វេទិកាស្មេរ

គួរតែ​ចាប់ផ្តើម​ត្រូវ​ចេះ​ខ្មាស់ និង​កែ​ទម្លាប់​មិនល្អ​!

ដោយៈ​ម៉េង​ឆៃ / ភ្នំពេញៈ ក្រុម​ម៉ូតូឌុប និង​ម៉ូតូ​កង់​បី ចំនួន ១៣​នាក់ ដែល​បាន​ឈប់​យាន្ត​ជំនិះ ទៅ​បន្ទោ​របង់ នៅតាម​ដើមឈើ តាម​សួនច្បារ តាម​ទីសាធារណៈ ត្រូវបាន​អភិបាលខណ្ឌ​ដូនពេញ ចាត់​ឲ្យ​កម្លាំង​ប្រជា​ការពារ​ខណ្ឌដូនពេញ អញ្ជើញ​ពួកគាត់...

សូម​បង្កើន​ការប្រុងប្រយ័ត្ន ពិសេស​ពលករ​មកពី​ថៃ​!

​ដោយ​:​ម៉េង​ឆៃ​/ ភ្នំពេញ​:​រយៈ​បី​ថ្ងៃ​ជាប់ៗ​គ្នា​ហើយ ដែល​ក្រសួងសុខាភិបាល បានប្រកាស​ពី​ចំនួន​ពលករ​ខ្មែរ​មកពី​ថៃ បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​។ នោះ​គឺ​នៅ​ថ្ងៃទី​១២​មករា​មាន​ចំនួន​ប្រាំមួយ​នាក់​។​ថ្ងៃទី​១៣​ខែមករា​វិជ្ជមាន​វីរុស​កូ​វីដ​១៩​ថ្មី​ចំនួន ១៣​នាក់​ទៀត ដែល​ក្នុងនោះ មាន ប្រាំ​បីនាក់ ជា​ពលករ​ខ្មែរ ធ្វើដំណើរ​មកពី​ប្រទេស​ថៃ​។ ចំណែក​នៅ​ថ្ងៃទី​១៥​មករា​នេះ មាន​ពលករ​ខ្មែរ មកពី​ថៃ...

អ្នកកាសែត​បើ​មិន​បំពេញការងារតាមវិជ្ជាជីវៈ ប្រៀបដូចជា​សម្លាប់ខ្លួន​ឯង !

​ដោយ​:​ម៉េង​ឆៃ​/​ភ្នំពេញ​:​រសៀល​ថ្ងៃទី​១៤​ខែមករា​នេះ​កាលពី​ឆ្នាំ​មិញ​អ្នកសារព័ត៌មាន​ចម្រុះ​រាប់ពាន់នាក់​មកពី​គ្រប់​ស្ថាប័ន​សារព័ត៌មាន​ទាំង​បែប​ប្រពៃណី​ទាំង​បែប​ទំនើប​ឌីជីថល​បាន​ជួបជុំគ្នា​យ៉ាង​សប្បាយរីករាយ​ក្នុង​ពិធី​ជួប​ប្រចាំឆ្នាំ​រវាង​អ្នកកាសែត​និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ក​កម្ពុជា​។​សម្តេច​តេ​ជោ​ហ៊ុនសែន​បានកំណត់​យក​ថ្ងៃទី​១៤​ខែមករា​ដែលជា​ថ្ងៃ​ខួប​សម្តេច​ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​នា​ថ្ងៃ​១៤​មករា​ឆ្នាំ​១៩៨៥​ជា​ថ្ងៃ​ជួប​សំណេះសំណាល​និង​ទទួលទាន​អាហារ​ពេល​ល្ងាច​ជាមួយ​ក្រុម អ្នកកាសែត​យ៉ាងកក់ក្តៅ។​ រូបថតៈសម្តេចតេជោហ៊ុនសែនក្នុងជំនួបជាមួយអ្នកកាសែតលើក​ទី​៤ នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០ នៅ​កោះ​ពេជ្រ​ក្នុង​រាជធានី​ភ្នំពេញ​។​ ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជួប​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន​លើកដំបូង នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ​សុខា...

កម្ពុជារយៈពេល៣៦​ឆ្នាំនៃ​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន

ដោយ​: ម៉េង​ឆៃ​/ ភ្នំពេញ​: នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១​នេះ គឺជា​ខួប​លើក​ទី​៣៦ ឆ្នាំ ដែល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​កាន់តំណែង​ជា “​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​” ថ្ងៃទី​១៤​មករា ១៩៨៥-​ថ្ងៃទី​១៤...

ខួប​ទី​២២ នៃ​ទិវា​នយោបាយ ឈ្នះ ឈ្នះ រំលឹក​ប្រជាជាតិ​យើង​ឲ្យ​បន្ត​ ​ពង្រឹង​សាមគ្គីភាព ដើម្បី​ការពារ​សន្តិភាព​ឲ្យ​ស្ថិតស្ថេរ​គង់វង្ស​

ដោយៈ​ទស្សនាវដ្ដី​ប្រជាជន​ ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​១៩៩៨ គឺជា​ថ្ងៃ​បញ្ចប់សង្គ្រាម​ស៊ីវិល និង​ធ្វើ​ឲ្យ​កម្ពុជា​ទទួលបាន​សុខសន្តិភាព​ពេញលេញ តាមរយៈ​នយោបាយ ឈ្នះ ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា...

ជានិច្ចកាល​ជា​អ្នកជិតខាង​មិត្តភាព​រួម​សមាហរណកម្ម​និង​អភិវឌ្ឍន៍​

ប្រែ​សម្រួលៈ​វិច្ឆិកា​/​ភ្នំពេញៈ ចាប់តាំងពី​បាន​បង្កើត​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​នៅ​ថ្ងៃទី ២៤ ខែមិថុនា​ឆ្នាំ ១៩៦៧ រហូតមកដល់​ពេលនេះ ទំនាក់ទំនង​មិត្តភាព​រវាង​វៀតណាម​និង​កម្ពុជា​ទទួលបាន​សមិទ្ធិ​ផល​ដ៏​ធំធេង​ជាច្រើន​ដែល​ត្រូវ បាន​រដ្ឋាភិបាល​និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ទទួលស្គាល់​និង​គោរព​ជានិច្ច​។​ ​ដោយមាន​ព្រំប្រទល់​ដីគោក​ប្រហែល​១.១៣៧​គីឡូម៉ែត្រ​ចែក​ទឹកទន្លេ​មេគង្គ​ជាមួយគ្នា​ហើយ​ជោគវាសនា​របស់​ប្រជាជន​ទាំងពីរ​តែងតែ​ផ្សារភ្ជាប់​ជាមួយគ្នា ជួយ​គ្នា​ទៅវិញទៅមក​ដើម្បី​ឆ្លងកាត់​គ្រា​លំបាក​ក្នុង​ការតស៊ូ​ដណ្តើម​ឯករាជ្យភាព​។ ជ័យជម្នះ​ថ្ងៃទី​៣០​ខែមេសា​ការរំដោះ​ភាគខាងត្បូង​វៀតណាម​ឯកភាព​ប្រទេស​ឡើងវិញ​គឺមាន​ការគាំទ្រ​និង​ការចូលរួម​វិភាគទាន​ពី​ប្រជាជន​កម្ពុជា​។​ជាការ​ឆ្លើយតប​ប្រជាជន​វៀតណាម​ជាពិសេស​គឺ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុង​ការជួយ​ដល់​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ដឹកនាំ​ប្រជាជន​កម្ពុជា​ក្រោកឈរ​ប្រយុទ្ធ​ដើម្បី​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​ប៉ុលពត​និង​ដណ្តើម​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​នៅ​ថ្ងៃទី ៧ ខែមករា​ឆ្នាំ ១៩៧៩​។​ ​ក្រោយពី​សន្តិភាព​ត្រូវបាន​ស្តារឡើងវិញ...

ជ័យជម្នះ​ថ្ងៃទី ៧ មករា​គឺជា​ជ័យជម្នះ​នៃ​សេចក្តីស្នេហា​ជាតិ​និង​មេត្រីភាព​ដ៏​ស្មោះត្រង់​

ប្រែ​សម្រួលៈ​វិច្ឆិកា​/​ភ្នំពេញៈ​ថ្ងៃទី ៧ ខែមករា​ឆ្នាំ ២០២១ គឺជា​ថ្ងៃ​ខួប​លើក​ទី ៤២ ឆ្នាំ​នៃ​ជ័យជម្នះ​លើ​របប​ប្រល័យ ពូជសាសន៍​ខ្មែរក្រហម ដែល​ប្រជាជន​កម្ពុជា​បានទទួល​មកវិញ​នូវ​សិទ្ធ​រស់រានមានជីវិត និង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ប្រកបដោយ​សន្តិភាព ស្រស់បំព្រង​។​ លោក​ប្រធាន Ton Duc Thang,...

ទំនាក់ទំនង​វៀតណាម – កម្ពុជា​: មាស​ត្រូវបាន​ឆ្លងកាត់​ភ្លើង​

ប្រែ​សម្រួលៈ​វិច្ឆិកា​/​ភ្នំពេញៈ​ដោយមាន​ទីតាំង​ស្ថិតនៅលើ​ឧបទ្វីប​ឥណ្ឌូចិន​ហើយ​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​ទាំងពីរ​វៀតណាម​និង​កម្ពុជា​តែងតែ​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយគ្នា​ជានិច្ច​តែងតែ​ជួយ​គ្នា​ជំនះ​ពុះពារ​រាល់​លំបាក​និង​ទុក្ខវេទនា​ដើម្បី​រួមគ្នា​អភិវឌ្ឍន៍​ប្រទេសជាតិ​និង​ធ្វើ​សមាហរណកម្ម​អន្តរជាតិ​។​ រូបថតៈ​នាយករដ្ឋមន្ត្រី​វៀតណាម លោក Nguyen Xuan Phuc និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (​រូបថត​៖ dangcongsan.vn)   ​នៅ​ថ្ងៃទី ២៤ ខែមិថុនា​ឆ្នាំ ១៩៦៧ វៀតណាម​និង​កម្ពុជា​បាន​បង្កើត​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​ដោយ​ចាក់​មូលដ្ឋានគ្រឹះ​សម្រាប់​ទំនាក់...

​តំណក់​ប្រេង​លើកដំបូង​គឺជា​ពរជ័យ​សម្រាប់​ប្រជាជន​និង​ប្រទេសជាតិ​កម្ពុជា​

​ដោយ​: តារា​រិ​ទ្ធ / ភ្នំពេញ​: កម្ពុជា​កំពុងតែ​សាទរ​ចំពោះ​តំណក់​ប្រេង​ដំបូង​របស់ខ្លួន ដែល​នឹង​ទទួលបាន​នៅក្នុង​ប្លុក​នៃ​ឈូង​សមុទ្រ​កម្ពុជា​នៅ​ថ្ងៃទី ២៩ ធ្នូ ឆ្នាំ ២០២០ នេះ ។ សម្រាប់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ភោគលាភ​ដែល​ទទួលបាន​ពី​អណ្ដូងប្រេង​គឺជា​ពរជ័យ​សម្រាប់​កម្ពុ​ជា ។​ប៉ុន្តែ​ក៏​នៅតែមាន​អ្នក​ខ្លះទៀត​បារម្ភ​ថា​ការទាញយក​ប្រេង​នៅ​កម្ពុ ជា​នេះ​អាច​ក្លាយជា​បណ្ដាសារ​ទៅវិញ...

ជយោ​! បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា បើក​ដំណើរការ​សាលា​ឡើងវិញ​!

ដោយៈ​ម៉េង​ឆៃ / ភ្នំពេញៈ ក្នុងពេល​ថ្លែង​សារ​ផ្ញើជូន​ជនរួមជាតិ​ខ្មែរ កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាស​បិទ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា នៅ​ថ្ងៃទី​២៩ ខែធ្នូ​នេះ​។ ​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ...