បទវិភាគ/ទស្សនៈ

https://www.rasmeinews.com/wp-content/uploads/2020/12/dicuss.png

ហេតុអ្វី​បានជា​គណបក្ស​នយោបាយ​ក្មេងខ្ចី​តែ​លេចធ្លោ​មួយ ប្រឈម​បណ្តឹង​បន្តបន្ទាប់​?

​ទើប​បង្កើតឡើង​នៅ​ឆ្នាំ​២០១៨ ជំនួស​អោយ​បណ្តា​បក្ស​ចាស់ៗ​ដែល​ត្រូវ​រំលាយ​ចោល​ឬ​បក្ស​ចាស់វស្សា​តែ​មិន​មាន​សង្ឃឹម​ឈ្នះឆ្នោត​កែប្រែ​សង្គម​បាន គណបក្ស​​អនាគត​ឆ្ពោះទៅមុខ​(FFP)​បានបង្ហាញ​កម្លាំង​រឹងមាំ​មួយ​នៅក្នុង​ការបោះឆ្នោត​កាលពី​ខែ​មីនា​ឆ្នាំ​មុន ដោយ​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ជាមួយ​នឹង​អ្នកបោះឆ្នោត​​អោយ​៦,២​លាន​សន្លឹក​។​ ​គណបក្ស​ដឹកនាំ​ដោយ​មហាសេដ្ឋី​វ័យក្មេង ប្រើ​សម្តី​មិនសូវ​ចេះ​ទប់ ថា​ណា​ថន រឿង​រុងរឿង​គិត ។​វា​មាន​កម្មវិធី​នយោបាយ​ជឿនលឿន​មួយ និង​អំពាវនាវ​អោយ​​បញ្ចប់​ឥទ្ធិពល​ស្ថាប័ន​ជាន់​លើ​ដែល​ដឹកនាំ​ដោយ​យោធា​លើ​នយោបាយ​ថៃ និង​ទាក់ទាញ​ការគាំទ្រ​ភាគច្រើន​ពី​ក្រុម​អ្នកបោះឆ្នោត​ក្មេងៗ​ដែល​បាន​រៀនសូត្រ​យល់​​ដឹង​អំពី​សង្គម​និង​លទ្ធិ​ប្រជាធិបរតេយ្យ​ច្រើន​។​ ​ហេតុអ្វី​បានជា​វា​ស្ថិត​ក្រោម​ការ​គំរាម​? ​តុលាការ​ធម្មនុញ្ញ​បាន​បើក​សវនាការ​លើ​បណ្តឹង​សុំ​រំលាយ​គណបក្ស​នេះ​កាលពី​ថ្ងៃ​ពុធ​ទី​២១​មករា​ចំពោះ​ការចោទប្រកាន់​ថា​គណបក្ស​FFP​បំផ្លាញ​របប​រាជានិ​​យម​អាស្រ័យ​ធម្មនុញ្ញ តាមរយៈ​ការ​ថ្លែង​របស់​មន្ត្រី​បក្ស​នៅក្នុង​សិក្ខាសាលា​និង​ការជួបជុំ​នានា​។​ ​បណ្តឹង​ចោទប្រកាន់​ស្ថាបនិក​បក្ស​លោក​ថា​ណា​ថន...

អ្នកកាសែត ប្រកប​វិជ្ជាជីវៈ​ត្រឹមត្រូវ នឹង​ទទួល​មេធាវី​ការពារ​ក្តី​!

កាលពី​ព្រឹក​ថ្ងៃទី​២០​ខែមករា ឆ្នាំ​២០២០ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន ជួបប្រជុំ​ជាមួយ​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ ហ៊ុន សែន ដឹកនាំ​ដោយ​លោក​មេធាវី គី តិច ដើម្បី​រៀបចំ​ផែនការ​ដំណើការ​ការពារ​ក្តី ជូន​អ្នកសារព័ត៌មាន ដែល​ប្រកប​វិជ្ជាជីវៈ​ត្រឹមត្រូវ...

រឿងរ៉ាវ​យុវតី​បួន​នាក់ ធ្វើ​ទារុណកម្ម​លើ​ក្មេងស្រី​ម្នាក់ មហាជន​មួយចំនួន នៅ​មិនទាន់​អស់ចិត្ត​!

​កាលពី​រសៀល​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២០ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ មានការ​សម្របសម្រួល​បញ្ចប់រឿង​ក្រុម​ក្មេងស្រី​ទំនើង បួន​នាក់ ព្រួត​គ្នា​វាយ​ទាត់​ធាក់ និង​ជេរ​ដៀល​ក្មេងស្រី​ម្នាក់ នៅ​ថ្នាក់រៀន ក្នុង​វិទ្យាល័យ​ផ្សារ​ដើមថ្កូវ​។ ក្រុម​ក្មេងស្រី​ទំនើង ទាំង​បួន​នាក់ បាន​សំពះសុំទោស ដោយ​ប៉ូលិស ថត​វិ​ដេ​អូ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក...

គួរ​ជំរុញ​ការអប់រំ​លើ​ក្មេងស្រី​បន្ថែមទៀត​

​វីដេអូ​ឃ្លី​បប​មួយ ដែល​បង្ហាញ​ពី​សកម្មភាព​ក្មេងស្រី​សិស្សសាលា​មួយក្រុម​បាន​ព្រួត​គ្នា​វាយ ទាត់​ធាក់​សិស្សស្រី​ម្នាក់ ក្នុង​ថ្នាក់រៀន និង​ជេរប្រទេច​ដូច​សត្វ​ធាតុ ចំពោះមុខ​សិស្ស​ជាច្រើន ទៀត ត្រូវបាន​គេ​ផ្សព្វផ្សាយ និង​ចែកចាយ​តាម​ហ្វេ​ស​ប៊ុ​ក នា​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០​។ ​តាម​ហ្វេ​ស​ប៊ុ​ក​គេ​បានឃើញ​សារ​មហាជន​ស្នើ​ដល់​អាជ្ញាធរ​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួន​ក្រុម ក្មេងស្រី​សិស្សសាលា ដែល​បាន​ព្រួត​គ្នា...

តើ​ដូណាល់ ត្រាំ នឹង​ត្រូវ​ព្រឹទ្ធសភា​ចោទ​ទោស​ទម្លាក់​ពី​តំណែង​ទេ​?

​សវនាការ​ចោទ​ទោស​ទម្លាក់​ងារ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នៅ​ព្រឹទ្ធសភា បាន​ចាប់ផ្តើម​ជា​ផ្លូវការ​កាលពី​ថ្ងៃ​១៦​មករា ដូច្នេះ​តើ​អ្នក​ដឹង​ទេ​ហេតុអ្វី​បានជា​ត្រាំ​​ត្រូវ​ចោទប្រកាន់ និង​តើ​លោក​អាច​អង្គុយ​កៅអី​សេត​វិមាន​បាន​តទៅទៀត​ទេ​? ​សភា​អាម៉េរិក​កាលពី​ថ្ងៃ​១៨​ធ្នូ​បាន​បោះឆ្នោត​ចោទប្រកាន់ប្រ​ធានាធិ​តី​អាម៉េរិ​កលោក ដូ​ណា​ល់ ត្រាំ និង​កាលពី​ថ្ងៃ​ពុធ​ទី​១៥​មករា ឆ្នាំ​២០២០​នេះ បាន​បញ្ជូន​​ឯកសារ​ចោទប្រកាន់​ទៅកាន់​ព្រឹទ្ធសភា​សំរាប់​បើកសវនាការ​។​ ​ក្នុង​សន្និសីទកាសែត​មួយ​មុន​ការចុះហត្ថលេខា​លើ​ឯកសារ​ចោទប្រកាន់ ប្រធាន​សភា​លោក​ស្រី...

សវនាការ​ជំនុំជម្រះ​សំណុំរឿង លោក កឹម សុខា

ដូច​ការគ្រោងទុក នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០ លោក កឹម សុខា អមដោយ​ក្រុម​មេធាវី បាន​ចូលរួមក្នុង​សវនាការ ជំនុំ​ជម្រះក្តី នៅ​តុលាការ សាលាដំបូងរាជធានី​ភ្នំពេញ​។ លោក កឹម សុខា...

ជំនួប​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន និង​អ្នកសារព័ត៌មាន លើក​ទី​៤

ដូច​ការសន្យា​ពិធី​ជួបជុំ​រវាង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជា​និង​អ្នកសារព័ត៌មាន​លើក​ទី​៤ នឹង​ចាប់ផ្តើម​នៅ​រសៀល​ថ្ងៃ​អង្គារ ទី​១៤ ខែមករា ឆ្នាំ​២០២០ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ ក្នុង​រាជធានី​ភ្នំពេញ​។​ ​ពិធី​ជួបជុំ​នេះ​នឹង​ចាប់ផ្តើម ដោយ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ឡើង​មានប្រសាសន៍​ជម្រាបជូន​សម្តេច​តេ​ជោ...

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អាម៉េរិក​-​ចិន ជា​ជោគជ័យ​ចម្រុះ​សម្រាប់​ត្រាំ​

​ប្រធានាធិបតី​អាម៉េរិក ដូ​ណា​ល់ ត្រាំ ត្រូវ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ជាមួយ​ចិន​នៅ​ថ្ងៃ​ពុធ​ទី​១៥​មករា​ដែល​នឹង​អនុញ្ញាត​អោយ​លោក​ប្រ​​កាស​ជោគជ័យ​ធំ​មួយ តែ​វា​អាច​សំរេច​ឡើង​បាន​ក្រោម​ការបង់ថ្លៃ​ដ៏​ខ្ពស់​មួយ​បន្ទាប់​ពី​មាន​ការប្រឈមមុខគ្នា​អស់​ពេល​២​ឆ្នាំ​រវាង​មហាអំណាច​សេដ្ឋកិច្ច​ផុត​លេខ​​ទាំងពីរ​។ ​អេ​វឺត អាល់​ដែន អ្នកជំនាញ​គោលនយោបាយ​ពាណិជ្ជកម្ម​នៅ​ក្រុមប្រឹក្សា​ស្តីពី​ទំនាក់ទំនង​បរទេស​បាន​និយាយថា «​បញ្ហាលំបាកៗ​រវាង​អាម៉េរិក​និង​ចិន​នៅតែ​​មាន​នៅឡើយ​»​តែ​លោក​បាន​ទទួលស្គាល់ថា «​ខាង​នយោបាយ វា​ល្អ​បន្តិច​ដែរ​សំរាប់​ត្រាំ​»​ដែល​កំពុង​ឈរឈ្មោះ​សំរាប់​តំណែង​ប្រធានាធិបតី​អាម៉េរិក​អាណត្តិ​ថ្មី​​នៅ​ឆ្នាំ​នេះ​។​ ​អាល់​ដែន បាន​និយាយថា សេត​វិមាន​អាច​អួតអាង​ថា​វា​ជា​ការដាក់​លក្ខខណ្ឌ​ដ៏​ម៉ឺងម៉ាត់​លើ​ចិន និង​ថា​«​តាម​បច្ចេកទេស​លោក​បាន​សំរេច​កិច្ចព្រមព្រៀង​មួយ​»​ជា​អ្វីមួយ​ដែល​លោក​បាន​សន្យា​ចំពោះ​អ្នក​បោះឆ្នោត​កាលពី​ឆ្នាំ​២០១៦​។​...

ការសម្លាប់​ឧត្តមសេនី​យ៍​អ៊ីរ៉ង់​កំពុង​សាកល្បង​យុទ្ធសាស្ត្រ​របស់​បណ្តា​ប្រទេស​អារ៉ាប់​ឈូង​សមុទ្រ​

​បណ្តា​សម្ពន្ធមិត្ត​អាម៉េរិក​នៅ​ឈូង​សមុទ្រ បាន​ជំរុញ​អោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ប្រកាន់​យក​គោលនយោបាយ​និយម​សង្គ្រាម​ដើម្បី​ដាក់​សម្ពាធ ធ្វើអោយ​​ឯកោ​និង​កំទេច​អ៊ីរ៉ង់ តែ​យុទ្ធសាស្ត្រ​ប្រថុយ​ខ្លាំង​នេះ​ឥឡូវ​កំពុង​ត្រូវបាន​សាកល្បង​ដោយ​ការវាយប្រហារ​របស់​អាម៉េរិក​សម្លាប់​មេបញ្ជាការ​កំពូ​ល​ម្នាក់​របស់​អ៊ីរ៉ង់​​កាលពី​សប្តាហ៍​មុន ដែលនាំអោយ​អ៊ីរ៉ង់​វាយប្រហារ​ដោយ​កាំជ្រួច​សងសឹក​វិញ​។​ ​អ៊ីស្រាអែល ក៏​ដូច​បណ្តា​រដ្ឋ​អារ៉ាប់​ឈូង​សមុទ្រ​រួមមាន​អា​រ៉ាប៊ីសាអូឌីត​និង​អា​រ៉ាប់រួម​អេ​មី​រ៉េត ពួកគេ​បាន​ខិតខំ​បញ្ជុះបញ្ចូល​ជាខ្លាំង​អោយ​អាម៉េរិកដា​ក់ទណ្ឌ​​កម្ម​ធ្ងន់ៗ​និង​ដាក់​សម្ពាធ​អតិបរមា​លើ​អ៊ីរ៉ង់ តែ​ក៏​ចង់​ជៀសវាង​សង្គ្រាម​ពេញធឹង​មួយ​ដែរ​។​ ​ការវាយប្រហារ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ដែល​បាន​សម្លាប់​មេបញ្ជាការ​កងកម្លាំង​គូត ឧត្តមសេនីយ៍​កាសេម សូំ​ឡេ​ម៉ានី ទំនង​ជា​ធ្វើអោយ​បណ្តា​សម្ពន្ធមិត្ត​អា​ម៉េ​​រិក​នៅ​ឈូង​សមុទ្រ​មាន​ការភ្ញាក់ផ្អើល​ហើយ​កំពុង​សម្លឹង​រក​វិធី​ណា​ដើម្បី​ធានាថា ការបង្ក​រឿង​ធំ​ដោយ​ប្រធានាធិបតី​ដូណាល់ ត្រាំ​នេះ​នឹង​មិន​ទាញ​ពួកគេ​ចូល​ក្នុង​​ជម្លោះ​ទេ​។​...

កំណើនសេដ្ឋកិច្ច​កម្ពុជា នៅតែ​រឹងមាំ ទោះបី​មិនមាន អ៊ី​ប៊ី​អេ

ធនាគារពិភពលោក​(WB) ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB) មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF)​រួមទាំង​ធនាគារជាតិ​នៃ​កម្ពុជា បានប្រកាសថា កំណើនសេដ្ឋកិច្ច​របស់​ប្រទេស កម្ពុជា​យើង នៅតែ​រឹងមាំ នៅ​ឆ្នាំ​២០២០​នេះ បើទោះបីជា​សហ​ភា​អឺរ៉ុប អាច​សម្រេចចិត្ត​ដក ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ៊ី​ប៊ី​អេ​(EBA) ពី​កម្ពុជា​ក៏ដោយ​(​បច្ចុប្បន្ន​នៅទេ​)​។ ​នោះ​គឺ​កំណើនសេដ្ឋកិច្ច​កម្ពុជា នៅតែ​រក្សាបាន...