អ្នកវិភាគចៅចាក់ស្មុក៖ឆ្នាំ២០១៨ ញុះញង់ពលរដ្ឋកុំឱ្យទៅបោះឆ្នោត រីឯឆ្នាំ ២០២៣ អំពាវនាវឱ្យពលរដ្ឋទៅបោះឆ្នោតតែគូសបំផ្លាញសន្លឹកឆ្នោតចោល, ជនក្បត់ជាតិ ៣ ជំនាន់សម រង្ស៊ី នឹងទទួលបរាជ័យយ៉ាងអាម៉ាស់សាជាថ្មីទៀតនៅចំពោះមុខដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
ភ្នំពេញ៖ពលរដ្ឋខ្មែរនៅចាំបានថា កាលពីបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ ទណ្ឌិត សម រង្ស៊ីនិងបក្ខពួក បានខិតខំធ្វើយុទ្ធនាការ«ម្រាមដៃស្អាត» និង«ដេកផ្ទះឈ្នះឯង»ក្នុងគោលបំណងដើម្បីរារាំងនិងញុះញង់ពលរដ្ឋមានឈ្មោះបោះឆ្នោត កុំឱ្យទៅបំពេញកាតព្វកិច្ចជាពលរដ្ឋល្អព្រោះគ្មានខ្មោចគណបក្សសង្គ្រោះជាតិរបស់ខ្លួនចូលរួម និងទិសដៅសំខាន់គឺបំផ្លាញការបោះឆ្នោត ប៉ុន្តែក្រុមប្រឆាំងជាពិសេសជនក្បត់ជាតិសម រង្ស៊ី បានរងភាពអាម៉ាសយ៉ាងខ្លាំងព្រោះប្រជាពលរដ្ឋមិនជឿលើការញុះញង់នេះ ហើយពលរដ្ឋចំនួន ៦...