វេទិកាស្មេរ

គម្លាត​បុគ្គល គួរ​ត្រូវតែ​អនុវត្ត​ពេល​ទៅធ្វើ​តេស្ត​

​ដោយៈ ម៉េង​ឆៃ​/ ភ្នំពេញៈ តាំងពីព្រឹក​ព្រលឹម ថ្ងៃទី​៧ ខែធ្នូ មន្ត្រីរាជការ​ក្រសួងមហាផ្ទៃ បាន​តម្រង់​ជួរ​ដើម្បី​ចូលធ្វើ​តេស្ត​ម្តងម្នាក់ៗ​។ នេះ​ជា​លើក​ទី​២​ហើយ​ដែល​មន្ត្រីរាជការ​ក្រសួងមហាផ្ទៃ​សរុប ១.៥៤៤​នាក់ ដែល​បានធ្វើ​តេស្ត​យក​សំណាក លើក​ទី​១ ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​។​ ​ចំណែក​អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​ផ្សេងទៀត នឹងត្រូវ​ធ្វើតេស្ត​លើក​ទី​២...

ក្រុមហ៊ុន​ថ្មី នឹង​ប្រសើរ​ជាង​មុន​!

ដោយ​: ម៉េង​ឆៃ​/ ភ្នំពេញ​: តាម​គម្រោង នៅ​ពាក់កណ្តាល​ខែធ្នូ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ចុះកិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន ចំនួន​បី ដើម្បី​ផ្តល់​សេវា​ប្រមូល និង​ដឹកជញ្ជូន​សំរាម នៅ​ភ្នំពេញ​។ ក្រុមហ៊ុន​ទាំងបី នោះ បាន​ជាប់​ក្នុងការ​ដេញថ្លៃ​ប្រមូល​សំរាម នៅ​រាជធានី...

ទឹកចិត្ត​សប្បុរស​រប​ស់​កម្ពុជា​! ធ្វើ​ល្អ បានល្អ​!

​ដោយ​: ម៉េង​ឆៃ​/ ភ្នំពេញ​: កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា​នៅ​ទីស្តីការ​ក្រសួងការបរទេស លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស បានទទួល​ជួប​ឯកអគ្គរាជទូត​ម៉ាឡេស៊ី ប្រចាំ​កម្ពុជា​។ ក្រៅពី​ចូលជួប​សម្តែង​ការគួរសម លោក​ឯកអគ្គរដ្ឋទូត​ក៏បាន​ប្រគល់​មូលប្បទានប័ត្រ ជា​ទឹកប្រាក់​ចំនួន ២៥...

សូម​ថែ​ទន្លេ ឲ្យ​ដូចជា​ថែ​ជីវិត និង​ឆ្នាំងបាយ​យើង​ដែរ​!

ដោយៈ ម៉េង​ឆៃ​/ ភ្នំពេញៈ ទិវា​អនាម័យ​បរិស្ថាន​ជាតិ ថ្ងៃ​២៣​វិច្ឆិកា និង​ពិធីបុណ្យ​ទន្លេសាប រដូវ​ទឹកសម្រក ត្រូវបាន​ប្រារព្ធ​ឡើង ក្រោម​ប្រធានបទ “​អនាម័យ​បរិស្ថាន​ល្អ សុខភាព​សហគមន៍​ល្អ​”​។ ពិធី​ជួបជុំ​នេះ បាន​ប្រារព្ធ​ធ្វើឡើង កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា...

ក្រសួងការបរទេស​អាម៉េរិ​កនឹង​បញ្ចេញ​ផែនការ​មេ​សម្រាប់​ទល់ទល់​ចិន​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​អាម៉េរិក ៖ កាលពី​ថ្ងៃ​អង្គារ​ទី​១៧​វិច្ឆិកា វេបសាយ Axios បាន​ចេញផ្សាយ​ឯកសារ​មួយ​ពី​ការិយាល័យ​ផែនការ​មេ​របស់​ក្រសួងការបរទេស​អាម៉េរិក​ដែល​បង្ហាញ​គោលដៅ​​ជា​បន្តបន្ទាប់​ដែល​សហរដ្ឋ​អាម៉េរិក​ត្រូវតែ​សម្រេច​ឱ្យបាន ប្រសិនបើ​ខ្លួន​ចង់​ទប់ស្កាត់​ការកើនឡើង​ឥទ្ធិពល​របស់​ចិន​ក្នុងនាម​ជា​មហាអំណាច​ពិភពលោក​។​ ​ឯកសារ ដែល​មាន​ចំណងជើង​ថា​«​សមាសធាតុ​នៃ​ឧបសគ្គ​ប្រឆាំង​ចិន​» “The Elements of the...

​ត្រូវគោរព​ច្បាប់ ភ្លើង​សញ្ញា​ចរាចរណ៍ ជាជាង​គោរព និង​ខ្លាច​ប៉ូលិស​ផាក​!

​ដោយ​: ម៉េង​ឆៃ​/ ភ្នំពេញ​: នៅ​ចំណុច​ភ្លើងស្តុប នៅ​ជាយៗ​រាជធានី​ភ្នំពេញ ដូចជា ភ្លើងស្តុប​ទួល​ពង្រ​តាមផ្លូវ​វេ​ង​ស្រេង ភ្លើងស្តុប​កប់​ស្រូវ​,​មហាវិថី​ឈ្នះ​ឈ្នះ​កែង​មហាវិថី​ហាណូយ​ជាដើម​គឺ​អ្នកធ្វើដំណើរ​តាម​ម៉ូតូ​ឡាន​មួយចំនួន​ហាក់​មិនសូវ​គោរព​ច្បាប់ និង​មិន​គោរព​ភ្លើង​សញ្ញា​ចរាចរណ៍ ឬ​ភ្លើងស្តុប​ប៉ុន្មាន​ឡើយ​។ ទោះបីជា​ភ្លើង​ក្រហម ក៏​នៅតែមាន​អ្នកបើកបរ​ខ្លះ​បំពាន មិន​ឈប់​ឡើយ​។​ ​អ្នកបើកបរ​ប្រភេទ​នេះ ដល់​ចំណុច​ភ្លើងស្តុប...

ការប្រគល់​ម៉ាស និង​បរិក្ខារ​ពេទ្យ​ដល់​ឡាវ សម្រាប់​ប្រឆាំង​កូ​វីដ បង្ហាញ​ពីមុខ​មាត់ និង​តួនាទី​កម្ពុជា លើ​ឆាក​អន្តរជាតិ​

ដោយៈ​ម៉េង​ឆៃ​/ ភ្នំពេញៈ​កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា នាយករដ្ឋមន្ត្រី​ឡាវ បាន​ហៅ​ទូរស័ព្ទ មក​សួរសុខទុក្ខ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈដែល​សម្តេច កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤​ថ្ងៃ​។ កាយវិការ​របស់​នាយ​ក​រដ្ឋមន្ត្រី​ឡាវ​ដូច្នេះ ត្រូវបាន​សម្តេច​តេ​ជោ...

កង្វល់​គ្មាន​មូលដ្ឋាន​និង​គ្រប់​ជ្រុងជ្រោយ​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​

ដោយៈ​ស្រីនាថ​/​ភ្នំពេញៈ​រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ា​លីន​បាន​ហៅ​កង្វល់​និង​របាយការណ៍​របស់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​អំពី​ស្ថានភាព​អ្នកការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​មិនមាន​មូលដ្ឋាន​គ្រប់គ្រាន់​និង​គ្រប់​ជ្រុងជ្រោយ​។​ រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ា​លីន(រូបឯកសារ) ក្នុង​សំណេរ​របស់លោក​ដែល​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​កនៅ​រសៀល​ថ្ងៃទី​១៦​ខែវិច្ឆិកា​នេះ​លោក​បាន​បញ្ជាក់ថា​៤​ចំណុច​អំពី​កង្វល់​និង​របាយការណ៍​របស់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​អំពី​ស្ថានភាព​អ្នកការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​៖១.​របាយការណ៍​នេះ​មិនមាន​មូលដ្ឋាន​គ្រប់គ្រាន់​និង​គ្រប់​ជ្រុងជ្រោយ​ក្នុងការ​សន្និដ្ឋាន​និង​វាយតម្លៃ​ពី​ស្ថានភាព​អ្នកការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នោះទេ ព្រោះថា​ការសន្និដ្ឋាន​របស់គេ គឺ​ផ្តោតជាសំខាន់​តែ​ទៅលើ​រូបភាព​ខាងក្រៅ​តែប៉ុណ្ណោះ ពោលគឺ​នៅ​ពែ​ល​ដែល​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ចំពោះ​សកម្មជន​និង​ក្រុម​គោលដៅ​ដែល​គេ​ការពារ​។​គេ​សន្និដ្ឋានថា​ជាការ​រំលោភ​សិទ្ធិមនុស្ស តែ​គេ​មិន​ខ្ចី​ខ្វល់​និង​ធ្វើការ​វិភាគ​វែកញែក​ពី​ទង្វើ​និង​សកម្មភាព​របស់​ក្រុម​គោលដៅ​ទាំង​នោះឡើយ ថា​តើ​វា​ជា​សកម្មភាព​ការពារ​សិទ្ធិ​មន​ស្ស​ឬ​ជាការ​ប្រព្រឹត្ត​បទល្មើស​ហើយ​វា​មាន​មូលដ្ឋាន​និង​ធាតុ​ផ្សំ​គ្រប់គ្រាន់​បង្កើតបាន​ជាប​ទ​ល្មើស​តាម​បញ្ញត្តិ​ច្បាប់​របស់​កម្ពុជា​ដែ​ឬ​អត់​?​ហើយ​ពួកគេ​បានធ្វើ​អ្វីខ្លះ​បានជា​នាំឱ្យមាន​ការប្រឈមមុខ​តាមផ្លូវ​ច្បាប់​យ៉ាង​ដូច្នេះ​។​ ២.​រដ្ឋាភិបាល​និង​សមត្ថកិច្ច​មិនបាន​ធ្វើទុក្ខបុកម្នេញ​លើ​អ្នកការពារ​សិទ្ធិមនុស្ស​នោះទេ​មានតែ​វិធានការ​ច្បាប់​ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​តែប៉ុណ្ណោះ...

សូម​គោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​ការធ្វើ​ច​ត្តា​ឡី​ស័ក​និង​វិធានការ​របស់​ក្រសួងសុខាភិបាល​!

ដោយ​:​ម៉េង​ឆៃ​ ​កាលពី​យប់​ថ្ងៃទី​៩ ខែវិច្ឆិកា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយក​រដ្ឋ​ម​ន្រី្ត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ញើ​សារ​ពិសេស​បន្ទាន់​ជា​សំឡេង ដោយ​សម្តេច​បាន​អំពាវនាវ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ទាក់ទង​នឹង​កូ​វីដ​១៩ និង​មិនត្រូវ​ភ័យ​ស្លន់ស្លោ​ទេ តែ​ក៏​ត្រូវគោរព​ឲ្យ​បាន​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល​។​ ​ក្នុង​សារ​ជា​សំឡេង ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ដល់​បណ្តាញសារព័ត៌មាន សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ព្រឹត្តិការណ៍​ថ្ងៃ​៣​វិច្ឆិកា​បាន​បង្ក​ឲ្យ​មាន​ស្ថានភាព​រំជើបរំជួល​នៅក្នុង​ទីក្រុង​ភ្នំពេញ​និង​ខេត្តកណ្ដាល​ហើយ​ទៅដល់​ខេត្តពោធិ៍សាត់​។ ខេត្ត​បន្ទាប់​ទៅ​ខេត្ត​ព្រះសីហនុ...

ការដ្ឋាន​សាងសង់ និង​ដេប៉ូ​លក់​ខ្សាច់ គួរតែ​គិតដល់​សុវត្ថិភាព​អ្នកដំណើរ​ខ្លះ​ផង​!

​ដោយៈ ម៉េង​ឆៃ​/ ភ្នំពេញៈ មួយរយៈ​ចុងក្រោយ​នេះ ការដ្ឋាន​សាងសង់​នៅ​ទូទាំងប្រទេស ពិសេស​នៅ​ភ្នំពេញ តំបន់​អភិវឌ្ឍន៍​នៅ​ជាយៗ​ក្រុង មាន​សន្ទុះ​យ៉ាងគំហុក ទោះបីជា​វិបត្តិ​កូ​វីដ បាន​រាលដាល​យ៉ាងណាក៏ដោយ​។ សន្ទុះ​ការដ្ឋាន​សាងសង់​ទាំងនោះ នាំ​ឲ្យ​មាន​ឡាន​ដឹក​ដី ដឹក​ខ្សាច់ ក្រួស​ថ្ម បើក​ចរាចរណ៍...