ឱ្យដឹងថាមានប្រវែងសរុប៣.២៥០ម៉ែត្រកន្លងទៅត្រូវបានធ្វើការឈូសសម្អាតដោយរដ្ឋបាលខេត្តព្រះសីហនុបន្ទាប់ពីបានបញ្ចប់ទាំងស្រុងនូវការលក់និង ស្នាក់នៅមិន រៀបរយលើឆ្នេរអូរឈើទាល២(អារីស្តុន) កាលពីពេលថ្មីៗកន្លងទៅរួចមក។ លោកគួចចំរើន...