ការធ្វើនយោបាយគឃ្លើនរបស់សហរដ្ឋអាម៉េរិកប្រឆាំងចិននឹងបានត្រឹមជួបវិធានការតបតវិញប៉ុណ្ណោះ
ប្រែសម្រួល : កញ្ញាដាលីស/ប៉េកាំង, (ស៊ីនហួ) ៖ រដ្ឋបាលអាម៉េរិកនៅតែបន្តប៉ុនប៉ងធ្វើឱ្យអន្តរាយដល់ទំនាក់ទំនងចិន-សហរដ្ឋអាម៉េរិកឱ្យធ្លាក់ដល់កម្រិតទាបសាជាថ្មីដែលនេះបង្ហាញឱ្យឃើញពីរបៀបដែលរដ្ឋបាលនេះកំពុងធ្លាក់ទៅក្នុងអារម្មណ៍ភ័យខ្លាចលែងទុកចិត្តនរណាទាំងអស់។ សកម្មភាពគួរឱ្យស្អប់ខ្ពើមរបស់អ្នកនយោបាយអាម៉េរិកមួយចំនួនគឺស្រដៀងនឹងសុភាសិតបុរាណចិនពោលថា “អ្នកដែលព្រះចង់បំផ្លាញ ព្រះនឹងធ្វើឱ្យអ្នកនោះឆ្កួតមុនគេ”។ ពួកគេបានដាក់ទណ្ឌកម្មលើសមាជិកសភាជាន់ខ្ពស់ចិន ដាក់កំហិតលើភ្ញៀវទេសចរចិនទៅកាន់សហរដ្ឋអាម៉េរិកដោយផ្អែកលើទំនាក់ទំនងនយោបាយរបស់ពួកគេ និងយល់ព្រមការលក់អាវុធឱ្យទៅកោះតៃវ៉ាន់ម្តងហើយម្តងទៀត នេះគ្រាន់តែជាការរៀបរាប់តិចតួចប៉ុណ្ណោះ។ ចំណាត់ការឆុងឆាំងមិនចេះពិចារណារបស់ពួកគេបានជំរុញទំនាក់ទំនងចិន-អាម៉េរិកទៅរកចំណុចរបត់ដ៏សំខាន់បំផុត ចាប់តាំងពីការបង្កើតចំណងទាក់ទងទ្វេភាគីកាលពីបួនទសវត្សរ៍មុន។...