មួយរយៈពេលចុងក្រោយនេះខ្ញុំកត់សំគាល់ឃើញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិងកំពុងស្ថិតនៅស្ងៀមស្ងាត់ដោយមិនបាននិយាយរឺសរសេរអ្វីទាំងអស់ពាក់ព័ន្ធនឹងនយោបាយពិសេសមិននិយាយទាល់តែសោះអំពីឈ្មោះសម រង្ស៊ីនិងកឹម សុខា បើទោះជាដោយចំពោះក្តីឬដោយប្រយោលក្តី ។ ការស្ថិតនៅក្នុងសភាពស្ងៀមស្ងាត់បែបនេះរបស់លោកនាយករដ្ឋមន្ត្រីទំនងជាលោកគិតថាអ្នកនយោបាយទាំងពីរអស់តម្លៃដែលត្រូវលើកមកនិយាយទៀតហើយ។ហេតុដូច្នេះហើយបានជាលោក យកពេលវេលានេះទៅគិតគូររឿងផ្សេងៗទើបមានប្រយោជន៍ជាងដូចជាការដោះស្រាយបញ្ហាផ្សេងៗជូនពលរដ្ឋមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ រឿងចរាចរណ៍ឬក៏ គិតគូរពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិនិងការរក្សាសន្តិសុខជូនប្រជាជនបានកំសាន្តសប្បាយក្នុងឱកាសឆ្លងឆ្នាំសាកល, បុណ្យចូលឆ្នាំចិននិងពិធីបុណ្យចូលឆ្នាំខ្មែរ ដែលនឹងចូលមកដល់ប៉ុន្មានខែខាងមុខនេះជាដើម...